កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣
ក្រុមការងារគណបក្សសង្រ្គោះជាតិ ខេត្តបាត់ដំបង បានរៀបចំពិធីសំណេះសំណាល
និងសួរសុខទុក្ខប្រជាពលរដ្ឋប្រមាណជាង២០០នាក់ នៅភូមិឆកពោធិ៍ ឃុំឈើទាល ស្រុកបាណន់
ខេត្តបាត់ដំបង ។
នៅក្នុងពិធីនោះ លោក អេង ឆៃអ៊ាង
អនុប្រធានគណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិ និងជាសមាជិកព្រឹទ្ធសភា
បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋពិនិត្យសង្កេតទៅលើគណបក្សនយោបាយនីមួយៗ
ដែលបានចុះឈ្មោះចូលរួមក្នុងការបោះឆ្នោតតំណាងរាស្រ្តខាងមុខនេះ
គឺទី១.ប្រវត្តិនៃការកកើតឡើងនៃគណបក្សនយោបាយ រវាងគណបក្សប្រជាជន ដែលយួនជាអ្នកបង្កើត
និងគណបក្សសង្រ្គោះជាតិ ដែលកើតចេញពីកម្លាំងអ្នកប្រជាធិបតេយ្យ រួបរួមគ្នារវាងគណបក្ស
សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ។ទី២.ពិនិត្យទៅលើគោលនយោបាយរបស់គណបក្ស
និងទី៣.លក្ខណសម្បត្តិរបស់បេក្ខជននាយករដ្ឋមន្រ្តី (រវាង ហ៊ុន សែន និងលោកប្រធាន សម
រង្ស៊ី) ។
បងប្អូនបោះឆ្នោតជូនគណបក្សសង្រ្គោះជាតិ ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណា ចក្រកម្ពុជាឲ្យបានគង់វង្ស និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានសមរម្យ និងថ្លៃថ្នូរក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ ៕
No comments:
Post a Comment
yes