គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បដិសេធសំណើរបស់គណក្សសង្គ្រោះជាតិ
ដែលជំរុញឲ្យទទួលយកអនុសាសន៍អង្គការសហប្រជាជាតិ ស្តីពី ឯករាជ្យភាព
និងធានាសិទ្ធិម្ចាស់ឆ្នោតដែលបានចុះឈ្មោះ
ដើម្បីឲ្យការបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខ អាចទទួលយកបានពីគ្រប់គណបក្សដែលបានចូលរួមប្រកួតប្រជែង។
ការបដិសេធរបស់ គ.ជ.ប នេះ
បានធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ កាលពីដើមសប្តាហ៍នេះ
បានធ្វើបាតុកម្មដាក់សម្ពាធឲ្យ គ.ជ.ប
ទទួលយកលក្ខខណ្ឌ៥ចំណុចយកទៅធ្វើកំណែទម្រង់ដើម្បីធានាថា
ការបោះឆ្នោតនៅអាណត្តិទី៥នេះ សេរីត្រឹមត្រូវ និងយុត្តិធម៌។
សំណើនោះ រួមមាន ទី១ គ.ជ.ប
ត្រូវទទួលខុសត្រូវការបាត់បង់សិទិ្ធបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ
ចំនួន១លាន៥សែននាក់។ ទី២ គ.ជ.ប ត្រូវធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីឲ្យបានត្រឹមត្រូវ។
ទី៣ គ.ជ.ប ត្រូវរៀបចំនីតិវិធីបោះឆ្នោត
ដើម្បីធានាភាពសេរីត្រឹមត្រូវ និងស្មើភាព។ ទី៤ គ.ជ.ប ត្រូវបើកផ្លូវឲ្យ លោក សម រង្ស៊ី
ចូលរួមការបោះឆ្នោតឡើងវិញ និងទី៥ គ.ជ.ប ត្រូវអនុវត្តអនុសាសន៍របស់តំណាងពិសេសអង្គការសងប្រជាតិ
និងអង្គការសង្គមស៊ីវិល។
ប៉ុន្តែក្នុងសេចក្តីប្រកាសព័ត៌មានដែល គ.ជ.ប
ចែកឲ្យអ្នកសារព័ត៌មាននៅស្នាក់ការរបស់ខ្លួននាថ្ងៃសុក្រនេះ
សរសេរថា ក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
ដែលស្របនឹងក្របខណ្ឌជាធរមានត្រូវបាន គ.ជ.ប
ទទួលយកកែលម្អក្នុងបទបញ្ជានិងនីតិវិធី
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥រួចហើយ
លើកលែងតែសំណើផ្សេងទៀត ដែលមិនស្របទៅ នឹងក្របខណ្ឌច្បាប់ជាធរមាន ដែល គ.ជ.ប មិនអាចទទួលយកបាន ។
គ.ជ.ប បន្តថា
ចំណែកការស្នើរបស់សង្គមស៊ីវិលមួយចំនួនដូចជា អង្គការខុមហ្វ្រែល NDI
និងអង្គការមួយចំនួនទៀត
ដែលស្នើឲ្យធ្វើបញ្ជីបោះឆ្នោតជាថ្មីឡើងវិញ គ.ជ.ប មិនអាចទទូលយកបានទេ ដោយសារខុសនឹងលក្ខណៈច្បាប់។
No comments:
Post a Comment
yes