ព្រមជាមួយគ្នានេះ
ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ
ជារៀងរាល់ថ្ងៃបានធ្វើតំណើរចុះទៅជួបជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាននានា
ដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ក៏ដូចជាស្លាកសញ្ញា
របស់គណបក្ស ដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានស្គាល់ និងដឹង
ហើយនិងបើកវគ្គបណ្តុះបណ្តាលដល់ក្រុមការងារចាប់តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ឃុំស្តីពី
យុទ្ធសាស្រ្តក្នុងការរកសម្លេងឆ្នោតតាមបែបប្រជាធិបតេយ្យ និងការបញ្ជូនសារដល់ពលរដ្ឋជាដើម
។
យ៉ាងណាម៉ិញនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣
ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិខេត្តបាត់តំបងដែលរួមមានលោក ពិន រតនា លោក
សោ ចាន់ដេត លោក ឌឹម សារឿន កញ្ញា ស៊ិន រ៉ូហ្សេត ព្រមទាំងក្រុមយុវជន បានចុះជួបពលរដ្ឋ
និងបណ្តុះបណ្តាលដល់ក្រុមការ ងារស្រុកមោងឬស្ស៊ី និងស្រុកឯកភ្នំ
ដែលក្នុងនោះកម្មវិធីពេលព្រឹកបានប្រារព្វធ្វើនៅភូមិចុងសំ ណាច ឃុំជ្រៃ
ស្រុកមោងឬស្ស៊ី ពេលរសៀលធ្វើនៅស្រុកឯភ្នំ ។
ជាមួយគ្នានោះកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣
ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបាត់ដំបង ក៏បានចុះជួបសំណេះសំណាល
និងផ្សព្វផ្សាយគោលនយោបាយ គណបក្ស សង្គ្រោះជាតិ ដល់ប្រជាពលរដ្ឋពេលព្រឹកនៅភូមិអង្គ
សង្កាត់អូរចារ និងពេលរសៀលចុះជួបពលរដ្ឋនៅភូមិអណ្តូងចេញ សង្កាត់អូរចារ ដូចគ្នាផងដែរ
។
យ៉ាងណាម៉ិញនៅឯខេត្តសៀមរាបឯណោះ កាលពីថ្ងៃទី០៤ ខែមេសា
ឆ្នាំ២០១៣ ក្រុមការងារ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិស្រុកពួក ក៏បានចុះលើក និងជួសជុលស្លាកគណបក្ស
សង្គ្រោះជាតិជាច្រើនស្លាកនៅតាមបណ្តាឃុំ និងភូមិនានា ក្នុងស្រុកពួកផងដែរ ៕
No comments:
Post a Comment
yes