សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 7, 2013

ចស៊ីស​៤៧០​ដឹក​ឈើ​គ្រញូង​ទាំង​ថ្ងៃ​បុក​បារ៉ាស់​សមត្ថកិច្ច ជ្រុល​ទៅ​បុក​គល់​ឈើ​ទើប​ចាប់​បាន​


ភ្នំពេញ ​៖ ​នៅ​វេលា​ម៉ោង​១៤​និង​១០​នាទី​រសៀល​ថ្ងៃទី​៧ ​ខែមីនា​ ឆ្នាំ​២០១៣​ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​លុច​ស៊ី​ស​៤៧០​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-1668 បាន​បើក​បុក​បារ៉ាស់​សមត្ថកិច្ច​រួច​បុក​រ៉ឺម៉ក​ដឹក​ទឹកក្រូច​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា និង​ជ្រុល​ទៅ​បុក​គល់ឈើ​ទៅមុខ​លែងរួច។ ក្រោយមក​ទើប​គេ​ដឹង​ថា រថយន្ត​ខាង​លើនេះ​ដឹកឈើ​គ្រញូង និង​ព្យាយាម​បើក​គេច​ពី​សមត្ថកិច្ច​ប៉ូលិស និង​រដ្ឋបាល​ព្រៃឈើ​ខេត្តកណ្ដាល ហើយ​មនុស្ស​ប្រុស​២​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​អូអឹមស៊ី ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែកតានូ ​សង្កាត់​ចាក់អង្រែលើ ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក​អនុសេនីយ៍ទោ ជុំ សាវុធ ប្រធាន​នគរបាល​ប៉ុស្ដិ៍​ចាក់អង្រែលើ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​លុច​ស៊ី​ស​ខាង​លើនេះ ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ និង​ប៉ូលិស​ខេត្ត​កណ្ដាល​បាន​បើក​ប្រដេញ​តាំងពី​ទី​រួម​ខេត្តកណ្ដាល ដោយ​រថយន្ត​នេះ​មាន​ដឹកឈើ​គ្រញូង។ រថយន្ត​នោះ បាន​បើក​ប្រដេញ​គ្នា​ពេញទី​រួម​ខេត្ត ហើយ​សមត្ថកិច្ច​ខ្លះ​បាន​បើករថយន្ត​មក​ស្ទាក់​ចាំ​ចាប់​នៅមុខ​ខារ៉ាអូខេ​១៦៨ ចាក់អង្រែលើ។


 ស្របពេលនោះ រថយន្ត​បាន​បើក​ឆ្ពោះ​មក​ផ្លូវជាតិ​លេខ​២ សំដៅ​ចូល​ភ្នំពេញ​ក៏បាន​វ៉ាក់​នឹង​រថយន្ត​សមត្ថកិច្ច​ដែល​ដាក់​ចាំ​ចាប់​នោះ រថយន្ត​ដឹកឈើ​គ្រញូង​បាន​បួង​ចង្កូត​បត់​ទៅ​ខេត្តកណ្ដាល​វិញ បាន​បុក​នឹង​រ៉ឺម៉ក​ដឹក​ទឹក​ក្រួច រួច​ជ្រុល​ទៅបុក​គល់ឈើ​ជ្រួញ​មុខ​បែក​កង់ ទៅមុខ​លែងរួច និង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកបើករថយន្ត និង​អ្នករួមដំណើរ​ដែល​ជា​មនុស្ស​ប្រុស​២​នាក់ នាំ​យកទៅ​សាកសួរ​នៅ​ខេត្តកណ្ដាល ដោយ​នៅក្នុង​រថយន្ត​ផ្ទុក​សុទ្ធតែ​ឈើ​គ្រញូង​ផ្សេង​ទៀតផង ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ឈ្មោះ​បុរស​ទាំង​២​នាក់​នោះទេ។

ទាក់ទិន​នឹង​ហេតុការណ៍​នោះដែរ​លោក​អនុសេនីយ៍ទោ ទិ​ត ចំរើន នាយផ្នែក​ប៉ូលិស​សណ្ដាប់​ចរាចរ​ខណ្ឌមានជ័យ​បាន​និយាយថា ករណី​បង្ក្រាប​ក្រុម​លួច​ដឹកឈើ​គ្រូ​ង​ខុសច្បាប់​នេះ គឺ​សមត្ថកិច្ច​ខេត្តកណ្ដាល​ចេញមុខ​ដោះស្រាយ បើទោះបីជា​កើតឡើង​ក្នុង​ខណ្ឌមានជ័យ​ក៏ដោយ៕

No comments:

Post a Comment

yes