សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 17, 2013

ចាប់​ខ្លួន​ចិន​តៃវ៉ាន់​២៦​នាក់ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ចិន​តាមVOIPs

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​ថ្ងៃ​នេះ​ថា ជន​ជាតិ​តៃវ៉ាន់ ២៦ នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ដោយ​នាយក​ដ្ឋាន​សន្តិ​សុខ​ និង​ព័ត៌មាន​នៃកង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ពាក់​ព័ន្ធ​នឹង​ការ​គំរាម​និង​ជំរិត​ទារ​ប្រាក់​ពល​រដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន​និង​តៃ​វ៉ាន់​តាម​រយៈ​បណ្ដាញ​ទូរ​ស័ព្ទ​ VOIPs ចេញ​ពី​ប្រទេស​កម្ពុជា​។​
លោក​ឧត្ដម​សេនីយ៍​ត្រី​ ខេង ទីតូ ​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​ថា ជន​ជាតិ​តៃ​វ៉ាន់​២៦​នាក់ខាង​លើ​នេះ​​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈ​កង​កម្លាំង​រាជ​អាវុធ​ហត្ថ​សហការ​ជា​មួយ​នគរ​បាល​មូល​ដ្ឋាន​ តំណាង​អេយ្យ​ការ​​នៃ​តុលាការ​ខេត្ត​ព្រះ​សីហនុ​ និង​តំណាង​ក្រសួង​ប្រៃ​សនីយ៍​និង​ទូរ​គមនាគមន៍​​បាន​វាយ​ឆ្មក់​ចូល​ទៅ​ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ភូមិ​៣​សង្កាត់​លេខ​៣​ ខេត្ត​ព្រះ​សីហនុ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០១៣​នៅ​ម៉ោង​ប្រហែល​១០​និង​៣០​នាទី​ព្រឹក​។
លោក​ឧត្ដម​សេនីយ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​​ថា៖ «​អ្នក​ទាំង​នេះគឺ​ជា​ក្រុម​អ្នក​ចាប់​ជំរិត​ចិន​និង​តៃ​វ៉ាន់​ដែល​បាន​គំរាម​ទារ​ប្រាក់​ពី​ពល​រដ្ឋ​រស់​នៅ​ចិន​ និង​តៃ​វ៉ាន់​តាម​បណ្ដាញ​ទូរ​ស័ព្ទ​​ចេញ​ពី​កម្ពុជា​។ ពួកគេ​បាន​ស្នាក់​នៅ​និង​លាក់​ខ្លួន​នៅ​កម្ពុជា​ ហើយ​បាន​ទូរ​ស័ព្ទ​ចេញ​ពី​កម្ពុជា​ដើម្បី​គំរាម​និង​ទារ​ប្រាក់​ពី​ពល​រដ្ឋ​នៅ​ចិន​និង​តៃ​វ៉ាន់»។

No comments:

Post a Comment

yes