សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 17, 2013

ពលរដ្ឋ​បឹង​កក់​ដុត​ទីង​មោង​បូជា​យ័ញ្ញ បួង​សួង​រក​ដំណោះ​ស្រាយ​ពិត

IMG_8489
ពលរដ្ឋ​បឹង​កក់​ដុត​ទីង​មោង​បូជា​យ័ញ្ញ នៅ​កណ្តាល​វាល​ខ្សាច់​នៃ​អតីត​បឹងកក់
ក្រុម​អ្នក​ភូមិ​បឹង​កក់​ប្រមាណ​ជាង​៥០​នាក់ កាល​ពី​ព្រឹក​​​មិញ បាន​នាំ​គ្នា​ដង្ហែរ​រូប​ទីង​មោង​ចំនួន​១១​ ដោយ​ស្រែក​អាក្រោស ​តាម​ដង​ផ្លូវ​ក្នុង​សហគមន៍​របស់​ពួកគេ ក្នុង​គោល​បំណង​យក​ទី​មោង​ ដែល​ពួក​គេ​អះអាង​ថា​តំណាង​ឲ្យ​ក្រុម​ជន​ពុក​រលួយ យក​ទៅ​កាត់​ទោស​ដោយ​ដុត​បូជា​យ័ញ្ញ ដើម្បី​រំដោះ​គ្រោះ​ឩប្ប​ទ្រព​ចង្រៃ និង​នាំមក​នូវ​សិរី​សួរស្ដី ព្រម​ទាំង​​ដំណោះ​ស្រាយ​ពិត​ប្រាកដ ដល់​អ្នក​ភូមិ​របស់​ពួក​គេ។
លោក​ចាន់ ពុទ្ធិ​ស័ក្ដិ តំណាង​ប្រជា​ពលរដ្ឋ​មក​ពី​ភូមិ​១ នៃ​សហ​គមន៍​បឹង​កក់ ដែល​នៅ​មិន​ទាន់​ទទួល​បាន​ប្លង់​កម្ម​សិទ្ធិ​នៅ​ឡើយ​នោះ​ បាន​និយាយ​ថា តាម​គម្រោង​នៃ​ការ​ដើរ​អាក្រោស​រូប​ទីង​មោង​ទាំង​នេះ គឺ​ គ្រោង​ដើរ​ឆ្ពោះ​ទៅ​កាន់​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ជា​ទី​ដែល​គណៈ​ប្រតិភូ​មក​ពី​បណ្ដា​ប្រទេស​ចំនួន​១២០​លើ​ពិភព​លោក ដែល​ជា​សមា​ជិក​ នៃ​គណៈ​កម្មា​ធិ​ការ​បេ​តិ​ក​ភ័​ណ្ឌ​ពិភព​លោក កំពុង​បើក​កិច្ច​ប្រជុំ​រួម​គ្នា ស្ដី​អំពី​ការ​ដាក់​បញ្ចូល​ទី​តាំង​ប្រវត្តិ​សាស្ត្រ វប្បធម៌ និង​ធម្ម​ជាតិ ​សរុប​ចំនួន​៣១ ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក ក្នុង​នោះ​ក៏​មាន​រាជ​ធានី​ភ្នំពេញ​ផង​ដែរ។​
ប៉ុន្តែ​ដោយ ក្រុម​សមត្ថ​កិច្ច​នគរ​បាល​ចម្រុះ បាន​ដាក់​កម្លាំង​រាប់​សិបនាក់​បិទ​គ្រប់​ច្រក​ចេញ​ចូល​នៃ​សហ​គមន៍​នេះ ពួកគេ​ក៏​សំរេច​ចិត្ត យក​ទីង​ម៉ោង​ទាំង​នោះ​ទៅ​កាត់​ទោស​ដោយ​ដុត​កំទិច​ចោល​នៅ​លើ​វាល​ខ្សាច់​នៃ​អតីត​បឹង​កក់។

No comments:

Post a Comment

yes