សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 26, 2013

ម​.​ស​.​ម​.​ក ស្នើ​​ឲ្យ​​រដ្ឋាភិបាល​ថៃ​​ស៊ើប​អង្កេត​​ជា​​បន្ទាន់​​លើ​​ករណី​​បាញ់​សម្លាប់​​ពលរដ្ឋ​​ខ្មែរ​


មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ស្នើ​សុំ​​កាលពី​ថ្ងៃ​ទី​២៤ ខែ​​មេសា​​នេះ ឲ្យ​​នាយក​រដ្ឋមន្ត្រី​ថៃ​ជួយ​​ពិនិត្យ នឹង​​អន្ត​រាគ​មន៍ ពាក់​ព័ន្ធ​​ករណី​​បាញ់​សម្លាប់​​ជា​​បន្ត​បន្ទាប់​​ លើ​ប្រជាពលរដ្ឋ​ខ្មែរ​លើ​ទឹកដី​ថៃ និង​​កង្វះ​​ការ​ស៊ើបអង្កេត​ជុំវិញ​ករណី​ទាំងនេះ​។
​ក្នុង​លិខិត​ចំហ​មួយ​ផ្ញើ​ជូន​ប្រមុខ​​រាជរដ្ឋាភិបាល​​ថៃ លោកស្រី យីង​ទ្បាក់ ស៊ីណា​វ៉ាត្រា និង​ចម្លង​​ជូន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ប្រធាន​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​​កម្ពុជា លោក អ៊ូ វីរៈ បាន​សម្តែង​ក្តីបារម្ភ​យ៉ាងខ្លាំង​ ចំពោះ​ការ​កើន​ទ្បើង​គួរ​ឲ្យ​តក់​ស្លុត​​នូវ​​ចំនួន​​នៃ​ការ​​វាយ​ប្រហារ​​លើ​ជន​ស៊ីវិល​កម្ពុជា​ក្នុង​ទឹកដី​ថៃ​។
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ដកស្រង់​របាយការណ៍​រ​បស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ដែល​បាន​កត់ត្រា​ថា ក្នុង​​អំ​ទ្បុង​​ឆ្នាំ​​២០១២ ជន​ស៊ីវិល​ខ្មែរ​៤៥​នាក់ ត្រូវ​បាន​បាញ់សម្លាប់​ដោយ​ទាហាន​ថៃ​។ ចំនួន​នេះ​មានការ​កើន​ទ្បើង​បី​ដង បើ​ប្រៀប​ធៀប​​តួលេខ​ឆ្នាំ​២០១១ ដែល​មាន​អ្នកស្លាប់​១៥​នាក់​។ រហូត​មកដល់​ឆ្នាំ​២០១៣​នេះ ប្រជា​ពល​​រដ្ឋ​ខ្មែរ​​ចំនួន​​៦​នាក់​ ​ត្រូវបាន​បាញ់​សម្លាប់ ហើយ​មាន​អ្នករបួស ឫ​អ្នក​កំពុងតែ​បាត់​ខ្លួន​ជាច្រើន​ទៀត​។​
​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា យល់​ថា​​ការបាញ់ប្រហារ​នេះ​ ជា​សកម្មភាព​ខុសច្បាប់ និង​រំលោភ​លើ​កតិកា​​សញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​​​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​​ប្រទេស​ថៃ​​បាន​យល់ព្រម​​កាល​ពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​​១៩៩៦​។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​ថៃ និង​គណៈកម្មការ​ជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​ប្រទេស​ថៃ បើក​ការស៊ើបអង្កេត​មួយ​ដោយ​​​​ហ្មត់ចត់​ជាបន្ទាន់ និង​​ប្រកបដោយ​ភាពមិនលម្អៀង​​លើ​ករណី​បាញ់ប្រហារ​ទាំងអស់​ចំពោះ​ជន​ស៊ីវិល និង​​​រាល់​​ករណី​សង្ស័យ​​​ពី​ឃាតកម្ម​ក្រៅ​​ប្រព័ន្ធតុលាការ ឫ​ការសម្លាប់​តាម​អំពើ​ចិត្ត​ក្នុង​ទឹកដី​ប្រទេស​​ថៃ​៕

No comments:

Post a Comment

yes