សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 7, 2013

សមាជ​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើស​លោក សម រង្ស៊ី ជា​ប្រធាន

ទិដ្ឋភាពសមាជគណបក្ស សង្គ្រោះជាតិដោយអន្លើ

ដូច​ការគ្រោងទុក គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​អង្គសមាជ​លើកដំបូង​របស់ខ្លួន​នៅ​ថ្ងៃអាទិត្យ​នេះ​ដោយមាន​អ្នកចូលរួម​រាប់ម៉ឺន​នាក់។ អង្គសមាជ​បានសម្រេច​អនុម័ត​រចនា​សម្ព​ន្ធ័​ដឹកនាំ​គណបក្ស​ដោយ​បាន​ជ្រើសរើស​លោក​ស​ម រង្ស៊ី ជា​ប្រធាន លោក​កឹម សុខា ជា​អនុប្រធាន និង​បទបញ្ជា​ផ្ទៃក្នុង ព្រមទាំង​អនុម័ត​លក្ខន្តិកៈ​មួយ​ចំនួន​ទៀត។ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ទើបតែ​ប្រកាស​ចូល​គណបក្ស​នេះ​ក៏​ត្រូវបាន​ជ្រើសតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​របស់​បក្សប្រឆាំង។

ទីបំផុត​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​មាន​រចនា​សម្ព័ន្ធ​ដឹកនាំ​ពេញលេញ​ហើយ​ បន្ទាប់ពី​បាន​បើក​អង្គ​សមាជ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។ អង្គសមាជ​បាន​ប្រព្រឹត្ត​ទៅ​ នៅក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ជាយ​រាជធានី​ភ្នំពេញ​ដោយមាន​ការចូលរួម​ពី​លោក​សម រង្ស៊ី តាមរយៈ Video-conference។ ទោះបីជា​គ្មាន​វត្តមាន​នៅក្នុង​ប្រទេស លោក សម រង្ស៊ី ត្រូវបាន​អង្គសមាជ​ដែល​មាន​អ្នក​ចូលរួម​ជាង​១​ម៉ឺន​នាក់​ ជ្រើសរើស​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចំណែកឯ​លោក កឹម សុខា ត្រូវបាន​ជ្រើសរើស​ជា​អនុប្រធាន។

អង្គសមាជ​លើកដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​អនុម័ត​លក្ខន្តិកៈ បទបញ្ជា​ផ្ទៃក្នុង សមាសភាព​គណៈកម្មាធិការ​នាយក គណៈកម្មាធិការ​អចិន្ត្រៃយ៍ សមាជិក​ក្រុម​ប្រឹក្សា​ជាតិ និង រចនា​សម្ព័ន្ធ​ដឹកនាំ​គណបក្ស​ទាំងមូល។ ក្នុងចំណោម​វត្តមាន​អ្នកចូលរួម​អង្គសមាជ​នេះ ក៏មាន​វត្តមាន​អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ទើបតែ​ប្រកាស​ចូលរួម​ជាមួយ​គណ​បក្សប្រឆាំង​នៅ​ចុង​សប្តាហ៍​នេះ។


បន្ទាប់ពី​ត្រូវបានតែងតាំង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ លោក ​កឹម សុខា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា អង្គសមាជ​នេះ​ គឺ​ជា​ជោគជ័យ​មួយ​របស់​អ្នក​ជាតិនិយម ក៏ដូច​ជា​ជោគជ័យ​សម្រាប់​ការបង្រួបបង្រួម​គណបក្ស​ប្រឆាំង​ផង​ដែរ។ បើ​យោងតាម​លោក កឹម សុខា រចនា​សម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ​តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់​មូលដ្ឋាន​ត្រូវបាន​បង្កើត​រួចរាល់​អស់ហើយ​ដើម្បី​ត្រៀម​ចូលរួម​បោះឆ្នោតជាតិ​នា​ថ្ងៃទី​២៨​កក្កដា​ខាងមុខ។ ការបោះឆ្នោត​នេះ​ត្រូវបាន​លោក​ កឹម សុខា រំពឹងទុក​ជាមុន​ថា យ៉ាង​ហោច​ណាស់​ក៏​ទទួល​បាន​កៅអី​ប្រហាក់ប្រហែល​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។

គួរ​បញ្ជាក់​ថា គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​សម្រេច​រួម​បញ្ចូល​គ្នា​ជា​គណបក្ស​តែមួយ​ដែល​មាន​ឈ្មោះថា គណបក្ស​សង្គ្រោះ​ជាតិ។  ការច្របាច់បញ្ចូល​គ្នា​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​មាន​កម្លាំង​គ្រប់គ្រាន់​ ដើម្បី​ក្លាយជា​គូប្រជែង​ពិត​ប្រាកដ​របស់​គណបក្ស​កាន់អំណាច​ដែល​កំពុង​កាន់កាប់​កៅអី​ចំនួន ៩០ ក្នុង​ចំណោម ១២៣ កៅអី​ក្នុង​រដ្ឋសភា។

ប៉ុន្តែ ទោះជា​មាន​រចនា​សម្ព័ន្ធ​ដឹកនាំ​ពិតប្រាកដ​ហើយក៏​ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រឈមមុខ​នឹង​បញ្ហាធំៗ​មួយ​ចំនួន។ បញ្ហា​ធំ​ជាង​គេ​ គឺ​អវត្តមាន​របស់​លោក​ សម រង្ស៊ី ដែល​ជា​​បេក្ខជន​នាយក​រដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត។ លោក​ កឹម សុខា​បាន​ចាត់ទុក​វត្តមាន​របស់​លោក​ សម រង្ស៊ី​ ក្នុង​ប្រទេស​ថា​ជា​រឿង​សំខាន់។

យ៉ាងណាក៏ដោយ លោក​អះអាងថា ប្រសិនបើ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ទទួលបាន​សំឡេង​ច្រើន​ដដែល​ទោះជា​គ្មាន​វត្តមាន​លោក​សម រង្ស៊ី​ក៏ដោយ៕

No comments:

Post a Comment

yes