សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 8, 2013

វិភាគ​ ​៖ ​ចរន្ត​ផ្លាស់ប្តូរ​របស់​អ្នកនយោបាយ ខណៈ​ជិត​បោះឆ្នោត​

ការប្រកាន់​យក​គោល​នយោបាយ​ណាមួយ ឬ​ផ្លាស់ប្តូរ​ជំហរ ពី​គណបក្ស​មួយ​ទៅ​គាំទ្រ​គណបក្ស​មួយទៀត ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។​ ​យ៉ាងណាមិញ ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៨​ខែកក្កដា ក្នុង​រយៈ​ជិត​បួន​ខែ​ទៀត​នេះ​។ ខណៈ​នេះ មាន​អ្នកនយោបាយ​កំពូលៗ និង​សកម្មជន​នយោបាយ​ថ្នាក់ក្រោម បាន​និង​កំពុង​មាន​ចរន្ត​ផ្លាស់​ប្តូរ​ពី​គណបក្ស​មួយ​ ទៅ​គណបក្ស​ផ្សេង​ទៀត ដែល​​​​ពួក​​​គេ​​​គិត​​​ថា មាន​​​​គោ​ល​​​ន​​យោ​​បាយ​​​ល្អ​​​ប្រ​សើ​​។​
​យ៉ាងណាក៏ដោយ នាយក​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​​ហៅ​កាត់​ថា ខុម​ហ្វ្រែល លោក​គល់ បញ្ញា វិភាគ​ថា ការផ្លាស់ប្តូរ​ចរន្ត​​នៃ​អ្នកនយោបាយ​នៅ​អាណត្តិ​ទី​៥ ហាក់​មាន​ការប្រែប្រួល​តិចតួច ចំពោះ​ការផ្លាស់​ពី​​គ​ណ​បក្ស​ជំទាស់​ ទៅ​​ចុះ​ចូល​​គណ​បក្ស​កាន់​​អំណាច​​ដោយសារ​គណបក្ស​នេះ ឈប់​ប្រើ​នយោបាយ​អូសទាញ​ដូច​ពេល​​កន្លង​មក​។ តែ​ការចូលរួម​ពី​សកម្មជន​នៃ​គណបក្ស​​ដទៃ​ទៀត មក​ចូល​គណបក្សជំទាស់​ហាក់​ដូចជា​កើនឡើង​  ៖ "ឧទាហរណ៍​ពីដើម​មក គាត់គ្រប់​គ្រង​ការ​សម្រេចចិត្ត​​អី គាត់​អាច​មិន​សូវ​មាន​ការ​ស្រុះ​ស្រួល ឥឡូវ​មាន​របៀប​ស្រុះ​ស្រួល​គ្នា ព្រោះ​គាត់​ដឹង​ពី​កម្លាំងគណបក្ស​​ដែល​ខិត​ខំ​រក​ការ​ងារ​ស្រុះ​ស្រួល​គ្នា ហើយ​ទីពីរ​ប្រ​ហែល​ជា​មាន​អ្នក​នយោ​បាយ​ខ្លះ លោក​ចល័ត​ទៅ​ វា​អស់ ដូច​ថា​វា​អស់ អ្នក​ដែល​​ខំផ្លាស់​ប្តូរច្រើន​ហ្នឹង គាត់​ដូច​ថាគាត់​លែង​ផ្លាស់​ប្តូរ​អី​ទៀត វា​អស់​ភាព​ជឿ​ជាក់​លើ​គាត់ហ្នឹង​វា​អាច​ធ្លាក់​ចុះ ​ ម៉្លោះ​ហើយគាត់​ឈប់​​ដូរ​ទៅ អ្នក​ដែល​ធ្លាប់​ផ្លាស់​ប្តូរ​ច្រើន​ហ្នឹង ​ហើយ​អញ្ចឹង​គាត់​នៅ​ប្រកាន់​ជំហ​រ​ដែលគាត់​កំពុង​នៅ​បច្ចុ​ប្បន្ន​ហ្នឹង។ ហើយ​ប្រហែល​ជា​គណបក្ស​កាន់​អំណាចហ្នឹង ប្រហែល​ជា​​យុទ្ធ​សាស្ត្រ​ទាក់​ទាញ​អ្នក​នយោ​បាយពី​គណបក្ស​​​ផ្សេង​ៗហ្នឹង ហើយ​យុទ្ធ​សាស្រ្ត​ហ្នឹងក៏​ត្រូវ​យក​មក​ប្រើ​ប្រាស់​ទៀត"។
កាលពី​ថ្ងៃ​ទី​៧​ខែ​មេសា​នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​យាង​ចូល​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​សមាជ​លើកដំបូង​របស់​ខ្លួន​។ ព្រះអង្គ​មានបន្ទូលថា នៅ​មាន​រាជវង្សានុវង្ស​សែ​​ស៊ីសុវត្ថិ និង​សែ​​នរោត្តម ក៏​​បាន​យាង​ចូលរួម​ដែរ​។ តែ​ព្រះអង្គ​មិន​បញ្ចេញ​ឈ្មោះ​ទេ បន្ទាប់ពី​សម្តេចក្រុមព្រះ​ដែល​ចង់​ចូលរួម​ជា​​​មួយ​​​គ​​ណ​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​​​ដែរ​​​នោះ បាន​​​បដិ​​សេធ​​​វិញ ក្រោ​យ​ពី​​មា​ន​​កា​រ​គំ​រាម​​ប្តឹង​​សើ​រើ​​រឿង​​ចាស់​​ឡើង​វិញ​។ នេះ​​​បង្ហាញ​​ថា កា​រ​ផ្លាស់​​ប្តូរ​​​ចរន្ត​​​ន​យោ​​បាយ​​​នៅ​​​កម្ពុជា ពិត​​ជា​​​បាន និង​​​កើត​​​​មាន​​​។​
​អ្នកស្រាវជ្រាវ​ឯករាជ្យ​​លោក កែម ឡី វិភាគ​ថា បច្ចុប្បន្នមាន​ការថយចុះ​នៃ​ការ​រត់​ពី​ចេញ​ពី​​គណបក្សជំទាស់​​ទៅកាន់​គណបក្ស​កាន់​អំណាច ដោយសារក្តី​រំពឹងរប​ស់​ពួកគេ​កន្លង​ត្រូវបាន​ខកចិត្ត​ ៖ "ទីមួយ​​គឺ​ជា​របត់​ថ្មី​មួយ អ្នក​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ដោយ​សារ​សម្ភារៈ ដោយ​សារ​តំណែងហ្នឹង​ប្រហែល​ជា​ពេល​ចេញ​ទៅ​​ មិន​ទទួល​បាន​លទ្ធ​ផល​អី​ច្រើន ឬ​មួយ​ក៏​មិន​មាន​កិត្តិ​យស​អី​ធំ​ដុំ ដូច​ជា​មិន​សូវ​ចង់​ផ្លាស់​ប្តូរ ចំណុច​ទី​ពីរ វប្ប​ធម៌​ដដែល​ៗនេះ ខ្ញុំ​គិត​ថា អ្នក​នយោ​បាយ​គាត់​រៀនពី​គ្នា​ទៅ​វិញ​ទៅ​មក អញ្ចឹង​ការ​ផ្លាស់​ប្តូរ​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​​ហ្នឹង គឺ​មិន​សូវ​មាន​នៅ​ក្នុង​ស្រ​ទាប់​មនុស្ស​ដែល​សំខាន់​ៗ​ទេ ទីបី បើ​ខ្ញុំ​មើលគឺ​ថា​ផ្លាស់​ប្តូរ​អារម្មណ៍​វិញ​ទេ អារម្មណ៍អ្នក​​បោះ​ឆ្នោត ឧត្តម​គតិ​អ្នក​បោះ​ឆ្នោតទេ ដោយ​សារ​តែ​គាត់​មាន​បទ​ពិសោធន៍ គាត់​ជួប​ប្រ​ទះ​ច្រើន គាត់​មាន​មេ​រៀន​ច្រើន ហើយក៏​​គាត់​​​បាន​ឃើញ​ពី​ស្ថាន​ភាព​ទូទៅ ពី​ការ​អភិវឌ្ឍ និង​ពី​ការមិន​អភិវឌ្ឍន៍ មាន​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ហ្នឹង​ច្រើន​ដែរ អាហ្នឹង​ដែល​យើង​ឃើញ ហើយ​មួយ​ទៀត​ គេ​យល់​ឃើញ​ថា គំរូ​នៃ​ការ​រត់ឡើង​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ តាម​ធម្ម​តា​ វា​ជា​សិទ្ធិ​នយោ​បាយ ក៏​ប៉ុន្តែ​​គេ​ឃើញ​គំរូ​ហ្នឹង​ដូច​មិន​សូវ​ល្អ"។
​លោក កែម ឡី វិភាគ​ទៀតថា នៅ​អាណត្តិ​ទី​៥​នេះ ចំនួន​គណបក្ស​ឈរ​ឈ្មោះ​បោះឆ្នោត​អាច​រក្សា​ចំនួន​ច្រើន​ដដែល តែ​លទ្ធផល​អាច​​មាន​តែ​ពីរ​គណបក្ស​ប៉ុណ្ណោះ​ដែល​ឈ្នះ​អាសនៈ​ ៖ "ក៏​ប៉ុន្តែ​ការ​ទទួល​បាននូវ​ការ​គាំ​ទ្រហ្នឹង ខ្ញុំ​គិត​ថា​ មាន​តែ​ពីរ​គណបក្ស​ទេ ដែល​អាច​ទទួល​បាន​ការ​គាំ​ទ្រ ប៉ុន្តែ​ការ​ប្រកួត​ប្រ​ជែង ខ្ញុំ​គិត​ថា នៅ​​មាន​ច្រើន យ៉ាង​ហោច​ណាស់​ក៏​ក្រោម​១០​ដែរ​"។
​កាលពី​អាណត្តិ​មុនៗ គណបក្សកាន់អំណាច បាន​ប្រកាស​ពី​ការ​ចុះចូល​របស់​​សមាជិក​គណបក្ស​ជំទាស់​​ ទៅ​ចូលរួម​ជាមួយ​ គណបក្ស​​កាន់​អំណាច​យ៉ាង​គំហុក នៅតាម​មូលដ្ឋាន ហើយ​លទ្ធផល​បោះឆ្នោត ក៏​គណបក្ស​ចាស់វស្សា​នេះ ទទួលបាន​ភ្លូក​ទឹក​ភ្លូក​ដី ​៩០អាសនៈ នៃ​អាសនៈ​សរុប​១២៣​នោះ​។ ប៉ុន្តែ អ្នកវិភាគព្យាករណ៏​ថា សម្រាប់​​​អា​​ណ​​ត្តិ​​​ទី​​​៥​​​នេះ​​​វិញ លទ្ធផល​ជាក់ស្តែង​នឹង​​ផ្ទុយ​ពី​លទ្ធផល​បោះឆ្នោត​លើក​មុន នោះ​ប្រសិនបើ​ការបោះឆ្នោត​ប្រព្រឹត្តិ​ទៅ​សេរី យុត្តិធម៌ និង​មាន​ការចូលរួម​ដោយ​​ស្មើ​ភាព​​គ្នា​​ពី​មេដឹកនាំ​គណបក្សជំទាស់​៕

No comments:

Post a Comment

yes