សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 15, 2013

លោកម៉មសូណង់ដូនៅប្រកាន់ជំហររិះគន់រដ្ឋាភិបាល

mom-sonando-leave-prey-sor-cambodian-youth-network01
លោកម៉ម សូណង់ដូ នៅ​ពេល​ដោះលែង​ពី​ពន្ធនាគារ 

នាយក​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ដែល​ទើប​ចេញពី​ពន្ធនាគារ នៅ​ថ្ងៃ​សុក្រ​នេះ អះអាងថា លោក​នៅ​តែ​ធ្វើ​សកម្មភាព ដើម្បី​ពង្រឹង​លិទ្ធិ​​ប្រជា​ធិបតេ​យ្យ​នៅ​កម្ពុជា តាមរយៈ​ការបន្ត​រិះគ​ន់លើ​ចំណុច​ខ្វះ​ខាត​នៃ​​មេដឹក​នាំ​​កម្ពុជា ទោះបី​​តុលាការ​​មិន​​ទម្លាក់​​​​បទ​​​ចោទ​​លើ​​រូប​លោក​​ទាំង​ស្រុង​​ក៏​ដោយ​។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​​នៅ​ផ្ទះរ​បស់​លោក នៅ​​​កៀនស្វាយ សង្កាត់​​ព្រែក​ឯង ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​​ស​មាគ​​អ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បញ្ជាក់​ជំហរ​ថា បើ​​ទោះ​បី​តុលាការ​មិន​ទាន់​ទម្លាក់​បទ​ចោទ​លើ​រូបលោក​ទាំង​ស្រុង​ក៏ដោយ ក៏​លោក​​នៅតែ​បន្ត​ធ្វើ​សកម្មភាព ដើម្បី​ជំរុញ​ឲ្យមាន​លិ​ទ្ធិប្រ​ជា​ធិប​ត្យេ​​នៅ​កម្ពុជា​ដែរ ៖ "សព្វ​ថ្ងៃ​អ្ន​ក​នយោ​បាយ ពូ​មិន​បន្ទោស​ទេ ប្រទេស​ណាក៏​គេមាន​អ្ន​កនយោបាយ​ដែរ ប៉ុន​អ្នក​នយោបាយ ​គេខំ​អភិវឌ្ឍន៍​ស្រុកគេ គេ​គិ​តអំណាច ​ប៉ុន​គេគិត​ប្រទេស​ជាតិ​គេជាធំ ប៉ុន​ពូឃើញ​ខ្មែរខំកាប់​ចាក់​គេយូរទៅ ​ជាតិ​ភ្លេច​គិត​ថាក្រុម​ខ្លួន​ម្នាក់ៗ ហើយធ្វើ​ម៉េច​ឲ្យតែ​អាញឈ្នះ ​ហើយ​អាអ្ន​កឈ្នះ​សំលាប់​អាអ្នក​ចាញ់ យឺយារណា​ស់មកហើយ ​ឥឡូវ​ពូត្រូវ​ប្តេជ្ញាចិត្ត ​ធ្វើយ៉ាងម៉េច​ដើម្បីជួយ​ ស្រោច​ស្រង់​ប្រជាពលរដ្ឋ​ខ្មែរ​ ស្រោច​ស្រង់​ដោយ​អ្វីដោយ​គោរព​ច្បាប់ ​​ឲ្យស្គាល់​សិ​ទ្ធ​ហ៊ាន​តវ៉ា មិនឲ្យហ៊ាន​កាប់​ចាក់ទេ ​ប៉ុន​យើង​យក​ច្បាប់ យើង​លីច្បាប់​ ត្រូវ​តតាំង​ជាមួយអាជ្ញាធរ​ បើសិន​ជាអាជ្ញាធរ​ណាមួយ ​រំលោភ​លើច្បាប់។"
ការអះអាង​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​អ្នកគាំទ្រជាង​១០០០​នាក់ បាន​ធ្វើដំណើ​ហែរ​ហម លោក​ចេញពី​ពន្ធនាគារ​ព្រៃ​ស ទៅ​ផ្ទះ​របស់​​​លោក​ដែល​ចម្ងាយ​​ប្រហែល​ជាង​២០​គីឡូម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​១៥​ ខែ​មីនា​នេះ ។


​ក្រុម​អ្នក​គាំទ្រ​ លើ​កលោក ម៉ម សូណង់ដូ មាន​វ័យ​៧១​ឆ្នាំ​ ​ឲ្យ​​អង្គុយ​លើ​គ្រែស្នែង​បាំង​ខ្លោះ​​ពីលើ សែង​ដើរ​ជិត​មួយ​គីឡូ​ម៉ែត្រ ដោយ​​​មាន​​​សម្តែង ស្គ​ឆា​យ៉ាំ កំដរ​ផង។
ក្រុម​អ្នកគាំទ្រ​បង្ហាញ​ភាព​រីករាយ ហើយ​បាន​​ហៅ លោក ម៉ម​ សូណង់ដូ ​ថា​ជា​មនុស្ស​ស្លូតត្រង់ គ្មាន​​គំនិត​ប្រឆាំង​​នឹង​រាជ​រដ្ឋាភិ​បាល​​ដូច​​ការ​​ចោទ​​ប្រកាន់​​​ទេ។​

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៅ​អង្គការ​លី​កា​ដូ លោក អំ សំអាត ដែល​​តាមដាន​ករណីនេះ ហៅ​ការចាប់ខ្លួន​លោក ម៉ម សូណង់ដូ ដាក់​​ពន្ធនាគារ​នោះ​ថា ជា​រឿង​នយោបាយ​។ លោក​​ចាត់ទុកថា ការដោះលែង​សកម្មជន​​ប្រជាធិបតេយ្យ​​ឲ្យមាន​សេរីភាព​ នៅ​ពេល​​នេះ ក៏​ដោយសារតែមាន​សម្ពាធ​ពី​អ្នក​គាំទ្រ ទាំង​នៅក្នុង​ប្រទេស និង​សហគមន៍​អន្តរជាតិ ៖ "បើសិ​ន​ជា​គ្មាន​សម្ពាធ​ពីអន្តរ​ជាតិ​ទេ ​លោក​ ម៉ម សូណង់ដូ ក៏គ្មាន​ការ​ដោះលែង​ដូច​ថ្ងៃ​នេះដែ​រ។"

ការដោះលែង លោក ម៉ម សូណង់ដូ ធ្វើឡើង​តាម​អំណាច​​សាល​ដីកា​របស់​​សាលា​ឧទ្ធរណ៍ ដែលរក​មិនឃើញ​កំហុស​ពី​បទ​បង្កើត​​តំបន់​អប​គន៍​នៅ​ខេត្ត​​ក្រចេះ ប្រឆាំង​រដ្ឋាភិបាល ដូច​ការចោទប្រកាន់របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះឡើយ ។​

​លោក ម៉ម សូណង់ដូ ត្រូវ​សាលាឧទ្ធរណ៍ប្តូរ​បទ​ចោទ មក​ជា​បទល្មើស​ញុះញង់​​ឲ្យ​កាប់​ព្រៃឈើ​វិញ និង​ឲ្យ​ជាប់ពន្ធនាគារ៥​ឆ្នាំ ប៉ុន្តែ លោក​​ជាប់​ពន្ធ​នា​គា​របា​ន​៨​ខែ ហើយ​ទោស​នៅសល់​ត្រូវ​ព្យួរ​។ យ៉ាងណា​ក៏ដោយ សាលាឧទ្ធរណ៏ បានដាក់​កំហិត​ឲ្យ​លោក ម៉ម សូណង់ដូ ត្រូវមាន​ការអនុញ្ញាត​​ពី​តុលាការ មុន​ធ្វើដំណើ​ទៅ​ក្រៅប្រទេស ឬ​ផ្លាស់​លំនៅឋាន​។​

លោក ម៉ម សូណង់ដូ អះអាងថា ករណី​បន្ត​ចោទប្រកាន់​នេះ លោក​នឹងប្តឹង​ទាស់​ទៅ​តុលាការ​កំពូល​ទៀត ដើម្បី​រក​យុត្តិធម៌៕

No comments:

Post a Comment

yes