សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 25, 2013

តម្លៃ​កៅ​ស៊ូ​ពេល​អនាគត​បាន​កើន​ឡើង​

Rubber

តម្លៃ​កៅ​ស៊ូ​ពេល​អនាគត​បាន​កើន​ឡើង​ ខណៈ​ប្រទេស​ស៊ីប​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​សាក​ល្បង​មួយ​ស្ដី​ពី​ថវិកា​ សង្គ្រោះ​អន្តរ​ជាតិ​ ហើយ​តម្លៃ​រូបិយ​ប័ណ្ណ​ជប៉ុន​បាន​ធ្លាក់​ចុះ​ ​ដោយ​ធ្វើ​ឲ្យ​មាន​ការចាប់​អារម្មណ៍​លើ​កិច្ច​សន្យា​គិត​ជា​ប្រាក់​យ៉េន​។​​
កិច្ច​សន្យា​សម្រាប់​ចែក​ចាយ​កៅ​ស៊ូ​នៅ​ខែ​សីហា​បាន​កើន​ឡើង​១,៥​ភាគ​រយ​ដល់​ចំនួន​២៨២,៧​យ៉េន​ក្នុង​មួយ​គីឡូ​ក្រាម​ (២ ៩៨៣​ដុល្លារ​ក្នុង​មួយ​តោន​) មុនពេល​ធ្វើអាជីវ​កម្ម​​ក្នុង​តម្លៃ​២៨១,៧​​យ៉េន​​​តាម​ភាគ​ហ៊ុន​ Tokyo Commodity Exchange នៅ​ម៉ោង​១០​និង​០៤​នាទី​ព្រឹក​។ ការ​កើន​ឡើង​នេះ​បាន​បន្ថយ​ការ​ខាត​បង់​ដល់​៦,៩​ភាគ​រយ​នៅ​ឆ្នាំ​នេះ។

តម្លៃ​ប្រាក់​យ៉េន​បាន​ធ្លាក់​ដល់​៩៤,៩៦​យ៉េន​ក្នុង​មួយ​ដុល្លារ​ ខណៈ​ប្រាក់​អឺរ៉ូ​បានកើន​ឡើង​ដោយសារ​មាន​ការ​បញ្ជាក់​ថា ប្រទេស​ស៊ីប​កំពុង​ធ្វើ​ដំណើ​រ​ឆ្ពោះ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​​បំបាត់​ការ​គំរាម​ដល់​កិច្ច​ព្រម​ព្រៀង​នេះ។

No comments:

Post a Comment

yes