សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 10, 2013

លោកស្រីមូរសុខហួរអគ្គនាយកទំនាក់ទំនងសាធារណៈនិងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

លោកស្រី មូរ សុខហួរ នៅថ្ងៃមហាបាតុកម្មឲ្យមានការផ្លាស់ប្តូរ គជប

បើគិតមកដល់ពេលនេះនៅរយៈពេលជាង២ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជាតិអាណត្តិទី៥ និងចូលមកដល់ហើយ ព្រមជាមួយគ្នានោះ សន្ទុះពលរដ្ឋដែលបានគាំទ្រមកលើគណបក្ស សង្គ្រោះជាតិ ក៏កាន់តែច្រើនឡើងជារៀងរាល់ថ្ងៃផងដែរ ។ នេះសបញ្ជាក់ឲ្យឃើញថា សម្រាប់​ការបោះឆ្នោតជាតិអាណត្តិទី៥នេះ គណបក្ស សង្គ្រោះជាតិ និងទទួលបានជោគជ័យជាក់​ជា​មិន​ខានឡើយ ។

យ៉ាងណាម៉ិញថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងភូមិ ក៏បាននិងកំពុងតែធ្វើសកម្មភាពយ៉ាងមមាញឹកបំផុតជារៀងរាល់ថ្ងៃក្នុការចុះតាមមូល​ដ្ឋានដើម្បីពន្យល់ណែនាំ និងធ្វើការផ្សព្វផ្សាយគោលនយោបាយគណបក្ស ដល់ពលរដ្ឋឲ្យពួក គាត់បានយល់និងដឹង ក្នុងស្វែងរកការគាំទ្របន្ថែមពីពលរដ្ឋមកលើគណបក្ស សង្គ្រោះ​ជាតិ ។

ជាមួយគ្នានេះ​ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ នៅឯខេត្តបាត់ដំបង លោក​ស្រី មូរ សុខហួរ អគ្គនាយកទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ អមតំ ណើរដោយសមាជិកក្រុមការងារខេត្ត ព្រមទាំងស្រុកមួយចំនួនទៀត១ថ្ងៃពេញ បានចុះជួប​សំណេះសំណាល ក៏ដូចជាធ្វើការពន្យល់ និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ដល់ពលរដ្ឋរស់នៅក្នុងឃុំវត្តគ ក្រុងបាត់ដំបង ។


នៅថ្ងៃដដែលនោះលោក សោ ចាន់ដេត ក្រុមការងារគណបក្ស សង្គ្រោះជាតិខេត្ត និងសហ​ការរី ក៏បានចុះផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សដល់ពលរដ្ឋផងដែរ ដែលក្នុង​នោះ​កម្មវិធី​ពេលព្រឹក​ធ្វើនៅភូមិវាលស្បៅ ឃុំសំរោងក្នុង ស្រុកឯកភ្នំ និងពេលរសៀល​កម្មវិធី​បាន​
បន្តនៅភូមិទួលអំពិល ឃុំសំរោងក្នុង ស្ថិតនៅក្នុងស្រុកឯកភ្នំដដែល ។

ដូចគ្នានេះនៅថ្ងៃដដែល លោក ពិន រតនា និងលោក ឈួន សារ៉ាវ័ន្ត ដែលជាក្រុមការងារគណ បក្ស សង្គ្រោះជាតិ ខេត្តបាត់ដំបងផងដែរថា ពេលព្រឹកក៏បានធ្វើតំណើរចុះជួបសំណេះសំ​ណាល សួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិតាគ្រួក ឃុំគ្រែង ស្រុករតនមណ្ឌលផងដែរ ។

គួរជំរាបជូនថា នៅក្នុងកម្មវិធីទាំងអស់ខាងលើរបស់ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ គឺមាន​ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនជាងតិបរមា ដើម្បីស្តាប់សារនយោបាយ របស់គណបក្ស សង្គ្រោះ​ជាតិ ដែលសុតតែល្អៗ និងផ្តល់ផលប្រយោជន៏ដល់ជាតិព្រមទាំងប្រជាពលរដ្ឋនោះ ។ 

ហើយនៅបន្ទាប់ពីនេះ ពួកគាត់ក៏បានធ្វើការប្តេជ្ញាចិត្តគ្រប់គ្នាថា សម្រាប់ការ បោះឆ្នោត​អា​ណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ពួកគាត់និងបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ គ្រប់ៗគ្នា គឺគេទិញមិនលក់ និងគំរាមមិនខ្លាចឡើយ ដើម្បីអនាគកតរបស់ខ្លួន កូនចៅ និង​ប្រទេសជាតិរបស់យើង ។

គណបក្ស សង្គ្រោះជាតិ គឺជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលលរដ្ឋខ្មែរ ៕

No comments:

Post a Comment

yes