សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 21, 2013

លោក យឹម ផេង មេ​ឈ្មួញ​រកស៊ី​ប្រេង​គេចពន្ធ​នៅ​កោះកុង​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​

 ​កោះកុង​៖ សេចក្តីរាយការណ៍​មួយ​មកពី​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ក្នុង​មួយ​យប់ៗ​មាន​ទូក និង​រថយន្ត​ដឹកជញ្ជូន​ប្រេង​គេចពន្ធ​រាប់ម៉ឺន​ប៊ីដុង ចេញពី​សមុទ្រ​ក្រៅ មក​ចែក​ចាយ​ក្នុង​ទី​រួម​ខេត្តកោះកុង​យ៉ាង​គគ្រឹកគគ្រេង​។ សេចក្តីរាយការណ៍​ខាងលើ​បាន​បន្តទៀតថា ឈ្មួញ​ដ៏​ធំ​រកស៊ី​ខុសច្បាប់​នេះ​មានឈ្មោះ យឹម ផេង ហៅ​(​រស្មី​) ជា​ប៉ូលីស​ពាក់​ស័​ក្ខិ​៤ មាន​តួនាទី​ជា​នាយរង​ផ្នែក​កណ្តាល​យុត្តិធម៌​ខេត្តកោះកុង​។​
​      យោងតាម​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា លោក​ស័​ក្ខិ​៤ យឹម ផេង (​ហៅ រស្មី​) បានធ្វើ​ស្ថានីយ​លក់​ប្រេង​នៅតាម​ដងផ្លូវ​លេខ​៤៨ ដែល​យកឈ្មោះ "​តេ​លា​" មក​ធ្វើជា​ខែល តែ​តាមពិត​នោះ ស្ថានីយ៍​នេះ​គ្រាន់តែ​ធ្វើ​សម្រាប់​ស្តុក​ប្រេង​គេចពន្ធ​តែប៉ុណ្ណោះ​។ 

      ​មន្ត្រី​ប៉ូលីស​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សឹប​ប្រាប់ថា លោក យឹម ផេង ក៏​ជា​មេ​ឈ្មួញ​ដឹក​អីវ៉ាន់​ចាប់​ហ៊ួ​យ មកពី​ប្រទេស​ថៃ​យកមក​ចែកចាយ​នៅ​ខេត្តកោះកុង​ទៀតផង​ដែរ​។ អ្វីដែល​មេ​ឈ្មួញ​ខាងលើនេះ​ធ្វើ​ពុំមាន​នរណាម្នាក់​ហ៊ាន​រារាំង​ទេ ដោយសារ​តែមាន​ការបើក​ដៃ​ពី​សំណាក់​គយ​ចល័ត​នៅលើ​ផ្ទៃសមុទ្រ​ឈ្មោះ ឱម ស៊ីនួន និង​ឈ្មោះ ម៉ៅ ទ័​រ ព្រមទាំង​គយ​នៅ​មាត់ច្រក​បាក់​ខ្លង​ឈ្មោះ សៅ រួម​និង​សមត្ថកិច្ច​មួយចំនួនទៀត​ផង​។​

      ​ចំណែក​សមត្ថកិច្ច​មួយ​ចំនួន សូម​សំណូមពរ​ទៅដល់​អគ្គស្នងការ​នគ​របាល​ជាតិ មេត្តា​ត្រួតពិនិត្យ​ឈ្មោះ យឹម ផេង (​ហៅ រស្មី​) ដែលមាន​តួនាទី​ជា​ប៉ូលីស​មករក​ស៊ី​ខុសច្បាប់​រូបនេះ​ផង​ទាន​។ រីឯ​លោក ប៉ែន ស៊ីម៉ន មេ​គយ​ស្រុក​ខ្មែរ ក៏​ជួយ​មើល​កូនចៅ​នៅ​ច្រក​បាក់​ខ្លង និង​គយ​ចល័ត​ឈ្មោះ ឱម ស៊ីនួន ផង កុំ​បណ្តែតបណ្តោយ​ឲ្យ​ធ្វើអំពើ​ពុករលួយ​ច្រើនពេក គួរ​រក​ចំណូល​ចូល​រដ្ឋ​ខ្លះ​ផង​៕ 

No comments:

Post a Comment

yes