សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 28, 2013

បក្ស​ប្រឆាំង​គាំទ្រ​ការ​បង្កើត​ច្បាប់​ដាក់​ទោស​អ្នក​ថាគ្មាន​របប​ខ្មែរ​ក្រហម

Hun-Sen-PPP
លោក ហ៊ុន​ សែន ថ្លែងកាលពីម្សិលមិញថា លោក​នឹង​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​
ច្បាប់​ដាក់​ទោស​អ្នក​ដែល​ថា​គ្មាន​របប​ខ្មែរ​ក្រហម
គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ គាំទ្រ​ការ​បង្កើត​ច្បាប់​ស្តីពី​ការ​ដាក់​ទោស​លើ​បុគ្គល​ណា​ដែល​និយាយ​ថា គ្មាន​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា។
ការ​បង្ហាញ​ជំហរ​គាំទ្រ​លើ​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​នេះ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ម្សិល​មិញ​បាន​ប្រកាស​ក្នុង​ពិធី​សម្ពោធ​មហាកុដិ ក្នុង​វត្ត​លង្ការ​ថា លោក​នឹង​ជំរុញ​ឲ្យ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច​បង្កើត​ច្បាប់​ដាក់​ទោស​ចំពោះ​អ្នក​និយាយ​ថា របប​ខ្មែរ​ក្រហម​គ្មាន​អំពើ​ប្រល័យ​ពូជ​សាសន៍។
នៅ​ក្នុង​សុន្ទរកថា​កាល​ពី​ម្សិលមិញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ និង​បាន​និយាយ​វាយ​ប្រហារ លោក កឹម សុខា ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ដៃគូរ​ប្រជែង​របស់​លោក ទាក់​ទង​នឹង​សំណុំ​រឿង​មន្ទីរ ស-២១ នៃ​របប​ខ្មែរ​ក្រហម ថា​ជា​កន្លែង​សិប្បនិម្មិត។
លោកថ្លែង​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា អ្វី​ក៏​ដោយ​ដែល​ប្រកាស​បែប​នោះ​នឹង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​។ បញ្ហា​នេះ​គឺជា​បញ្ហា​ជាតិ​។ នៅ​អឺរ៉ុប​នរណា​ក៏​ដោយ​ដែល​ហ៊ាន​និយាយ​ថា ហ៊ីត្លែរ មិន​សម្លាប់​ប្រជាជន​អ្នក​នោះ​ត្រូវ​តែ​មាន​ទោស»។

លោក កឹម សុខា ​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ដែរ​​ថា ឯកសារ​ថត​ជា​សំឡេង​នោះ​ត្រូវ​គេ​កាត់​ត​យក​ពាក្យ​សម្តី​របស់​លោក​ឲ្យ​នៅ​ ក្រៅ​បរិបទ​។ លោក​អះអាង​ថា សម្តី​នោះ​លោក​ថ្លែង​ច្រើន​ខែ​មក​ហើយ​គឺ​មិន​មែន​ប៉ុន្មាន​សប្តាហ៍​នោះ​ទេ ហើយ​ការ​លេច​ចេញ​ពេល​នេះ គឺ​ដោយ​សារ​តែ​ជិត​ដល់​ពេល​បោះឆ្នោត។
អង្គភាព​ព័ត៌មាន​និង ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី កាលពី​ថ្ងៃ​ទី​២០ ឧសភា​បាន​បង្ហោះ​ឯកសារ​សំឡេង​នៅ​ក្នុង​គេហ​ទំព័រ​ខ្លួន ដែល​គេ​សន្មត​ជា​សុន្ទរកថា​ដែល​លោក កឹម សុខា ធ្វើ​ឡើង​កាល​ពី ២​ថ្ងៃ​មុន​នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​តាកែវ ដែល​ត្រូវ​គេ​ឮ​អំពី​ការ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ភាព​ត្រឹម​ត្រូវ​នៃ​ស‑២១ ឬ​គុក​ទួលស្លែង​ដែល​មនុស្ស​ជិត​១៣.០០០​នាក់​ត្រូវ​គេ​គិត​ថា បាន​ទទួល​រង​ទារុណកម្ម​ពី​ឆ្នាំ​១៩៧៥ រហូត​ដល់ ១៩៧៩។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន តាម​រយៈ​វេទិកា​សាធារណៈ ពិធី​សម្ពោធ​សមិទ្ធិ​ផល​បាន​ថ្លែង​ពីនេះ​ពីនោះ ដោយ​ព្យាយាម​វាយ​ប្រហារ​ពាក្យ​សម្តី​ថែម​ថយ មក​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ។
សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ ថ្កោល​ទោស​ចំពោះ​បុគ្គល​ណា ក្រុម​ណា ដែល​ព្យាយាម​ញុះ​ញង់​បំបែក​បំបាក់​ខ្មែរ បំផ្លើស​បំភ្លៃ​ការ​ពិត មក​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​គំនិត​ទុច្ចរិត កេង​ចំណេញ​នយោបាយ ចង់​បង្ក​ឲ្យ​មាន​ភាព​ច្របូក​ច្របល់ អស្ថិរ​ភាព​សង្គម នៅ​ក្នុង​រយៈពេល​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី​៥ ថ្ងៃ​ទី ២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

No comments:

Post a Comment

yes