សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 8, 2013

យោធិន​ចូល​និវត្តន៍​នៅ​កំពត​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ដី

យោធិន​ចូលនិវត្តន៍​ជិត ១០០​គ្រួសារ​ដែល​កំពុង​រស់​នៅ​លើ​ដី​នៃ​កងពលតូច​អន្តរាគមន៍​លេខ ១១ ក្នុង​ឃុំ​ជ្រេស ស្រុក​ជុំគីរី ខេត្ត​កំពត អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​ចាត់​វិធានការ​ផ្ដល់​ដី​ធ្លី​ដល់​ពួក​គាត់​ឲ្យ​ដូច​ការ​សន្យា​កាល​ពី​ឆ្នាំ​២០០៩ គឺ​នៅ​ពេល​ពួក​គាត់​ដល់​អាយុ​ចូល​និវត្តន៍។

ក្រុម​យោធិន​ចូលនិវត្តន៍​ស្នើ​ឲ្យ​អាជ្ញាធរ ជា​ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​អន្តរាគមន៍​ផ្ដល់​ដី​ដល់​ពួក​គាត់​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ចូល​មក​ដល់ ដោយ​សំអាង​ថា ពួក​គេ​អាច​ប្រឈម​នឹង​គ្មាន​ដី​ធ្លី ប្រសិន​បើ​ការបោះឆ្នោត​អាណត្តិ​ថ្មី​នេះ​បញ្ចប់។
យោធិន​ចូល​និវត្តន៍​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា ពួក​គាត់​ជាង ៦០​គ្រួសារ បាន​ចូល​និវត្តន៍​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក។ នៅ​ពេល​នោះ​មន្ត្រី​នៅ​សាលា​ខេត្ត​បាន​សន្យា​ផ្ដល់​ផ្ទះ និង​ដី​ឲ្យ​ពួក​គាត់ ដើម្បី​ឲ្យ​ពួក​គាត់​បាន​រស់​នៅ​បាន​សមរម្យ និង​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន។ ពួក​គាត់​បញ្ជាក់​ថា មន្ត្រី​នៅ​មន្ទីរ​រៀបចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់ ខេត្ត​កំពត បាន​សន្យា​ប្រគល់​ចុង​សន្លឹក​ឲ្យ​ពួក​គាត់ និង​អះអាង​ថា ពួក​គាត់​នឹង​បាន​ដី​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​តាកែន​កោះ​ស្លា។
មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​កំពត លោក ស៊ុយ លាងហេង ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​ដី​ធ្លី​ដល់​ក្រុម​យោធិន​ចូល​និវត្តន៍​មាន​ប្រសាសន៍​ថា លោក​កំពុង​ស្វះស្វែង​រក​ដី​សម្រាប់​ដោះស្រាយ​ឲ្យ​ក្រុម​យោធិន​ចូល​និវត្តន៍​ដែល​ខ្វះ​ដី។ ប៉ុន្តែ​លោក​មិន​អាច​សន្យា​ថា នឹង​បាន​នៅ​មុន​ការ​បោះឆ្នោត​ឡើយ។
អនុប្រធាន​ផ្នែក​ដី​ធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា តម្រូវ​ការ​របស់​យោធិន​ចូល​និវត្តន៍​គួរ​តែ​ត្រូវ​បាន​ដោះ​ស្រាយ ដ្បិត​ពួក​គាត់​បាន​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ។
លោក ចាន់ សុវ៉េត បន្ត​ថា មូលហេតុ​ដែល​ក្រុម​យោធិន​ចូល​និវត្តន៍​សំណូម​ពរ​ឲ្យ​មាន​ដំណោះ​ស្រាយ​នៅ​មុន​ការ​បោះ​ឆ្នោត គឺ​ដោយសារ​ពួក​គាត់​ដឹង​ថា មាន​តែ​មុន​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ​ដែល​ការ​ទាមទារ​របស់​ពួកគាត់​មាន​តម្លៃ និង​អាច​ដោះ​ស្រាយ​បាន។
បើ​តាម​ការ​អះអាង​របស់​ក្រុម​យោធិន​ចូលនិវត្តន៍​បាន​ឲ្យ​ដឹង​ថា តាម​គម្រោង​ពួក​គាត់​នឹង​អាច​ទទួល​បាន​ផ្ទះ​ទំហំ ៤ គុណ​នឹង ៦​ម៉ែត្រ និង​ដី​ទំហំ​ប្រមាណ ១​ហិកតារ៕

No comments:

Post a Comment

yes