សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 19, 2013

Google Translate ជាភាសាខ្មែរ​

google translat in khmer

ឥឡូវនេះក្រុមហ៊ុន​ Google បាន​បញ្ចូល​ភាសាខ្មែរ​ទៅ​ក្នុង Google Translate ហើយ។ នេះ​ជា​ព័ត៌មាន​ល្អរ​បំផុតដែល​ប្រជាជន​កម្ពុជា​រង់ចាំ​យ៉ាង​យូរ​ក្នុង​ការ​ដាក់​បញ្ចូល​ភាសាខ្មែរ​ទៅក្នុង Google Translate ។ ដូច្នេះ​មិត្ត​ទាំងអស់​អាច​ធ្វើ​ការ​បកប្រែ​ភាសាខ្មែរ យ៉ាង​ងាយស្រួល​ទៅ​ភាសាដទៃ​ទៀត និង​ពី​ភាសាដទៃ​ទៀត​ មក​ភាសាខ្មែរ។
ទាំងនេះក៏ជាភាពជោគជ័យដ៏ធំធេងមួយដែរ សំរាប់ប្រជាពលរដ្ឋកម្ពុជាទូទៅប្រទេស និង ប្រជាពលរដ្ឋកម្ពុជា រស់នៅក្រៅប្រទេស បច្ចុប្បន្ន អ្វីដែលបរទេសមាន កម្ពុជាក៏មានដែរ៕
ប៉ុន្តែ​ក្នុង​ជំហាន​ដំបូង​នេះ មិន​ទាន់​មាន​ភាព​ត្រឹម​ត្រូវ និង​សុក្រឹត​១០០ភាគរយ​នៅឡើយ។ តែ​ទោះ​ជា​យ៉ាង​ណា នេះ​ក៏​ជា​មោទនៈភាព​មួយ​របស់​ប្រជាជន​កម្ពុជា និង​អរគុណ​ជា​ខ្លាំង​ដល់​ក្រុម​ការងារ​ដែល​បាន​បង្កើត​ និង​ខិតខំ​បញ្ចូល​ភាសាខ្មែរ​បាន​យ៉ាង​ជោគជ័យ​សម្រាប់​ប្រជាជនកម្ពុជា​ប្រើប្រាស់ និង​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​កាន់តែ​ស្គាល់​ភាសាខ្មែរ​របស់​យើង។
ទាំងនេះ គឺជាភាពងាយស្រួលមួយសំរាប់បងប្អូនប្រជាពលរដ្ឋថែមមួយកំរិតទៀត​ក្នុងការបក​ប្រែ​ភាសានិងបង្កើនចំណេះដឹងផ្នែកភាសា។
សូមទស្សនាវីដេអូខាងក្រោមនេះ

No comments:

Post a Comment

yes