សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 7, 2013

លោកប៉ុលហំមនិងក្រុមការងារចុះជួបពលរដ្ឋនៅស្រុកជលគិរីខេត្តកំពង់ឆ្នាំងចំណែកនៅខេត្ត ព្រះវិហារក្រុមការងារខេត្តលើកស្លាកថ្មីគណបក្សសង្គ្រោះជាតិបានចំនួន៤៥ស្លាកក្នុងស្រុក៥

ជាថ្មីម្តងទៀតលោក ប៉ុល ហំម អ្នកនាំពាក្យចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានធ្វើ​តំ ​ណើរទៅជួបសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះ​ជាតិដល់ប្រជាពលរដ្ឋនៅលើទឹកដីនៃខេត្តកំពង់ឆ្នាំង ។

សូមជំរាបថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣ លោក ប៉ុល ហំម អមតំណើរដោយលោក ម៉ៅ មុន្នីវណ្ណ លោក ង៉ោ គឹមជាង ក្រុមការងារខេត្ត ហើយនិងស្រុកមួយចំនួនទៀត ពេលព្រឹកចុះ ជួបពលរដ្ឋនៅភូមិព្រៃជ្រីងជើង ឃុំព្រៃជ្រីង ស្រុកជលគិរី ។ ចំណែកនៅពេលរសៀលលោក ប៉ុល ហំម បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិប្រស្រូវ ឃុំជលសារ ស្រុកជលគិរី ដដែល ។

ព្រមជាមួយគ្នានោះនៅពេលល្ងាចថ្ងៃដដែល ក្រុមការងារខេត្តកំពង់ឆ្នាំង ដែលចែកចេញជា៣​ក្រុម ក្រោមវត្តមានចូលរួមរបស់លោក គី វណ្ណរ៉ា សមាជិករដ្ឋសភាផងដែរនោះ បានធ្វើសកម្ម ភាពចុះចែកខិតប័ណ្ណដែលជាគោលនយោបាយគណបក្ស សង្គ្រោះជាតិ ដល់ពលការរិ​នី​ចំ​នួ​ន​៣គោលដៅផ្សេងគ្នា ដែលក្នុងនោះរួមមាន៖ ក្រុមទី១ដឹកនាំដោយ ណឹម ស៊ីន និងលោក សៅ ហ៊ន ចុះចែកខិតប័ណ្ណដល់កម្មករ-កម្មការិនី នៅរោងចក្រក្រុងលង្វែក ។


ក្រុមទី២ដឹកនាំដោយអ្នកស្រី គ្រី សុភាព និងលោក ប៉ុល សិទ្ធានី ចុះបែកខិតប័ណ្ណដល់កម្មករ-កម្មការិនីរោងចក្រនៅភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ហើយក្រុមទី៣ដឹកនាំ​ដោយ​នូចំរើន និងលោក អ៊ិន ណារី ចុះចែកខិតប័ណ្ណគណបក្ស សង្គ្រោះជាតិ ដែលមានភ្ជាប់ជាមួយ​និងសារនយោបាយដល់កម្មករ-កម្មការិនី នៅរោងចក្រស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់​ឆ្នាំង ។ គួរជំរាបជូនថា ក្នុងនោះតាមក្រុមនីមួយៗ គឺមានសមាជិកចូលរួមក្នុង ការចែកខិត​ប័ណ្ណ​ចំនួន៣០នាក់ ។

ព្រមជាមួយគ្នានេះនៅឯខេត្តព្រះវិហារ ស្លាកគណបក្ស សង្គ្រោះជាតិ គឺលើកថ្មីបានចំនួន៤​៥​ស្លាកហើយ ក្នុងស្រុកចំនួន៥ គឺនៅស្រុកឆែបលើកបានចំនួន៧ស្លាក ស្រុកជ័យសែនចំនួន៩​ស្លាក ស្រុករវាងចំនួន១៥ស្លាក ស្រុកសង្គមថ្មីចំនួន៦ស្លាក និងស្រុកគូលែនលើកបាន​ចំនួន​៨​ស្លាក ។
ក្នុងនោះថ្នាក់ដឹកនាំខេត្តក៏បានត្រៀមក្នុងការលើកស្លាកគណបក្ស សង្គ្រោះជាតិ ទាំងតូចនិងធំ ជាច្រើនទៀតនៅតាមបណ្តាលស្រុក ឃុំ និងភូមិនានាក្នុងខេត្តព្រះវិហារ ៕

No comments:

Post a Comment

yes