សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 26, 2013

នាយក​រដ្ឋ​មន្ត្រី​ថា​គ្មាន​CPP​គ្មាន​ការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី

ភ្នំពេញៈ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​អ្នក​ភូមិ​រាប់​ពាន់​នាក់​ពី​ម្សិលមិញ​ថា គំនិត​ផ្តួចផ្តើម​មាន​ការ​គាំទ្រ​បំផុត ក្នុង​នោះ​មាន​គម្រោង​ផ្តល់​ប័ណ្ណ​កម្មសិទិ្ធ​ដីធ្លី​នឹង​ត្រូវ បំផ្លាញ ប្រសិន​បើ​លោក​មិន​ជាប់​ឆ្នោត​ជា​ថ្មី ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​យល់​ថា លោក​កំពុង​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​ក្រៅ​ផ្លូវការ។
ជាការវិវត្តគួរ​ឲ្យ​កត់​សម្គាល់​ពី​សកម្មភាព​សប្បុរស​កាល​ពី​សប្តាហ៍​មុន ក្នុង​នោះ​មាន​ការ​ផ្តល់​ដី​ដល់​ប្រជាជន​ដែល​ត្រូវ​បណ្តេញ​ចេញ​ក្នុង ខេត្ត​ព្រះសីហនុ ​និង​ការ​បន្ថែម​ប្រាក់ ២ ដុល្លារ​អាមេរិក​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ប្រើ​ពិធី​សម្ពោធ​ស្ពាន បង្ហាញ​អំពី​ការ​ដក​ថយ បើ​គ្មាន​បក្ស​ប្រជាជន​កម្ពុជា​(CPP) កាន់​អំណាច​នោះ។
លោកនាយករដ្ឋ មន្រ្តី បាន​ថ្លែង​ក្នុង​សុន្ទរកថា ទៅ​កាន់​អ្នក​ភូមិ​ប្រហែល ១ម៉ឺន​នាក់​នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល​ថា៖ «អ្នក​មក​ហ៊ុន សែន ដើម្បី​សុំ​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាក់ទង​ផ្សារ ស្ពាន ថ្នល់​...។ ប៉ុន្តែ ពេល​ខែ​កក្កដា​មក​ដល់​អ្នក​ត្រូវ​ជួយ​ខ្ញុំ តែ​ម្តង​ទេ។ ខ្ញុំ​សុំ​សន្លឹក​ឆ្នោត​ម្នាក់​ៗ​មួយ​សំឡេង​តែ​ប៉ុណ្ណោះ»។
លោក ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​គណៈ​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី​គ្មាន​អ្វី​ខុស​ពី​ធម្មតា​ទេ។
ចាប់អារម្មណ៍​លើកាយ​វិការ​លោក ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​ថ្លែង​ថា៖«​អ្នក​នឹង​គិត​ថា​ការ​ទាក់​ទាញ​រក​សំឡេង​ គឺ​បន្ថយ​ការ​មួម៉ៅនិង​កំហឹង ដើម្បី​បាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត។ អ្នក​នយោបាយ​ចង់​បង្ហាញ​ថា ពួកគេ​កំពុង​ខ្វល់។
ក៏ដូចជាការ​ធ្វើ​អន្តរាគមន៍ក្នុង​បញ្ហា ប្រាក់​ឈ្នួល និង​ការ​លុប​ចោល​អនុក្រឹត្យ​ដក​យក​ដី​ក្នុង​ខេត្ត​ព្រះ​សីហនុ ពី​ឧកញ៉ា ជៀម ផែន ដើម្បី​សង្គ្រោះ​ប្រជាជន ៤៩ គ្រួសារ​ពី​ការ​ផ្លាស់​ទី​លំនៅ លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ពី​សប្តាហ៍​មុន​ថា លោក​បាន​បញ្ឈប់​តួនាទី​លោក យាន ស៊ីណា អនុ​រដ្ឋ​លេខាធិការ​ក្រសួង​យុតិ្តធម៌​ពី​បទ​វាយ​ដំ​អ្នក​កាសែត។
លោក គល់ បញ្ញា នាយក​អង្គការ ខុម ហ្វ្រែល ពុំ​បាន​ចាត់​ទុក​ការ​បញ្ឈប់​តួនាទី​លោក ស៊ីណា ជា​យុទ្ធ​សាស្រ្ត​ដើម្បី​ទាក់​ទាញ​អ្នក​បោះ​ឆ្នោត​ទេ ប៉ុន្តែ​ជឿ​ថា សកម្មភាព​វិស័យ​ដីធ្លី និង​បញ្ហា​ប្រាក់​ឈ្នួល​ អាច​ទាក់​ទាញ​ខ្លាំង​ជាង។
លោកលើកឡើងថា៖«ខ្ញុំ​គិត​ថា ជាមួយ​នឹងប្រាក់​ឈ្នួល​អប្បបរមា វា​ជា​កត្តា​ជំរុញ​ការ​បោះ​ឆ្នោត ក៏​ដូច​ជា​ដី​ធ្លី​ផង​ដែរ»។
លោក បន្តថា៖ «ចាប់​ពី​ខែមករា កាន់​តែ​តឹង​រ៉ឹង​បន្តិច​ទៅៗ។ ក្នុង​អំឡុង​ពេល​នេះ រដ្ឋាភិបាល​បាន​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច​ថែម​ទៀត ប្រាក់​ឈ្នួល​អប្បបរមា​ជា​បញ្ហា​ស្នូល​ផង​ដែរ​ ... តែ​មិន​មែន​វិស័យ​អប់រំ និង​សុខាភិបាល​ទេ»។
ប៉ុន្មាន​ខែ​ខាង​មុខនេះ លោក បញ្ញា គិតថាអំពើ​ពុក​រលួយ​នឹង​ជា​បញ្ហា​ដែល​ក្នុង​យុទ្ធនាការ ហើយ​លោក ហ៊ុន សែន នឹង​ថ្លែង​សារ​តាម​ទូរទស្សន៍ ទៅ​​កាន់​អ្នក​បោះឆ្នោត​ជា​យុវវ័យ។ លោក​បន្ថែម​ថា៖ ​«ពេល​នេះ គេ​នឹង​តម្រង់​រក​យុវជន។ ពួកគេ​នឹង​សម្លឹង​មើល​អ្នក​បោះ​ឆ្នោត​ទី១​ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ផ្តោត​លើ​ការ​បំពេញ​ចិត្ត​អ្នក​បោះ​ឆ្នោត មិន​មែន​គោល​នយោ​បាយ​ទេ»។
ក្នុង​សុន្ទរកថាកាល​ពី​ម្សិល​មិញ លោក ហ៊ុន សែន ​ថ្លែង​ថា លោក​នៅ​តែ​ជឿថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​លទ្ធភាព​រក្សា​បាន​អាសនៈ​២ភាគ​៣​នៅ​ទូទាំង​ប្រទេស។ គណបក្ស​នេះ​កំពុង​កាន់​កាប់​អាសនៈ​៩០​លើ​១២៣ អាសនៈ គឺ​ស្មើ ៧៣ ភាគ​រយ។
លោកសុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស សម រង្ស៊ី បាន​ជឿ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រង​សម្ពាធ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ លោក ហ៊ុន សែន ចាប់​ផ្តើម​ទាក់​ទាញ​រក​សំឡេង​គាំទ្រ​នា​ប៉ុន្មាន​ខែ​មុន​ការ​បោះ​ឆ្នោត ៕ 

No comments:

Post a Comment

yes