សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 5, 2013

ជីវិត​ស្ទើរ​មិន​គួរឲ្យ​ជឿ​របស់​កូនស្រី​ច្បង​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត​


ស្ទើរ​មិន​គួរឲ្យ​ជឿ​សោះ​ឡើយ​ថា ជីវិត​ក្រុមគ្រួសារ​របស់​អធិរាជ​សំឡេង​មាស លោក ស៊ីន ស៊ី​សាមុត ក្រ លំបាក​ដល់​ថ្នាក់​នេះ​សោះ រស់នៅ​ជួល​តូប​គេ​ប្រកប​របរ​លក់​បាយ​ម្ហូប​ដែល​អាច​រកចំណូលបាន​តែ​៦​ទៅ ៧​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ​ស្ទើរតែ​បាន​ព្រឹក​ខ្វះ​ល្ងាច ហើយ​មាន​ពេលខ្លះ​ដើរ​ស៊ីឈ្នួល​ដក​ដំឡូង​តាម​ចម្ការ​ព្រៃភ្នំ​ទៀតផង​។​

បើទោះជា លោក ស៊ីន ស៊ី​សាមុត បាន​រលាយ​រូប​កាយ​ក្លាយ​ជា​ផេះ​ធូលី​ហើយ​ក្តី​តែ​កេរ្តិ៍ឈ្មោះ​របស់​លោក​ស៊ីន ស៊ី​សាមុត ដែល​មាន​រហ័ស​នាម «​អធិរាជ​សំឡេង​មាស​» នោះ​មិនថាតែ​ខ្មែរ​រស់នៅ​ទីណា​នោះ​ទេ​ដែល​ទទួលស្គាល់​បើ​សូម្បី​តែ​ជាតិ​សាសន៍​ដទៃ​នោះ​ក៏​ទទួលស្គាល់​ថា​តារាចម្រៀង​ខ្មែរ​លោក​ស៊ីន ស៊ី​សាមុត​នេះ​ជា​មរតក​សិល្បៈ​វប្បធម៌​ខ្មែរ​មិន​ចេះ​រីងស្ងួត​មួយរូប​រក​អ្នក​មក​ជំនួស​តំណែង​មិន​បាន​ឡើយ​។ 


ជា​រៀងរាល់ថ្ងៃ​កូនស្រី​ច្បង​របស់លោក ស៊ីន ស៊ី​សាមុត ដែល​មាន​វ័យ​៥៨​ឆ្នាំ​ឈ្មោះ​ស៊ីន យុទ្ធ​នា តែង​ក្រោកពីដំណេក​នៅ​ម៉ោង​៥​ព្រឹក​ដើរទៅ​ទិញ​របស់​របរ​បន្លែ​ត្រី​សាច់​មក​ចម្អិន​ហើយ​ទូ​លបាយ​ម្ហូប​យកទៅ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​។

​កូនច្បង​អធិរាជ​សំឡេង​មាស​រូប​នេះ​ឲ្យដឹងថា កាលពីដើម​ឡើយ​ខណៈ​ពេល​នៅ​ធ្វើការ​នៅ​ក្នុង​មន្ទីរ​ឃោសនាការ​ហើយ​រស់នៅ​ជុំ​គ្នា​ជាមួយនឹង​ប្តី​ជីវភាពក៏​មិន​ពិបា​កដូច​សព្វថ្ងៃ​នេះ​ដែរ​។ តែ​ជីវិត​ប្តី​ប្រពន្ធ​របស់​អ្នកស្រី​ក៏​បាន​បញ្ចប់ទៅ​កាលពី​ជាង​១០​ឆ្នាំមុន​ក្រោយពី​ប្តី​អ្នកស្រី​ទៅ​មាន​អ្នកថ្មី​ចំពេល​កូន​ទាំង​បី​កំពុង​ស្ថិតក្នុង​វ័យ​ក្រេបជញ្ជក់​ចំណេះដឹង​បណ្តាល​ឲ្យ​បន្ទុក​នេះ​ត្រូវ​ធ្លាក់​មក​លើ​អ្នកស្រី​ទាំងស្រុង​។ ដោយឡែក​ម្តាយ​របស់​អ្នកស្រី​ក៏​ស្ថិត​ក្នុង​បន្ទុក​របស់​អ្នកស្រី​ដែរ​។​

No comments:

Post a Comment

yes