សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 8, 2013

សហភាពសហជីពកម្ពុជាអំពាវនាវឲ្យពលរដ្ឋដកខ្លួនចេញពីគម្រោងធ្វើបាតុកម្មប្រឆាំងមេដឹកនាំបក្សប្រឆាំង

សហភាព​សហជីព​កម្ពុ​ជា អំពាវនាវ​កុំឲ្យមន្ត្រីរាជការ កម្មករ និង​​ពលរដ្ឋ ចូល​រួម​​ធ្វើ​​បាតុកម្ម​​​ប្រឆាំង​​មេដឹកនាំ​​បក្ស​ប្រឆាំង ដែល​រង​ការ​​ចោទ​ថា មិន​​ទទួល​ស្គាល់​​របស់​​រប​ប​​វាលពិឃាត​​ខ្មែរក្រហម ដោយ​ចាត់ទុកថា ទង្វើ​នោះ​ជា​រូបភាព​កេង​ចំណេញ​​ ផ្នែក​នយោ​បាយ។​
​តាម​លិខិត​អំពាវនាវ​​របស់​ប្រធាន​សមាគម​គ្រូ​បង្រៀន​​កម្ពុជា​​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោក រ៉ុង ឈុន ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃទី​៨ ​ខែ​មិថុនា​នេះ​ បាន​អំពាវនាវ​ឲ្យ សមាជិក សមាជិការ កម្មករ កម្មការិនី គ្រូបង្រៀន មន្ត្រីរាជការ ពលរដ្ឋ កុំ​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​៩​ ខែ​មិថុនា​ស្អែក​នេះ ដែល​ដឹកនាំ​ដោយ​មនុស្ស​មួយ​ក្រុម​ ជា​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ដើម្បី​ប្រឆាំង​​នឹង​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ លោក កឹម សុខា ដោយ​ចាត់ទុកថា គម្រោង​រៀបចំ​ឲ្យមាន​បាតុកម្ម​នេះ​ជា​​រឿង​នយោ​បាយ ដែល​រៀបចំឡើង​ដោយ​បក្ស​កំពុងកាន់​អំណាច​។​
​លោក រ៉ុង ឈុន ពន្យល់​ក្នុង​​លិខិត​​នោះ​​ថា ការធ្វើ​បាតុកម្ម​នេះ​ មិនមែន​ប្រឆាំង​​នឹង​បរទេស​ឈ្លាន​ពាន​ទឹកដី ការកាប់បំផ្លាញ​ព្រៃ​ឈើ អំពើ​ពុករលួយ អយុត្តិធម៌​សង្គម និង​​មិនមែន​ទាមទារ​ដំឡើង​ប្រាក់ខែ​នោះទេ គឺជា​បាតុកម្ម​គ្រាន់តែ​បំពេញចិត្ត​អ្នកដឹកនាំ ​ដែល​​​កំពុង​គ្រប់គ្រង​អំណាច​តែ​ប៉ុណ្ណោះ។​
​ការ​អំពាវនាវ​​របស់ លោក រ៉ុង ឈុន នេះ ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​ប្រធាន​សមាគម​ក្សេម​ក្សាន្ត របស់ លោក ជុំ ម៉ី ប្រកាស​​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម ប្រឆាំង​នឹង ​លោក កឹម សុខា នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ ជុំវិញ​អ្វី​ដែល​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នោះ​​ហៅ គុក​​ទួល​ស្លែង ​ដែល​ធ្វើ​ទារុណកម្ម​សម្លាប់​មនុស្ស​នា​សម័យ​ខ្មែរក្រហម ​ថា រៀបចំ​ឡើង​ដោយ​ប្រទេស​វៀតណាម​៕

No comments:

Post a Comment

yes