សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 3, 2013

ធុច រត្តនា៖អាយ៉ៃ​​ឆ្លើយ​ឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរមិន​មែន​ជា​ជម្ងឺ​«អេដស៍»

លោកកឹម សុខា និងលោកសម រង្សី ចូលរួមក្នុងទិវាខ្មែរក្រោម នៅទីក្រុងកេប៊ិចប្រទេស
កាណាដា កាលពីខែសីហា ឆ្នាំ២០១២
ទង្វើររបស់ ហ៊ុន សែន ធ្វើបែបនេះគឺជាការបង្ហាញឲ្យឃើញពីកំសោយរបស់គណបក្សប្រជាជន ក្នុងការខ្លាចចាញ់ការបោះឆ្នោតអាណត្តិទី៥នេះរបស់គណបក្ស សង្គ្រោះជាតិ  ដែលបាននិងកំពុង តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនោះ ។ សែន អើយ សែន ហេតុអ្វីក៏ចេះ តែធ្វើបែបនេះទៅកើត តែទោះជាយ៉ាងណាខ្មែរគ្រប់រូបអ្នកស្នេហាជាតិ លែងចាញ់បោកសែនឯង ទៀតហើយ ៕
មនោរម្យព័ងអាំងហ្វូ
ការចាក់ផ្សាយជាសម្លេងឡើងវិញរបស់រដ្ឋាភិបាលកម្ពុជា នៃការឆ្លើយឆ្លងគ្នាពីមុន រវាងប្រធាន និងអនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ត្រូវបានចាត់ទុកថា ជាការ«ចាក់ដោត»ដំបៅសើស្បែក ដែលបានជាសះស្បើយ ជាស្ថាពររួចមកហើយ។ នេះ​ជាការលើកឡើង របស់លោក ធុច រត្តនា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សាខាប្រទេសបារាំង ដោយបានបញ្ជាក់​ថែម​យ៉ាងច្បាស់ ថា អ្វីដែលគេត្រូវខំព្យាបាល គឺ«ជម្ងឺអេដស៍»ឯណោះទៅវិញទេ ដែលកំពុងតែទន្ទ្រានប្រទេស កម្ពុជាសព្វថ្ងៃ។

ជម្លោះពាក្យសម្ដីហែកហួរគ្នា តាមរយះសុន្ទរកថា ឬកិច្ចសម្ភាសអោយទៅប្រព័ន្ធផ្សព្វផ្សាយ នានា ដែលបានកើតមាន នៅ​មុនការរួបរួមគ្នារវាងក្រុមមេបក្សប្រឆាំងលោក សម រង្សី និង លោកកឹម សុខា ត្រូវបានរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកមកកាត់ត ភ្ជាប់ការឆ្លើយឆ្លងគ្នា ជាឯកសារសម្លេង មានរយៈពេលជិតកន្លះម៉ោង ហើយដាក់ចំណងជើង​ឲ្យថា «អាយ៉ៃ​ឆ្លើយ​​ឆ្លង​​រវាង​​អ្នក​ខ្លាំង​ទាំង​ពីរ»


នៅក្នុងឯកសាជាសម្លេងនោះ គេលឺសូរការរំលឹកឡើងវិញ ពីសម្ដីរបស់លោកសម រង្សី ដែល បាននិយាយ បរិហារលោកកឹម សុខា ក្នុងពេលនោះថាជា«អាយ៉ងពីរជាន់» និងពីការឆ្លើយ បក មកវិញរបស់លោកកឹម សុខា ដែលបានចោទលោកសម រង្សី ជាជនមិនស្មោះត្រង់ ហើយបាន គម្រាមថា លោកនឹងបញ្ចេញរឿង«សម្ងាត់» របស់លោកសម រង្សី នោះមកលាតត្រដាង​ជា​សា ធារណៈនោះទៀតផង។ ឯកសានោះ បានទទួលស្គាល់ថា អតីមេបក្ស ក្នុងគណបក្សប្រឆាំង ទាំងពីរ ធ្លាប់បានជជែក​ដោយផ្ទាល់មាត់ ជាមួយនឹងលោកហ៊ុនសែន ដើម្បីសុំយោបល់ក្នុ ង កិច្ចការងារនយោបាយ របស់ពួកគាត់។

»» សូមស្ដាប់ឯកសាកាត់តជាសម្លេងនេះ នៅលើគេហទំព័រនៃអង្គភាពព័ត៌មាន និងប្រតិកម្ម រហ័សរបស់រដ្ឋាភិបាលកម្ពុជា ដោយចុចនៅលើទីនេះ។ ឯកសារជាសម្លេងនេះ អាចទាញយក បាន ដោយចុចនៅលើទីនេះ

ឆ្លើយតបនឹងការសាកសួររបស់មនោរម្យព័ងអាំងហ្វូ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិប្រចាំ ប្រទេសបារាំង លោក ធុច រត្តនា បានសម្ដែងប្រតិកម្មថា បញ្ហាមិនមែននៅត្រង់ការលើក យក រឿងអតីតកាល មកនិយាយគ្នានោះទេ តែជាគោលដៅ​ឆ្ពោះទៅមុខ នៃការយកបញ្ហាជាតិជាធំ ខណៈប្រទេសកម្ពុជាកំពុងជួបនូវគ្រោះអាសន្ន ក្នុងពេលបច្ចុប្បន្ននេះ។ លោករត្តនា បាន សង្កត់ធ្ងន់ថា នោះជារឿងកើតមានជាធម្មតា នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលគ្រប់ភាគី នយោបាយ ត្រូវធ្វើដើម្បី​ស្វែងរកប្រជាប្រិយភាពឲ្យខ្លួន។ លោកបានចាត់ទុកថា រឿងទាំងនោះ គ្រាន់ជាដំបៅ«សើរស្បែក» មួយតែប៉ុណ្ណោះ វាមិន​មែនជា«ជម្ងឺអេដស៍» ដែលគេគប្បី ត្រូវយក ចិត្តទុកដាក់ ថាជា«គ្រោះថ្នាក់ដ៏ធំ»សម្រាប់ប្រទេសជាតិនោះឡើយ។

កាលពីថ្ងៃទី០២ខែឧសភា ម្សិលម៉ិញនេះ ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ វត្ត​ក្តុល ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ខ្លួនឯង ក៏បានថ្លែងការពារឯកសា ជា សម្លេងនេះជាចំហរដែរ ហើយថែមទាំងបាន ជម្រុញ​អោយ​មានការចាក់ផ្សាយ អោយបានទូលំ ទូលាយ នៅតាមបណ្ដាផ្សព្វផ្សាយក្នុងស្រុកនោះផង។

លោកប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សាខាប្រទេសបារាំងរូបនេះ បានពន្យល់ថា ការថ្លែង របស់លោកហ៊ុន សែន ជា​យុទ្ធសាស្ត្រនយោបាយ នៅពេលការបោះឆ្នោតឈានជើង ជិតចូល មកដល់ ដើម្បី«បំបែកបំបាក់»គណបក្សប្រឆាំង ដែល​កំពុងតែមានប្រជាប្រិយភាពកើនឡើង។ លោកបានវាយតម្លៃថា ការធ្វើដូចនេះ មិនមែនជាសុភមង្គលពិតប្រាកដ​របស់​ប្រទេសជាតិទេ តែវាជាការបង្ហញ នូវ«ចំនុចអវិជ្ជមាន សម្រាប់លោកហ៊ុនសែនទៅវិញ»

No comments:

Post a Comment

yes