សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 26, 2013

សង្គម​​ស៊ីវិល​​ជំរុញ​​ឲ្យ​​រដ្ឋាភិបា​ល​រក​មុខ​​ជន​​ដែល​​បញ្ជា​ឲ្យ​​សម្លាប់​លោក ឈុត វុទ្ធី​


សពលោក ឈុត វុទ្ធី នៅកន្លែងកើតហេតុ
មន្ត្រី​សិទ្ធិមនុស្ស និង​គ្រួសារ​ជនរងគ្រោះ ទទូច​​​​ជាថ្មីទៀត​​ឲ្យ​រដ្ឋាភិ​បាល​​វែក​មុខ​​អ្នក​​នៅ​​ពីក្រោយ​​នៃ​ការ​សម្លាប់​​សកម្ម​​ជន​​ព្រៃឈើ ​លោក ឈុត វុទ្ធី មក​ផ្តន្ទា​ទោស តាម​ច្បាប់​ដើម្បី​យុត្តិធម៌​ដល់​​អ្នក​​ដែល​ចូលរួម​ការ​ពារ​​ព្រៃ​ឈើ​។
​ការ​ទទូច​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២៦​ខែ​​មេសា​​នេះ ដែល​​ជា​ខួប​មួយឆ្នាំ នៃ​ការ​​ការបាញ់​សម្លាប់​សកម្មជន​ការ​ពារ​​បរិស្ថាន លោក ឈុត វុទ្ធី នៅក្នុង​ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ​នៅ​គ្រា​ដែល​លោក​នាំ​អ្នក​សារព័ត៌មាន​​ចុះ​ទៅ​ពិនិត្យ​ស្ថាន​​ភាព​​នៃ​ការ​​បំផ្លាញ​ព្រៃឈើ​ខេត្ត​ភាគ​ខាងលិច​ប្រទេស​កម្ពុជា​។
នៅ​មុនពេល​ចេញ​សេចក្តី​ថ្លែង​ការណ៏​នៅ​ថ្ងៃនេះ ប្រធាន​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​កម្ពុជា​ លោក អ៊ូ វីរៈ ថ្លែង​ថា មួយ​ឆ្នាំ​បន្ទាប់ពី​ការ​ស្លាប់​របស់​ លោក​ឈុត វុទ្ធី រដ្ឋាភិបាល​មិនទាន់​មាន​កា​រស៊ើប​​អង្កេត​បាន​ច្បាស់លាស់​នៅឡើយ​។ លោក​ថា ការស្លាប់​របស់​ប៉េអឹម​​​លោក អ៊ិន រតនា គឺជា​រឿង​ដែល​មិន​គួរឲ្យ​ជឿ​ដែរ​ ៖ "មិន​មែន​រឿង​ហ្នឹង​ចៃ​ដន្យ​ អ៊ឹន​ រតនា​ បាញ់​ លោក​ ឈុត​ វុទ្ធី ហើយ​គេ​បា​ញ់​ លោក​​ អ៊ឹន​ រតនា​ ដោយ​ចៃ​ដន្យ​ទេ ដោយ​រា​កៃ​ ខ្ញុំ​អត់​ជឿ​ទេ​ ស្ដាប់​ទៅ​សុទ្ធ​តែ​រឿង​ដែល​អត់​ជឿ​ ហើយ​អត់​មាន​ការ​ស៊ើប​អង្កេត​ផង រដ្ឋា​ភិ​បាល​បង្កើត​សាច់​រឿង​ហ្នឹង​ដោយ​ អត់​មាន​ការ​ស៊ើ​ប​​អ​ង្កេត​ យើង​ក៏​ចង់​ស៊ើប​អង្កេត​ថា​អ្នក​ណា​គេ​ នៅ​ពី​ក្រោយ​ខ្នង​ អ្នក​ដែល​បញ្ជា​ពួក​គាត់​ហ្នឹង សុទ្ធ​តែ​រឿង​ដែល​យើង​មិន​ទាន់​បាន​ព័ត៌​មាន​១ឆ្នាំ​រួច​ទៅ​​ហើយ មិន​ទាន់​បាន​ព័ត៌មាន​ មិនទាន់​បាន​អី​ពិ​ត​ប្រា​កដ​ហ្នឹង អត់​មាន​ឆន្ទៈ​អី​ពិត​ប្រាកដ​ ហើយ​ព្រៃ​ឈឺ​នៅ​តែ​បាត់​ទៀត​បាទ អា​ហ្នឹង​គឺ​ជា​រឿង​មួយ​ដែល​គួ​រ​ឲ្យ​សោក​ស្ដាយ​មែន​ទែន​" ។

 ​ក្រុមគ្រួសារ​លោក ឈុត វុទ្ធី បាន​ធ្វើដំណើ​ទៅកាន់​តំបន់​ដែល​ឃាតករ​បាញ់​​សម្លាប់​លោក​នោះ នៅ​ថ្ងៃ​ទី​២៦ខែ​​មេសា​​នេះ ដើម្បី​គោរព​​វិញ្ញាណ​​ខន្ធ ជាមួយនឹង​ការ​ទទូច​ម្តងទៀត ឲ្យ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។​
លោក ឆើយ ឧត្តម​រស្មី ជា​កូនប្រុស​លោក ឈុត វុទ្ធី បាន​អំពាវនាវ​ឲ្យ​បើក​សំណុំ​រឿង​ឧក្រិដ្ឋ​នេះ​ឡើង​វិញ ដើម្បី​រក​អ្នក​បញ្ជា​ពី​ក្រោយ​​មក​​ផ្តន្ទា​ទោស ខណៈ​ដែល​ពួកគេ​អះអាងថា កំពុង​បន្ត​រស់នៅ​ដោយ​ភាពភ័យខ្លាច។​
នៅថ្ងៃនេះ គេ​សង្កេតឃើញថា តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក មួយ​ចំនួន មាន​ដាក់​រូប លោក ឈុត វុទ្ធី ហើយ​ស​សេ​រថា ចង់ចាំ​ឈុត វុទ្ធី ការពារ​ធនធាន​ធម្មជាតិ របស់​ពួកយើង​។​
អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈ​រដ្ឋមន្ត្រី លោក ទិ​ត្យ សុធា លើកឡើងថា តុលាការ​បាន​បញ្ចប់​រឿង​ក្តី​​នេះ​ហើយ តែបើ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​បើ​ក​ការ​ស៊ើប​អង្កេ​ត​​ឡើងវិញ​នោះ ត្រូវ​មាន​ភស្តុតាង​បន្ថែម​ ៖ "អញ្ចឹង​នៅ​តែ​អន្ទិល​សង្ស័យណា​មួយ​ គួ​រ​គប្បី​អង្គការ​ទាំង​នោះ​ផ្ដល់​ភស្ដុ​តាង​ ជៀស​វាង​យើង​បើ​ក​វេ​ទិការ​គ្រាន់​តែ​ ជា​ការ​ប​ញ្ចេង​មតិ​រិះគុណ ដោយ​មិន​ផ្អែក​ទៅ​លើ​ អង្គ​ហេតុ​ នឹង​អង្គ​ច្បាប់​ ឲ្យ​បាន​ត្រឹម​ត្រូវ​គឺ​ ជា​ចេតនា​មួយ​ដែល​បំពុល​បរិ​យា​កាស​សង្គម​តែ​ប៉ុណ្ណឹង​ទេ​បាទ​" ។
​នៅក្នុង​ហេតុ​ការណ៏បាញ់សម្លាប់ លោក ឈុត វុទ្ធី នោះ មាន​ស្ត្រី​​ជា​អ្នកកាសែត The Cambodia Daily ២​នាក់ បាន​រួម​ដំណើរ​ជាមួយ ដើម្បី​ស្វែងរក​ព័ត៌មាន ពី​ការកាប់​ឈើ​មួយ​កន្លែង របស់​ក្រុមហ៊ុន Timber Green ដែល​គេ​ហៅថា ទទួលបាន​សិទ្ធិ កាប់​ឈើ​​សម្អាត​អាង​វា​រី​អគ្គិសនី​។ ប៉ុន្តែ​មក​ដល់ពេលនេះ​អ្នកកាសែត​ទាំង​ពីរ​នាក់​នោះ នៅ​មិនទាន់​ហ៊ាន​បញ្ចេញ​ពី​អាថ៌កំបាំង ដែល​ពួកគេ​​បាន​ជួបប្រទះ​នោះទេ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​
យ៉ាងណា​ក៏​ដោយ​រដ្ឋាភិបាល បាន​បង្កើត​គណៈកម្មកា​រ​ពិសេស​មួយ ដើម្បី​ស៊ើបអង្កេត​ករណីនេះ តែ​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់ថា មិនមាន​អ្វី​ដែល​ជួយ​រក​យុត្តិធម៌​ពិត​ដល់​ជនរងគ្រោះ​ឡើយ ៕

No comments:

Post a Comment

yes