លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ (ឆ្វេង)
គណបក្សសង្គ្រោះជាតិដែលបង្កើតឡើងដោយគណបក្សសម
រង្ស៊ីនិងគណបក្សសិទ្ធិមនុស្សបានព្រមានថានឹងដឹកនាំធ្វើមហាបាតុកម្មលក្ខណៈទ្រង់ទ្រាយដ៏ធំមួយនៅថ្ងៃទី២៤ខែមេសាខាងមុខនេះដើម្បីទាមទារឱ្យធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។នេះបើតាមការបញ្ជាក់របស់មន្ត្រីគណបក្ស។
គម្រោងដឹកនាំធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិបានកើតមានឡើងក្រោយពីគណបក្សនេះបានបរាជ័យម្តងហើយម្តងទៀតដើម្បីទាមទារឱ្យធ្វើការកែទម្រង់គជបដើម្បីឱ្យការបោះឆ្នោតសកលឆ្នាំ២០១៣នេះប្រព្រឹត្តទៅដោយសេរី
យុត្តិធម៌និងអាចទទួលយកបានពីគ្រប់គណបក្សនយោបាយទាំងអស់។
លោកយឹម សុវណ្ណ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយនៅថ្ងៃពុធនេះថាការធ្វើបាតុកម្មនេះនឹងគ្រោងមានមនុស្សចូលរួមចំនួនប្រមាណជាង៤.០០០នាក់ដែលភាគច្រើនជាអ្នកគាំទ្រគណបក្សប្រឆាំង។
លោកបាននិយាយថាក្រុមបាតុករនិងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃទី២៤រួចហើយនឹងដើរដង្ហែរក្បួនដោយសន្តិវិធីនិងមានកាន់ពាក្យស្លោកមួយចំនួនទៅកាន់ទីស្នាក់ការគជបនៅក្រសួងមហាផ្ទៃ។
លោកបញ្ជាក់ថាការធ្វើបាតុកម្មនេះទាមទារឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់គជបដើម្បីឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌។
«ពីព្រោះយើងឃើញហើយថាយើងតស៊ូមតិតាមសន្តិវិធីមិនឃើញមានការប្រែប្រួលអ្វីសោះសូម្បីតែអង្គការសហប្រជាជាតិផ្តល់អនុសាសន៍ហើយសង្គមស៊ីវិលគេផ្តល់អស់ហើយសង្គមស៊ីវិលនៅតែធ្វើខ្លួនជាឧបករណ៍របស់គណបក្សកាន់អំណាចទៀតយើងអត់មានមធ្យោបាយអ្វីក្រៅពីការធ្វើបាតុកម្មសម្តែងមតិ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលរងការវាយប្រហារថាធ្វើការមិនឯករាជ្យនិងជាឧបករណ៍របស់គណបក្សប្រជាជនកម្ពុជាដែលបង្កឱ្យគណបក្សនេះតែងតែឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។
លោកទេព
នីថាអគ្គលេខានៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថាការធ្វើបាតុកម្មជាសិទ្ធិរបស់គណបក្សនយោបាយ។លោកបាននិយាយថាគជបបានធ្វើកិច្ចការរបស់ខ្លួនទៅតាមច្បាប់មិនធ្វើតាមហេតុផលនយោបាយទេ។
«ការធ្វើបាតុកម្មជាសិទ្ធិរបស់គាត់ពាក់ព័ន្ធនឹងច្បាប់ទម្លាប់ការធ្វើបាតុកម្មហើយអ្វីពាក់ព័ន្ធនឹងគជបគឺពាក់ព័ន្ធនឹងច្បាប់បោះឆ្នោត។យើងអត់មានទទួលឥទ្ធិពលបាតុកម្មអ្វីទេគឺយើងធ្វើទៅតាមច្បាប់»។
លោកឧត្តមសេនីយ៍ឯក
ខៀវ សុភ័គ
អ្នកនាំពាក្រក្រសួងមហាផ្ទៃបាននិយាយថាការដឹកនាំធ្វើបាតុកម្មណាមួយត្រូវអនុវត្តទៅតាមច្បាប់។
«ច្បាប់គណបក្សនយោបាយគេមានចែងហើយ
ចង់ធ្វើបាតុកម្មដោយអហិង្សាគឺជាសិទ្ធិសេរីភាពរបស់អ្នកណាក៏ដោយដាក់ច្បាប់ទៅគឺអនុវត្តតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីហើយត្រូវដាក់នៅខេត្តណា
រាជធានីដាក់នៅរាជធានី»។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រអណត្តិទី៥នៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះនិងមានប្រជាពលរដ្ឋប្រមាណជាង៩លាននាក់បានចុះឈ្មោះបោះឆ្នោតរួចជាស្រេច។
នេះបើតាមការបញ្ជាក់របស់គជប។
អង្គការឃ្លាំមើលដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជានីកហ្វិក វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិរបស់សហរដ្ឋអាមេរិក(IRI)
បានរកឃើញដំណើរការចុះឈ្មោះបោះឆ្នោតកន្លងមកមានភាពមិនប្រក្រតីនិងមានតែឈ្មោះក្នុងបញ្ជីតែគ្មានមនុស្សពិតប្រាកដប្រមាណ១០%។
លោកបណ្ឌិត ឡៅ
ម៉ុងហៃ អ្នកវិភាគឯករាជ្យបាននិយាយថាភាពមិនប្រក្រតីនៃបញ្ជីឈ្មោះបោះឆ្នោតអាចនឹងធ្វើឱ្យដំណើរការបោះឆ្នោតមិនឆ្លុះបញ្ចាំងនូវសេរីនិងយុត្តិធម៌ទេ៕
No comments:
Post a Comment
yes