សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 9, 2013

ក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងចុះផ្សព្វផ្សាយគោលនយោបាយគណបក្សសង្គ្រោះជាតិដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន


គណបក្ស​ សង្គ្រោះជាតិ នៅបន្ទាប់ពីបានធ្វើសមាជរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៣ គឺបាននិងកំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកាន់តែច្រើនឡើង បន្ថែមទៀតគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ។

យ៉ាងណាម៉ិញថា្នក់ដឹកនាំ និងដូចជាក្រុមការងារគណបក្ស សង្គ្រោះជាតិ ជារៀងរាល់ថ្ងៃ​ក៏​បាន​ធ្វើតំណើរចុះជួបពលរដ្ឋនៅតាមមូលដ្ឋាននានា ដើម្បីធ្វើការផ្សព្វផ្សាយគោលនោបាយរបស់​គណដែលបានដាក់ចេញឲ្យពលរដ្ឋពួកគាត់បានជ្រាបផងដែរ ។

តួយ៉ាងនៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣ លោក សោ ចាន់ដេត ដែលជាក្រុមការងារ គណបក្ស សង្គ្រោះជាតិ និងសហការរី បានធ្វើតំណើរចុះជួបពលរដ្ឋចំនួន២កន្លែងនៅភូមិចុង ស្តោ ឃុំពាមឯក ស្រុកឯកភ្នំ ។

នៅក្នុងកម្មវិធីនោះ គឺមានវត្តមានរបស់ប្រជាពលរដ្ឋយ៉ាងច្រើនមកចូលរួម ដើម្បីស្តាប់សារ​នយោរបស់គណបក្ស សង្គ្រោះជាតិ ដែលមានលោកប្រធាន សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា​អនុប្រធានគណបក្ស ដែលសារនយោបាយរបស់គណបក្ស​ សង្គ្រោះជាតិ ដែលបាន ដាក់ចេញសម្រាប់ការបោះឆ្នោតអាណត្តិទី៥នេះ គឺសុតតែផ្តល់ផលប្រយោជន៏ដល់ប្រទេស ជាតិ និងប្រជាពលរដ្ឋទាំងអស់ ។


ជាមួយគ្នានោះ អ្នកតាមដានស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា សម្រាប់ការ​បោះឆ្នោតអាណត្តិទី៥នេះ គណបក្ស​ សង្គ្រោះជាតិ និងទទួលបានជ័យជំនះជាក់​ជាមិនខាន ហើយជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ និងនាំមកនូវការរីកចំរើន និងការ​អភិវឌ្ឍន៏ជាតិ ធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើគ្រប់គ្នា មានជីវភាពធូធារស់នៅបានសមរម្យ ព្រមទាំងការ​រក្សាបាននូវអធិបតេយ្យភាព បូរណៈភាពទឹកដីជាដើម ៕

No comments:

Post a Comment

yes