សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 21, 2013

កម្មករ​រោងចក្រ​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា

ក្រុម​សហជីព​កម្មករ គ្រោង​ដឹកនាំ​ការ​ហែ​ក្បួន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ដោយ​មាន​កម្មករ​ប្រមាណ ២​ម៉ឺន​នាក់​ចូលរួម។ ពួក​គេ​មាន​ផែនការ​ដាក់​សំណើ​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ការ​ធ្វើ​សេចក្ដី​សម្រេច ដើម្បី​អោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​របស់​កម្មករ​និយោជិត។
ទិវា​ពលកម្ម​អន្តរជាតិ ៣០៥
ក្បួន​ដង្ហែ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​កម្មករ​គ្រប់​វិស័យ នៅ​តាម​ដង​ផ្លូវ 
នា​រាជធានី​ភ្នំពេញ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១២

កម្មករ​និយោជិត​ប្រមាណ ២​ម៉ឺន​នាក់ គ្រោង​ថា​នឹង​ចូលរួម​ក្នុង​ការ​ហែ​ក្បួន​ធំ​មួយ នៅ​ថ្ងៃ​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ដើម្បី​ទាមទារ​អោយ​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ធំៗ​មួយ​ចំនួន ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី៥ យល់​ព្រម​សន្យា​ឡើង​ប្រាក់​ឈ្នួល​សមរម្យ និង​កែលំអ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២០ ខែ​មេសា ថា ការ​ទាមទារ​របស់​ក្រុម​កម្មករ នឹង​ត្រូវ​ដាក់​ជូន​រដ្ឋាភិបាល​ផង និង​តំណាង​គណបក្ស​នយោបាយ​សំខាន់ៗ​មួយ​ចំនួន ដែល​ត្រូវ​មើល​ឃើញ​ថា អាច​នឹង​ទទួល​បាន​អាសនៈ​ច្រើន ឬ​ជា​គណបក្ស​ដែល​អាច​ឈ្នះ​ឆ្នោត។
លោក អាត់ ធន់ បន្ត​ថា ការ​សន្យា​របស់​គណបក្ស​នយោបាយ គឺ​ជា​មូលដ្ឋាន​សម្រាប់​អោយ​កម្មករ​ទាំងអស់​តាម​ដាន​ការ​បំពេញ​តួនាទី​របស់​គណបក្ស​នីមួយៗ​នៅ​ក្រោយ​ពេល​ជាប់​ឆ្នោត៖ «ដែល​យើង​ធ្លាប់​ដើរ ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក គេ​តែងតែ​យក​ឱកាស​នៃ​ការ​បោះឆ្នោត​នីមួយៗ​ហ្នឹង ដើម្បី​អោយ​អ្នក​នយោបាយ​សន្យា។ ហើយ​បន្ទាប់​មក បើ​ពួក​គេ​មិន​ធ្វើ បាន​ន័យ​ថា​គេ​នឹង​ត្រូវ​រិះគន់​ជា​សាធារណៈ ហើយ​ជាពិសេស ក្នុង​ចំណោម​កម្មករ​រាប់​ម៉ឺន​នាក់ ដោយសារ​គេ​សន្យា​ហើយ។ នៅ​អឺរ៉ុប នៅ​អាមេរិក គេ​ធ្វើ​បែប​ហ្នឹង ឃើញ​មាន​ប្រសិទ្ធភាព​ច្រើន​នៅ​ពេល​បោះឆ្នោត​សំខាន់ៗ ជាពិសេស​បោះឆ្នោត​ជាតិ»
លិខិត​របស់​សហភាព​សហជីព​កម្ពុជា ដាក់​ជូន​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ ខែ​មេសា បង្ហាញ​ថា ពិធី​ជួប​ជុំ​ដើម្បី​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ ១ ឧសភា ខាង​មុខ នឹង​ចាប់​ផ្ដើម​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក បន្ទាប់​មក​នឹង​ដើរ​ហែ​ក្បួន​ទៅ​កាន់​រដ្ឋសភា។ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​សាលា​រាជធានី​ភ្នំពេញ​នៅ​ឡើយ​ទេ។
ចំណែក​មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ជាតិ ខេមរា បាន​ហៅ​ការ​ហែ​ក្បួន​របស់​កម្មករ ដែល​ដឹកនាំ​ដោយ​ក្រុម​សហជីព​ថា ជា​ទង្វើ​ឃ្លាត​ឆ្ងាយ​ពី​តួនាទី​របស់​សហជីព​ដែល​មិន​ជាប់​ជំពាក់​ក្នុង​ការ​បម្រើ​ប្រយោជន៍​គណបក្ស​នយោបាយ។ លោក ជាតិ ខេមរា បន្ថែម​ថា ការ​ប្រើប្រាស់​ការ​សន្យា​របស់​គណបក្ស​នយោបាយ មក​ធ្វើ​ជា​មូលដ្ឋាន​ដំឡើង​ប្រាក់​ឈ្នួល ទំនង​ជា​ការ​ប្រើប្រាស់​របត់​នយោបាយ ដើម្បី​ដាក់​សម្ពាធ​លើ​និយោជក ខណៈ​ដែល​ការ​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី​ចុង​ក្រោយ​បំផុត​នៅ​មិន​ទាន់​បាន​អនុវត្ត​នៅ​ឡើយ។
លោក ជាតិ ខេមរា៖ «បើ​យើង​យក​គណបក្ស​នយោបាយ​មក​នៅ​ពី​ក្រោយ​ខ្នង​ហើយ បាន​ន័យ​ថា វា​នឹង​គោលការណ៍​លក្ខន្តិកៈ​របស់​សហជីព​ហើយ។ ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​ចំណុច​ល្អ​ទេ​សម្រាប់​យក​អ្នក​វិនិយោគ​ទៅ​ច្របូក​ច្របល់​នឹង​នយោបាយ។ អ្នក​រក​ស៊ី​គេ​អត់​ខ្វល់​ពី​នយោបាយ​ទេ ដោយសារ​គេ​គិត​ពី​រក​ស៊ី​អោយ​មាន​ស្ថិរភាព​ហ្នឹង​គេ​រក​ស៊ី»
រដ្ឋាភិបាល​កម្ពុជា កាល​ពី​ខែ​មីនា បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​អោយ​បាន ៨០​ដុល្លារ​ក្នុង​១​ខែ ដែល​សេចក្ដី​សម្រេច​នោះ​នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្តន៍​ពី​ខែ​ឧសភា។ ប៉ុន្តែ ក្រុម​សហជីព​កម្មករ​ជាច្រើន ពុំ​បាន​យល់​ស្រប​ចំពោះ​សេចក្ដី​សម្រេច​នេះ​ទេ គឺ​ពួក​គេ​នៅ​តែ​ប្រកាន់​ជំហរ​ទាមទារ​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​នោះ​អោយ​បាន​យ៉ាង​តិច ១០០​ដុល្លារ​ក្នុង​១​ខែ។
ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា ការ​ទាមទារ​របស់​កម្មករ​ដើម្បី​អោយ​គណបក្ស​នយោបាយ​សន្យា​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពួក​គេ​នៅ​មុន​ការ​បោះឆ្នោត គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​បាន​ធានា​ដោយ​ច្បាប់ គឺ​ពុំ​មែន​ជា​ទង្វើ​ខុស​ច្បាប់​ណា​មួយ​ឡើយ៖ «ការ​ដែល​សហជីព​ហៅ​គណបក្ស​នយោបាយ​មក​ស្តាប់​កង្វល់ ហើយ​ឆ្លើយ​តប​នឹង​ការ​ស្នើសុំ​ការ​ព្រួយ​បារម្ភ​របស់​សហជីព​របស់​កម្មករ​ហ្នឹង មិន​មែន​ជា​ទង្វើ​មួយ​ដែល​សហជីព​បម្រើ​ប្រយោជន៍​នយោបាយ​អោយ​គណបក្ស​នយោបាយ​ទេ។ ប៉ុន្តែ គឺ​ជា​អ្វី​ដែល​សហជីព​ជំរុញ​អោយ​គណបក្ស​នយោបាយ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សន្យា​របស់​ខ្លួន»
ដូច​គ្នា​នឹង​ការ​ដើរ​ហែ​ក្បួន​អបអរ​ទិវា ១​ឧសភា ជា​រៀង​រាល់​ឆ្នាំ​ដែរ ក្នុង​ឆ្នាំ​នេះ សហជីព​កម្មករ​អះអាង​ថា ពួក​គេ​នឹង​នៅ​តែ​ប្រកាន់​ជំហរ​ដើរ​ហែ​ក្បួន​អោយ​ខាង​តែ​បាន បើ​ទោះ​ជា​សំណើ​របស់​ពួក​គេ​មិន​ត្រូវ​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ៕

No comments:

Post a Comment

yes