ពលរដ្ឋស្រុកភ្នំក្រវាញ មកដាក់ញត្តិសុំអន្តរាគមន៍ដីធ្លីនៅខុទ្ធកាល័យ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
ភ្នំពេញៈ ពលរដ្ឋស្រុកវាលវែងនិងភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់ជាង
៤០គ្រួសារ បានដាក់លិខិតទៅខុទ្ទកាល័យសម្តេចហ៊ុន សែន
នៅព្រឹកថ្ងៃពុធនេះ
ដើម្បីសុំអន្តរាគមន៍ឲ្យក្រុមនិស្សិតវាស់វែងនិងបានកាន់កាប់ដីធ្លីដែលពួកគាត់កំពុងអាស្រ័យផល។
កាលពីថ្ងៃច័ន្ទប្រជាពលរដ្ឋភូមិសង្គមថ្មីនិងភូមិឯកភាពក្នុងឃុំថ្មដាស្រុកវាលវែងចំនួន២៩គ្រួសារ(ប្រមាណជា៤០នាក់)បានមកតវ៉ានៅសមាគមសិទិ្ធមនុស្សនៅភ្នំពេញ
ដើម្បីសុំអន្តរាគម៍ ក្នុងជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុនMDS របស់លោកឧកញ្ញាទ្រីភាព។
នៅថ្ងៃពុធនេះ
ពលរដ្ឋទាំង២៩គ្រួសារដែលភាគច្រើនជាគ្រួសារយោធា
រួមនឹងពលរដ្ឋ១៤គ្រួសារផ្សេងទៀតក្នុង ស្រុកភ្នំក្រវាញ
ខេត្តពោធិ៍សាត់ បានមកជួបជុំគ្នានៅវត្តបុទមវត្តី
ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់លិខិតទៅខុទ្ទកាល័យសម្តេចហ៊ុន
សែនតាមរយៈសមាគមសិទិ្ធមនុស្សអាដហុក
ដើម្បីរកដំណោះស្រាយក្នុងរឿងដីធ្លី។
No comments:
Post a Comment
yes