លោកសូរិយា ស៊ូប៊ែឌី
អ្នករាយការណ៏ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជានឹងមកបំពេញបេសកម្មលើកទី៩
របស់ខ្លួនរយះពេល៨ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៩ ខែឧសភា
ឆ្នាំ២០១៣ខាងមុខ។
លោកជែម ហ៊ីណាន (James Heenan) តំណាងស្ដីទីប្រចាំប្រទេសនៃឧត្តមស្នងការសហប្រជា
ជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស
បានប្រាប់ឲ្យដឹងតាមរយៈសារអេឡិចត្រូនិកមួយ កាលពីថ្ងៃម្សិលមិញថា
បេសកម្មលើកនេះលោកស៊ូប៊ែឌី
នឹងផ្ដោតលើការតាមដានអនុសាសន៏ដែលលោកបានលើកឡើង កាលពីលើមុន ព្រមទាំងពិភាក្សាជាមួយរដ្ឋាភិបាល
សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ
ដើម្បីជម្រុញឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
សូមរំលឹកថា នៅក្នុងរបាយការណ៏របស់លោកស៊ូប៊ែឌី
ដែលបានលើកទៅកាន់កិច្ចប្រជុំនៅឯទីក្រុងហ្សឺណែវ កាលពីឆ្នាំមុន បានរិះគន់យ៉ាងចាស់ដៃទៅលើស្ថានភាពសិទ្ធិមនុស្ស
និងការអនុវត្តន៏គោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលធ្វើឲ្យប្រមុខដឹកនាំរដ្ឋាភិបាល
សម្តេចហ៊ុន សែន មានភាពមិនសប្បាយចិត្តជាខ្លាំង៕
No comments:
Post a Comment
yes