សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 3, 2013

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ឧកញ៉ា​រក​ជំនួយ​ពី​អាដហុក

130403_05
អ្នក​ភូមិ​​​មាន​ជម្លោះ​ដី​ធ្លី​ នៅ​អង្គ​ការ​​សិទ្ធិ​មនុស្ស​អាដ​ហុក ​កាល​ពី​ម្សិល​មិញ​​​
ពោធិ៍សាត់ៈ ប្រជា​ពលរដ្ឋ​ចាស់​ក្មេង ៤០ នាក់ តំណាង​ឲ្យ ៣៧០ គ្រួសារ នៅ​ស្រុក​វាល​វែង បាន​នាំ​គ្នា​ស្ពាយ​មុង​ភួយ មក​ដេក​នៅ​អង្គ​ការ​អាដហុក ​នៅ​​ភ្នំ​ពេញ​ជា​ថ្មី​ទៀត​ ដើម្បី​សុំ​ឲ្យ​អង្គ​ការ​នេះ ជួយ​អន្តរាគមន៍ ក្នុង​រឿង​ជម្លោះ​ដីធ្លី ដែល​អូស​បន្លាយ​ជាង ៣ ឆ្នាំ​មក​ហើយ ជា​មួយ​​ក្រុម​ហ៊ុន​លោក​ឧកញ៉ា​ទ្រីភាព។
ប្រជា​ពលរដ្ឋ​ដែល​ភាគ​ច្រើន ជា​គ្រួសារ​យោធា នៅ​ព្រំ​ដែន​កម្ពុជា-ថៃ នៅ​ភូមិ​សង្គម​ថ្មី​ និង​ភូមិ​ឯក​ភាព ក្នុង​ឃុំ​ថ្ម​ដា មាន​បញ្ហា​ដី​ធ្លី ជាមួយ​នឹង​ក្រុមហ៊ុន MDS របស់​លោក​ឧកញ៉ាទ្រី ភាព ចាប់​តាំង​ពី​ឆ្នាំ ​២០១០ ​មក។ ក្នុង​រយៈ​ពេល​ជម្លោះ​នេះ យោធា​ព្រំដែន​ជាង ១០ នាក់ ត្រូវ​បាន​គេ​គំរាម​ប្តឹង​ទៅ​តុលាការ​យោធា ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​កាប់​រាន និង​កាន់​កាប់​ដី​ខុស​ច្បាប់។
អ្នក ភូមិ​ម្នាក់​ឈ្មោះ​នួន យេន អាយុ ៥៧ ឆ្នាំ ដែល​ជា​ភរិយា​យោធា​ព្រំ​ដែន​ម្នាក់ បាន​អះអាង​ថា​អ្នក​ស្រី​បាន​ចូល​ទៅ​រស់​នៅ និង​ដាំ​ដុះ​ដំណាំ​នៅ​លើ​ដី​ទំហំ ៤ ហិកតា តាំង​ពី​ឆ្នាំ ២០០០ មក។ ប៉ុន្តែ​កាល​ពី​ឆ្នាំ ២០១០ ក្រុម​ហ៊ុន ​MDS បាន​ចូល​ទៅ​ឈូស​ឆាយ និង​បង្ខំ​ឲ្យ​គ្រួសារ​អ្នក​ស្រី និង​អ្នក​ភូមិ​ផ្សេង​ទៀត​ចេញ​ពី​តំបន់​នោះ​។

អ្នក​ស្រី ​បាន​បញ្ជាក់​ថា​៖«ប្តី​ខ្ញុំ​ធ្វើ​យោធា មាន​របប​តិច​តួច មិន​អាច​ចិញ្ចឹម​គ្រួសារ​បាន​ទេ តែ​វា​កាន់​តែ​លំបាក​ថែម​ទៀត​ដែល​មាន​គេ​មក​ដេញ​ចេញ​ពី​ដី​ធ្លី​បែប​នេះ»។
អ្នក ភូមិ​ទាំង​នេះ បាន​បង្ហាញ​ឯកសារ​ដីធ្លី​ប្រាប់​អ្នក​យក​ព័ត៌មាន​ដោយ​ទាម​ទារ​យក​ដី​ស​ រុប​​ចំនួន ១២៥ ហិកតា ដោយ​អះអាង​ថា ត្រូវ​បាន​ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា​ទ្រី ភាព រំលោភ​យក​។​
ស្រ្តី ម្នាក់​ទៀត​ឈ្មោះ​ប្រាក់ ផល អាយុ ៥៨ ឆ្នាំ បាន​ទិញ​ដី​ទំហំ ៥ ហិកតា ពី​អ្នក​ស្រុក​ម្នាក់ ដោយ​មាន​ការ​ផ្ទេរកម្ម​សិទិ្ធ​ត្រឹម​ត្រូវ​ ដោយ​អាជ្ញាធរ​ស្រុក។ ​ស្រ្តី​រូប​នេះបាន​អង្គុយ​បត់​ជើង​ផ្ទាល់​​ដី ​ហើយ​ថ្លែង​ថា៖«យើង​ខ្ញុំ​បាន​បង្ក​បង្កើន​ផល​និង​រស់​នៅ​លើ​ដី​នេះ​តាំង​ ពី​ឆ្នាំ ២០០៧ មក តែ​គ្រឿង​ចក្រ​ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​ផ្ទះ​ខ្ញុំ ហើយ​មាន​កម្លាំង​ប្រដាប់​អាវុធ បាន​ដេញ​ពួក​យើង​ចេញ»។
ក្រុម​អ្នក​ភូមិ បាន​ឲ្យ​ដឹង​ថា​ ក្រុម​និស្សិត និង​អាជ្ញា​ធរ មិន​ព្រម​វាស់​​ដី​ឲ្យ​ពួក​គាត់​ឡើយ​។ គេ​វាស់​ឲ្យ​តែ​ដីណា ដែល​ដាំ​កៅស៊ូ​បាន​ខ្ពស់ៗ​ប៉ុណ្ណោះ។
សមាគម​អាដហុក បាន​ចុះ​ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត នៅ​ទីតាំង​ដី​ជម្លោះ​កាល​ពី​សប្តាហ៍​មុន​ គឺ​បន្ទាប់​ពី​អ្នក​ភូមិ​ បាន​មក​សុំ​ឲ្យ​អង្គ​ការ​នេះ​ជួយ​អន្តរាគមន៍ កាល​ពី​ខែ​កុម្ភៈ។ យោង​តាម​របាយការណ៍​ស៊ើប​អង្កេត​របស់​អាដហុក​បាន​ឲ្យ​ដឹង​ថា​ ទំនាស់​ដីធ្លី​នេះ ​បាន​កើត​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៤៤០២ ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន MDS ដើម្បី​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ដាំ​ដំណាំ​កសិឧស្សាហកម្ម កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១០។
តាម​របាយការណ៍​នេះ ​បញ្ជាក់​ថា​៖​«​រដ្ឋាភិបាល​ថ្នាក់​ជាតិ និង​មូលដ្ឋាន មិន​បាន​សិក្សា​ពី​ផល​ប៉ះ​ពាល់​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ។ ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​ព្រៃ​ឈើ​វាទ​ទីហ៊ុមព័ទ្ធ​យក​ដី​ធ្វើ​ផ្លូវ​និង​កំណត់ ​ព្រំ​ដី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ធ្លី​ពល​រដ្ឋ ៣៧០ គ្រួសារ»។
លោក ចាន់ សុវ៉េតមន្រ្តី​ស៊ើបអង្កេត​ជាន់​ខ្ពស់ អង្គការ​អាដហុក បាន​ថ្លែង​ថា​៖​«ក្រុម​ហ៊ុន​សម័យ​នេះ ស្រួល​ណាស់ បាន​ដី​ពី​រដ្ឋាភិបាល​ហើយ ធ្វើ​តែ​សំណង់​ធំ​មួយ ដោយ​មិន​ឃើញ​មាន​ការ​អភិវឌ្ឍ​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ»។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ អាជ្ញាធរ បាន​ធ្វើ​ការ​ហាម​ឃាត់ មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ការ​ដាំ​ដុះ ​នៅ​លើ​ដី​ជម្លោះ​ទាំង​នោះ​ទេ ប៉ុន្តែ​ក្រុម​ហ៊ុន​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ ដោយ​ពុំ​មាន​ការ​ហាម​ឃាត់​ឡើយ។
តំណាង​ក្រុមហ៊ុន​ MDS មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​​ពី​ម្សិល​មិញ។ ទោះ​យ៉ាង​ណា​លោក​ហេង សូភា​ណា អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ពោធិ៍​សាត់ បាន​ថ្លែង​ថា​ អាជ្ញា​ធរ​ខេត្ត បាន​ចុះ​ពិនិត្យ​កន្លែង​កើត​ហេតុ​នោះ​រួច​រាល់​អស់​ហើយ​ ប៉ុន្តែ​មិន​ទាន់​បាន​ដោះ​ស្រាយ​នោះ​ទេ។
លោក​បន្ត​ថា​៖​«​ជាក់​ស្តែង​ឃើញ​ថា​ ការ​អះ​អាង​របស់​ពល​រដ្ឋ​ វា​មិន​ពិត​ទាំង​ស្រុង​នោះ​ទេ ហើយ​ដីខ្លះ​ពួក​គាត់​មិន​បាន​អាស្រ័យ​​ផល​ឡើយ»​។ លោក​​បន្ថែម​ថា​ ម្យ៉ាង​វិញ​ទៀត​ប្រជា​ពលរដ្ឋ​ខ្លះ​បាន​រស់​នៅ​លើ​តំបន់​ស ជាប់​ព្រំដែន​កម្ពុជា-ថៃ ហើយ​ដី​ខ្លះ​ក៏​មាន​មីន​ដែរ។ អាជ្ញាធរ​ខេត្ត​ កំពុង​ប្រមូល​ទិន្នន័យ​ឲ្យ​បាន​ច្បាស់​លាស់​ បន្ទាប់​មក​នឹង​ធ្វើ​ការ​ដោះស្រាយ៕

No comments:

Post a Comment

yes