សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 10, 2013

​តំណាង​​រាស្ដ្រ​​គណបក្ស​​ប្រជាជន​​កម្ពុជា​ស្នើ​​ប្រធាន​រដ្ឋសភា​បង្កក​​​ប្រាក់​​ខែ​​​តំណាង​​រាស្ដ្រ​​​បក្ស​​​ប្រឆាំង

លោក​ជាម យៀម
ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ជាម យៀម បាន​​ធ្វើលិខិត​ស្នើសុំ​គោលការណ៍​ពី​ប្រធានរដ្ឋសភា ដើម្បី​បង្កក​ប្រាក់ខែ​ក្រុម​អ្នកតំណាងរាស្ដ្រ គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ចំនួន​១១​រូប​។​
​លោក​ជាម យៀម បានលើកឡើងថា មូលហេតុ​ដែល​លោក​ស្នើ​សុំ​បង្កក​ប្រាក់ខែ​ក្រុម​អ្នកតំណាងរាស្ដ្រ គណបក្សប្រឆាំង​នោះ​ព្រោះ​ថា អ្នក​តំណាង​រាស្ត្រ​បក្សប្រឆាំង​ទាំងនោះ​បាន​លា​ចេញពី​គណបក្ស​​ដើម​​របស់​​ខ្លួន​​ទៅ​ចូល​គណបក្ស​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​មិន​​មាន​​ឈ្មោះ​នៅក្នុង​រដ្ឋសភា​។

​តែ​យ៉ាង​ណាក៏ដោយ​មន្ដ្រី​គណបក្សប្រឆាំង​បាន​ច្រានចោល​នូវ​ការលើកឡើង​របស់ ​លោក​ជាម យៀប ហើយ​ថា ការលាលែង​របស់​ពួកគេ​ពី​គណ​បក្ស​​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ចូលទៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​រយៈពេល​៦​ខែ មុន​ការបោះឆ្នោត​ដែល​ច្បាប់​បានចែង​ថា អ្នក​​តំណាង​រាស្ត្រ​​នោះ​​មិន​​បាន​​​បាត់​បង់​​សមាជិក​ភាព​​ជា​​តំណាង​រាស្ត្រ​​ឡើយ​៕

No comments:

Post a Comment

yes