សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 6, 2013

កឹមសុខា៖ការអភិវឌ្ឍន៏ជាតិពិតប្រាកដថា្នក់ដឹកនាំត្រូវមានសមធម៌គ្រប់ផ្នែកនិងគ្រប់វិស័យ ជៀសវាងការធ្វើបាបអ្នកទន់ខ្សោយបំប៉នអំណាចខ្លួនឯង

លោក កឹម សុខា អនាគតអនុប្រធានគណបក្ស សង្គ្រោះជាតិ

ប្រទេសដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ មេដឹកនាំទាំងគណបក្សកាន់អំណាច និង គណបក្សប្រឆាំង គឺត្រូវតែមានសមធម៌ និងគោលធំហ៊ររបស់ខ្លួនដោយតំកល់ផលប្រយោជន៏ របស់ជាតិ និងរាស្រ្តជាធំ ជៀសវាងការប៉ែងជើងគូរប្រជែងដែលមានកម្លាំងខ្សោយជាង ដើម្បី​បំប៉នអំណាចរបស់ខ្លួ ។

នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃដែលគ្រប់គ្រងដោយគណបក្សប្រជាជនមានលោក ហ៊ុន ​សែន ជានាយករដ្ឋមន្ត្រី គឺតែងតែព្យាយាមប៉ែងជើងគណបក្សប្រឆាំងមិនឲ្យមានភាពលិចធ្លោជាង​ខ្លួនឡើយ ។ ជាមួយគ្នានោះលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ គឺត្រូវបានអ្នក​កាន់អំណាចសព្វថ្ងៃ រកគ្រប់វិធីដើម្បីបញ្ចប់ជីវិតនយោបាយរបស់លោក និងមិនឲ្យរូបលោក បានវិលចូលមកកម្ពុជាវិញឡើយ ដោយហេតុថាលោកសម រង្ស៊ី គឺទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងអន្តរជាតិ ។


ជាមួយគ្នានោះលោក កឹម សុខា​ អនាគតអនុប្រធានគណបក្ស សង្គ្រោះជាតិ បានមានប្រ​សា​ស​ន៏ថា គណបក្សកាន់អំណាចមិនគួរប្រើវិធីរបៀបផ្តាច់ការ ដើម្បីបំផ្លាញជីវិតនយោ​បាយ​របស់​លោក សម រង្ស៊ីឡើយ ហើយគណបក្សកាន់អំណាចគួរតែបើកចិត្តឲ្យទូលាយធ្វើ​ការប្រគួត​ប្រ​ជែងជាមួយនិងគណបក្ស សង្គ្រោះជាតិ ដោយស្មើភាពគ្នា ។

លោក កឹម សុខា​ បន្តថា គោលជំហ៊របស់គណបក្ស សង្គ្រោះជាតិ គឺផ្ទុយគ្នាដាច់ស្រឡះពី​គោល​ជំហ៊ររបស់គណបក្សកាន់អំណាច គណបក្ស សង្គ្រោះជាតិ ចង់ឲ្យប្រទេសកម្ពុជាទៅ​ជា​ប្រទេសមួយដែលមានឯករាជ្យភាព អធិបតេយ្យភាព បូរណៈភាពទឹកដីពេញលិញ និងចង់ ឲ្យ​ប្រជាពលរដ្ឋខ្មែរមានឱកាស និងមានសិទ្ធិដូចគ្នាខាងនយោបាយ សិទ្ធិដូចគ្នាខាងសេដ្ឋកិច្ច សិទ្ធិដូចគ្នាខាងសង្គមកិច្ច ។ លោក កឹម សុខា​បន្តថា អ្វីទាំងអស់នេះគឺដោយសារតែគណបក្ស សង្គ្រោះជាតិ មើលឃើញថាប្រទេសរបស់យើងសព្វថ្ងៃនេះ បានដើរទៅរកដានចាស់ ដែល​យើង​ធ្លាប់រង​គ្រោះនាពេលកន្លងមកហើយ ហើយនៅតែរងគ្រោះបន្តទៀត​នោះគឺបញ្ហាអធិប​តេយ្យ​ភាពបូរណៈភាពទឹកដី ។

អនាគតអនុប្រធានគណបក្ស​ សង្គ្រោះជាតិ ថ្លែងថា ខ្មែរយើងធ្លាប់ជាមហាអំណាច មហានគរ ជាពូជពង្សមួយកើតនៅលើទឹកដីរបស់ខ្លួនឯងមុនសហរដ្ឋអាមេរិកទៅទៀត ដែលត្រង់ចំណុច នេះហើយលោកចង់ឲ្យបងប្អូនជនរួមជាតិខ្មែរទាំងអស់ និងគ្រប់គណបក្សនយោយោបាយ ឲ្យ​មានមោទនភាព ថាយើងជាម្ចាស់នេះដី គឺយើងមិនបានមកលួចដីរបស់អ្នកណាទេ ហើយដី​ដែល​យើងរស់នៅសព្វថ្ងៃ គឺជាដីរបស់ខ្មែរអ្នកបង្ករបង្កើតមកតាំងពីជាងពីរពាន់ឆ្នាំ ​ទាំងនេះ​ហើយយើងត្រូវមានកាតព្វកិច្ចថែរក្សា ការពារ ទឹកដីនេះទុកឲ្យកូន ចៅរបស់យើងជំនាន់​ក្រោយ​ទៀត ។ នេះជាចំណុចទីមួយនៃការប្រមើឡមើល ចង់បានពិតប្រាកដរបស់គណបក្ស សង្គ្រោះជាតិ ។
លោក កឹម សុខា បន្តថាក្នុងនោះផងដែរ អ្វីដែលយើងចង់បានបន្តទៀត ទោះបីជាគណបក្ស ឈ្នះឆ្នោតក៏ដោយ គណបក្សចាញ់ឆ្នោតក៏ដោយ អ្នកមានក៏ដោយ អ្នកក្រក៏ដោយ អ្នកតូចក៏​ដោយ អ្នកធំក៏ដោយ អ្នកទីក្រុង អ្នកជនបទក៏ដោយ គឺមានសិទ្ធិដូចគ្នាខាងនយោ​បាយ មាន​សិទ្ធិដូចគ្នាខាងសេដ្ឋកិច្ច មានសិទ្ធិដូចគ្នាខាងសង្គមកិច្ច ។ ក្នុងនោះផងដែរលោក ចង់ឲ្យ​បង​ប្អូនជនរួមជាតិធ្វើការពិនិត្យមើល ថាតើយើងមានសិទ្ធិដូចគ្នាទេខាងនយោបាយ គឺមិនទាន់​ដូច​គ្នាទេ ក្នុងនោះអ្នកដែលឈ្នះឆ្នោតចង់ធ្វើបាបអ្នកចាញ់ឆ្នោតពេលណាក៏បាន ហើយអាច​ធ្វើ​ទុ​ក​បុកម្នេញគេតាមអំពើចិត្ត ។

លោកថា ពីសម័យមួយៗ ដូចជាសម័យ លន់ ណុល គាត់បានឈ្នះហើយឡើងកាន់អំ​ណាច​ពួកកុម្មុយនីសផ្តាច់ការ គឺត្រូវខ្ចាត់ព្រាត់ សម័យកុម្មុយនីសឈ្នះឆ្នោតសម្លាប់ខាង លន់ ណុល ហើយដល់ថ្ងៃ៧មករាយួនចូលមក អ្នកណាដែលកាន់ជើងខាងសេរី គឺត្រូវរត់ខ្ចាត់ព្រាត់ តែ​មកដល់​ពេលឥឡូវនេះគណបក្សប្រជាជនឈ្នះ គណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រ ឆាំង​គឺគេចាត់ទុកដូចជាខ្មាំង ។ ដែលក្នុងនោះលោក សម រង្ស៊ី ត្រូវបានគេតាមកម្ចាត់គ្រប់​ពេល​ គឺមិនឲ្យគាត់បានចូលស្រុក និងធ្វើនយោបាយបាន ដែលនេះវាមិនស្មើភាពគ្នាឡើយ ហើយបង្កើតឲ្យមានការឈឺចាប់ តាមរយៈអ្នកដែលមានកម្លាំងខ្លាំងកម្ចាត់អ្នកមានកម្លាំង​ខ្សោយ អ្នកដែលមានលុយច្រើនធ្វើបាបអ្នកក្រ អ្នកដែលមានអំណាចខ្លាំងធ្វើបាបអំណាចតិច ។

អនាគតអនុប្រធានគណបក្ស សង្គ្រោះជាតិ បន្តថា ជាមួយគ្នានេះគណបក្ស សង្គ្រោះជាតិ គឺ​ចង់បង្ហាញឲ្យបងប្អូនបានឃើញថា នៅមានជំរើសមួយទៀតដែលបងប្អូនត្រូវធ្វើការជ្រើសរើស គឺយើងស្នើសុំឲ្យអ្នកដែលឈ្នះ និងអ្នកមានឈប់ធ្វើបាបអ្នកក្រ និងអ្នកទន់ខ្សោយ ដើម្បីឲ្យ​អាច​រស់នៅជាមួយគ្នាបាន និងមួយទៀត គឺត្រូវធ្វើតំណោះស្រាយតាមរយៈនយោបាយ​អហិង្សា គឺគណបក្ស សង្គ្រោះជាតិ មានគោលការណ៏យ៉ាងច្បាស់លាស់មិនយកខ្មែរណាធ្វើជា សត្រូវឡើយ មិនគុំគួនសងសឹក យើងធ្វើតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិ ធម៌ ទប់ស្កាត់នូវនយោបាយមួយដែលធ្វើឲ្យមានការឈឺចាប់ ឲ្យមានសមធម៌ខាងនយោបាយ ។

លោក កឹម សុខា​ បន្ថែមទៀតថា ឥឡូវគណបក្សប្រជាជន គេថាពួកគេកំពុងតែធ្វើប្រជាធិប​តេយ្យហើយ សួរថាតើមានសមធម៌ផ្នែកនយោបាយទេ បើទូរទស្សន៏ស្ថិតនៅលើការកាន់កាប់ និងគ្រប់គ្រងរបស់ខ្លួនទាំងអស់ ដែលក្នុងនោះបក្សប្រឆាំងគ្មានទួរទស្សប្រើសូម្បីតែមួយ រហូត ដល់វិទ្យុថែមទៀតផង និងនៅមានរឿងជាច្រើនទៀតដែលគណបក្សប្រជាជនធ្វើមិនស្មើភាព​មកលើគណបក្សប្រឆាំង ដែលទាំងនេះគ្មានសមធម៌ខាងនោយោបាយឡើយ ។

លោកបន្តថា អ្វីដែលគណបក្ស សង្គ្រោះជាតិ ចង់បាន គឺនៅពេលដែលគណបក្ស សង្គ្រោះ​ជាតិ ឈ្នះឆ្នោត ដឹកនាំរដ្ឋាភិបាល បើគណបក្ស សង្គ្រោះជាតិ មានទូរទស្សន៏ប្រើ គណបក្សប្រ ជាជនដែលចាញ់ឆ្នោតក៏ត្រូវតែមានទូរទស្សន៏ប្រើដូចគ្នា យើងមិនធ្វើដូចជាគណបក្សប្រជាជន ដែលកំសាកខ្លាចគណបក្សប្រឆាំងនោះឡើយ ។ គណបក្ស សង្គ្រោះជាតិ ដឹកនាំរដ្ឋាភិបាល គណបក្សប្រជាជនអាចធ្វើអ្វីបានស្រេចតែចិត្តរបស់ខ្លួន ដែលខ្លួនទៅជាគណបក្សប្រឆាំងវិញ នោះឲ្យតែគោរពច្បាប់ទូទៅតាមគោលការណ៏ប្រជាធិបតេយ្យគឺយើងធ្វើបានទាំងអស់ មិន​មានថា នៅពេលគណបក្សប្រជាជនទៅជាគណបក្សប្រឆាំងយើងគាបគេវិញ គឺមិនមានឡើយ ។ 

ហើយក្នុងនោះផងដែរយើងឲ្យទៀតនៅក្នុងសភា គណបក្សប្រជាជនក្លាយទៅជាគណ​បក្ស​ប្រឆាំង គឺមានថវិការជាតិសម្រាប់គណបក្សប្រឆាំងធ្វើការតាមដានមើលគណបក្ស​កាន់អំ​ណាច ដែលដឹកនាំដោយបក្សសង្គ្រោះជាត ខុសត្រង់ណាប្រាប់មក យើងនិងហៅគាត់មកជួប ជាមួយនិងយើងប្រាប់ពីសំណុចខ្សោយរបស់យើង ហើយយើងនិងសរសើរអរគុណគាត់ ព្រម​ទាំងធ្វើការកែប្រែនូវអ្វីដែលយើងខុស មិនមែនដូចឥឡូវទេ យើងនិយាយនូវអ្វីដែលគេ​ខុស គឺគេយកយើងធ្វើជាសត្រូវភ្លាម ។

ដូច្នេះហើយយើងសង្កេតឃើញថា ទស្សនរបស់គណបក្សកាន់អំណាចបច្ចុប្បន្ននេះ មិនមាន សមធម៌ខាងនយោបាយទេ ហើយក្នុងនោះផងដែរ សមធម៌ខាងសេដ្ឋកិច្ចក៏នៅមានភាពលំ អៀងខ្លាំងនៅឡើយ ដែលលោកសូមលើកយកឧទាហរណ៏មកបញ្ជាក់ ការអភិវឌ្ឍន៏គឺយើងគាំ ទ្រ ហើយការអភិវឌ្ឍន៏នេះសម្រាប់មនុស្សទាំងអស់គ្នា ដែលមិនមែនសម្រាប់តែអ្នកមាននោះ​ទេ ។ រឿងដី ហេតុអ្វីបានជាឲ្យទៅពួកអ្នកមានអស់រលីង ហើយព្រៃឈើស្រុកខ្មែរពីដើមចូល មិនចុះទេគឺសុតតែខ្លាពលរដ្ឋខ្លាចខ្លាណាស់ តែសព្វថ្ងៃចូលទៅគឺសុតតែឧកញ្ញ៉ា ពលរដ្ឋខ្លាច ឧកញ្ញាជាងខ្លាទៅទៀត ព្រោះដីព្រៃទាំងអស់នេះឧកញ្ញ៉ាយកអស់ហើយ ប្រជាពលរដ្ឋមិន​ហ៊ានប៉ះពាល់ឡើយ ដែលទាំងនេះហើយគឺវាគ្មានសមធម៌ ឬភាពស្មើគ្នាខាងសេដ្ឋកិច្ច ។

លោក កឹម សុខា បន្តថា បើយើងនិយាយពីរឿងដីនេះ ដីស្រែចំការរបស់បងប្អូនប្រជាកសិករ ដែលពួកគាត់បង្ករបង្កើនផលបានមានជាងប្រាំមួយលានហិតា ក្នុងនោះផងដែរពួកក្រុមហ៊ុន ឧកញ្ញ៉ា តែជាង២០នាក់ប៉ុណ្ណោះគឺគ្រប់គ្រងកាន់កាប់ដីមានចំនួនរហូតដល់ទៅពីរលានប្រាំបី សែនហិតា ជិតពាក់កណ្តាលលើផ្ទៃដីបង្ករបង្កើនផលទាំងអស់ ដែលនេះគឺមិនមានភាពយុត្តិ ធម៌ឡើយ ។

លោកបន្តទៀតថា ទាំងអស់នេះហើយដែលយើងត្រូវតែគិត ការអភិវឌ្ឍន៏យើងគាំទ្រ ការអភិ វឌ្ឍន៏បើថារដ្ឋាភិបាលឲ្យដីសម្បទានទៅក្រុមហ៊ុនណាមួយ ការអភិវឌ្ឍន៏នោះដើម្បីអី ត្រង់​ចំ​ណុចនេះ លោកចង់ជំរាបជូនថា អភិវឌ្ឍន៏គឺដើម្បីទាញយកផលប្រយោជន៏បី ដែលក្នុងនោះទី​១ផលប្រយោជន៏ជាតិ ត្រូវធ្វើយ៉ាងណាឲ្យបានចំណូលចូលជាតិ ដូចជាការបង់ព័ន្ធជាដើម ដើម្បី​យើងយកមកកសាងផ្លូវ ស្ពាន​ សាលា​រៀន មន្ទីរពេទ្យ រីឯការអភិវឌ្ឍន៏ចំណុចទី២ គឺអភិ​វឌ្ឍន៏បានផលមកម្ចាស់ដីវិញ ជាឧទាហរណ៏ ប្រសិនបើអភិវឌ្ឍន៏នៅភូមិណា ត្រូវឲ្យ​បាន​ប្រ​យោជន៏ដល់កូនចៅពលរដ្ឋនៅភូមិ ឬឃុំនោះ ចំ ណែកទី៣គឺបានផលមកលើម្ចាស់​ដើមទុន​ដែលជាអ្នកជំនួញ ទាល់តែមានផលទាំងបីនេះទើបបានជាគេហៅថាការអភិវឌ្ឍន៏ពិត ដែលធ្វើ ឲ្យជាតិមានការរីលចំរើន ពលរដ្ឋរស់នៅក្នុងជីវភាពមួយដ៏ធូធា ៕

No comments:

Post a Comment

yes