ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ (ឆ្វេង)
ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅរដ្ឋធានីវ៉ាស៊ីនតោន (Washington DC)
សហរដ្ឋអាមេរិក (USA) កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣
ប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា កែទម្រង់ប្រព័ន្ធបោះឆ្នោត បើកចំហសេរីភាពក្នុងការបញ្ចេញមតិឲ្យបានទូលំទូលាយ និងគោរពរបាយការណ៍របស់បេសកជនពិសេសនៃអង្គការសហប្រជាជាតិ ដែលចង់ឲ្យកម្ពុជា ជាប្រទេសនីតិរដ្ឋពិតប្រាកដ និងការគោរពសិទ្ធិមនុស្ស។
ប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានជំរុញឲ្យក្រុមមេដឹកនាំបក្សប្រឆាំង ត្រូវមានសេចក្តីក្លាហាន និងការតាំងចិត្តខ្ពស់ ដើម្បីបុព្វហេតុនៃការផ្លាស់ប្ដូរសង្គម ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយថាបើគ្មានការប្រថុយប្រថាន ក៏គ្មានការផ្លាស់ប្ដូរនោះដែរ។
សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់លោក តាំង សារ៉ាដា ជាមួយលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ជុំវិញដំណើរទស្សនកិច្ចរបស់លោកមកកាន់សហរដ្ឋអាមេរិក និងអំពីដំណើរការវិវឌ្ឍន៍ផ្នែកនយោបាយនៅកម្ពុជា ដែលមានសេចក្តីដូចតទៅ៖
No comments:
Post a Comment
yes