សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 5, 2013

ក្មេងស្រី​រងគ្រោះ​ដោយ​អំពើ​ទារុណកម្ម ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត​ ១០០​ លាន​រៀល ពី​ភរិយា​ឧកញ៉ា វ៉េង លី​តិច​ឡា​

5-April
ស្នាមរហួសក្មេងស្រីរងគ្រោះដោយសារស្នាដៃភរិយា​ឧកញ៉ា វ៉េង លី​តិច​ឡា​

អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​ដោយ​ការធ្វើ​ទារុណកម្ម​នៅក្នុង​ផ្ទះ​របស់លោក​ឧក​ញ៉ា វ៉េង លី​តិច​ឡា គឺ​អ្នកស្រី ហ៊ុ​ង សុខា ដែលជា​ម្ដាយធំ​របស់​នាង សង់ គ​ន្ធា បានសម្រេច​ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០០​លាន​រៀល​ពី​លោកស្រី លី ពៅ ភរិយា​លោក​ឧ​ញ៉ា វ៉េង លី​តិច​ឡា ដែលជា​ជនសង្ស័យ​ក្នុងករណី​ធ្វើ​ទារុណកម្ម​ដ៏​ព្រៃផ្សៃ​ទៅលើ​ក្មួយ ស្រី​គាត់ ដូច​ទាសក​ដាច់​ថ្លៃ​ក្នុងអំឡុង​ដែល​នាង​រស់នៅ​ជាមួយ​ក្នុងនាម​ជា​កូនចិញ្ចឹម ជាមួយ​ក្មេងស្រី​ដទៃទៀត​។​

​អ្នកស្រី ហ៊ុ​ង សុខា បាន​បន្តថា អ្នកស្រី​បានសម្រេច​ទាមទារ​សំណង​បែបនេះ គ្រា​ដែល​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ជា​លើកដំបូង​ឲ្យ​អ្នកស្រី និង​ក្មួយ​ស្រី សង់ គ​ន្ធា រួមជាមួយ​នាង​ផល្លី​ទៅ​សាកសួរ​បន្ថែម កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៣ លើ​សំណុំរឿង​ដ៏​ឧ​ក្រិ​ដ្ធ​មួយ​ដែល​ពាក់ព័ន្ធ​នឹង​លោកស្រី លី ពៅ ភរិយា​លោក​ឧកញ៉ា វ៉េង លី​តិច​ឡា នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

ក្នុង​សំណុំ​រឿងនេះ​លោកស្រី លី ពៅ ត្រូវគេ​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទារុណកម្ម​ដ៏​ព្រៃផ្សៃ​ដែលមាន​ប្រវត្តិ​ជិត ១​ទសវត្សរ៍​ទៅលើ​ក្មេងស្រី​ជំទង់​២​នាក់​ប្រៀបដូចជា​ទាសករ​ដាច់​ថ្លៃ ក្នុងនាម​ពួកនាង​រស់​ជា​កូនចិញ្ចឹម​របស់​គ្រួសារ​លោក​ឧកញ៉ា​ចិត្តខ្មៅ​នេះ​។ លោកស្រី លី ពៅ ដែលជា​ជនសង្ស័យ​ក្នុង​សំណុំរឿង​ដ៏​ឧ​ក្រិ​ដ្ធ​នេះ ត្រូវបាន​កូនចិញ្ចឹម​២​នាក់ គឺ​នាង សង់ គ​ន្ធា និង​នាង​ផល្លី បកអាក្រាត​ពី​ទង្វើ​ដ៏​ឃោរឃៅ​របស់ខ្លួន​ប្រាប់​សមត្ថកិច្ច​ខេត្តបាត់ដំបង ក្រោយពី​ពួកនាង​រត់​រួច​ពី​ក្នុងភូមិ​គ្រឹះ ទៅដល់​ស្រុកកំណើត​វិញ​៕

No comments:

Post a Comment

yes