សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 17, 2013

វៀតណាម​មិនអាច​បិទ​វ​បាំង​នូវ​អំពើ​រើសអើង​ពូជសាសន៍​មកលើ​ខ្មែរក្រោម​បាន​ទៀត​ទេ​

សហព័ន្ធខ្មែរកម្ពុជាក្រោម បាតុកម្មនៅមុខស្ថានទូតវៀតណាម នារដ្ឋធានី Washington កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣
សហព័ន្ធខ្មែរកម្ពុជាក្រោម បាតុកម្មនៅមុខស្ថានទូតវៀតណាម 
នារដ្ឋធានី Washington កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣

មួយរយៈ​ពេល​ចុង​ក្រោយនេះ រដ្ឋាភិបាល​វៀតណាម​បាន​បង្ក្រាប​ទៅលើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ជា​បន្តបន្ទាប់ ដើម្បី​ឆ្លើយតប​នឹង​ការដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនោះ គ្រាន់តែ​បាន​ទាក់ទង​មក​ខ្មែរក្រោម​នៅក្រៅ​ប្រ ទេស និង​មានបំណង​ចង់​បើក​សាលារៀន​អក្សរសាស្ត្រ​ខ្មែរ​នៅក្នុង​វត្ត ។

ទង្វើ​ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា រដ្ឋាភិបាល​វៀតណាម​នៅតែ​ប្រកាន់ពូជសាសន៍​លើ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម​នោះ ដូចជា ការចាប់​ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់ ផ្សឹក និង​យកទៅ​ចាក់​ថ្នាំ ហើយ​ធ្វើ​ទារុណកម្ម កាលពី​ថ្ងៃទី ១៧ ខែឧសភា កន្លងទៅនេះ ដោយ​គ្រាន់តែ​ព្រះសង្ឃ​អង្គ​នេះ ចង់​បង្កើត​សាលា រៀនអក្សរ​ខ្មែរ​នៅក្នុង​វត្ត​,  ការយក​កម្លាំង​អាជ្ញាធរ​មក​ឡោមព័ទ្ធ​វត្ត​សិរី​តាសេក ដើម្បី​ចាប់ ព្រះតេជព្រះគុណ លីវ នី និង​ព្រះតេជព្រះគុណ ថាច់ ធឿន ផ្សឹក និង​ដាក់គុក កាលពី​ថ្ងៃទី ២០ ខែឧសភា ដោយ​គ្រាន់តែ​ព្រះសង្ឃ​ទាំងនេះ ទាក់ទង​មក​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ជាដើម ។​

​ទង្វើ​រើសអើង​ពូជសាសន៍​ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​ទាំងនេះ បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ទាំង​នៅក្នុង និង ក្រៅ​ស្រុក ព្រមទាំង​មជ្ឈដ្ឋាន​អន្តរជាតិ មាន​អង្គការសិទ្ធិមនុស្ស  អង្គការសហប្រជាជាតិ​ធ្វើការ​ទាក់ទិន​នឹង​ជន ជាតិ​ដើម (UNPFII) និង​រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច​នានា បានដឹង​កាន់តែច្បាស់ តាមរយៈ​ការធ្វើ​បាតុកម្ម និង​ធ្វើ​សេចក្ដីរាយការណ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​បន្តបន្ទាប់​មកនេះ ។​
​នៅ​ថ្ងៃទី ០៤ ខែមិថុនា កន្លងទៅនេះ ព្រះតេជព្រះគុណ យ័​ញ តូន ព្រះសង្ឃ​ខ្មែរក្រោម​ដែល​ធ្លាប់​ត្រូវបាន​រដ្ឋាភិបាល វៀតណាម ចាប់​ដាក់គុក​កាលពី ឆ្នាំ ២០០៧ នោះ បាន​ឡើង​ធ្វើជា​សាក្សី​ឆ្លើយបំភ្លឺ​នៅក្នុង​សវនាការ​សភា​សហរដ្ឋ អាមេរិក​ថា វៀតណាម​នៅតែ​បន្ត​រើសអើង និង​ប្រកាន់ពូជសាសន៍​មកលើ​ខ្មែរក្រោម  ដោយ​ព្រះតេជព្រះគុណ យ័​ញ តូន បាន​បញ្ជាក់ថា ព្រះសង្ឃ​ខ្មែរក្រោម​គ្រាន់តែ​បញ្ចេញមតិ​បន្តិចបន្តួច​រដ្ឋាភិបាល​វៀតណាម​បាន​ចាប់​ផ្សឹក និង​ដាក់ គុក តែ​ព្រះសង្ឃ​ជនជាតិ​យួន​វិញ រដ្ឋាភិបាល​វៀតណាម​មិនដែល​បាន​ចាប់​ផ្សឹក និង​ដាក់គុក​ឡើយ ពេលដែល ព្រះសង្ឃ​យួន​ទាំងនោះ ធ្វើការ​តវ៉ា​ចំពោះ​រដ្ឋាភិបាល​វៀតណាម ។​
​កាលពី​ថ្ងៃទី ០៤ ខែមិថុនា កន្លងទៅនេះ ពី​សហរដ្ឋអាមេរិក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានចេញ​សេចក្ដីថ្លែងការណ៍ មួយ ជូន​ដល់​គ្រប់​ស្ថាប័ន​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ និង​ស្ថានទូត​នៃ​ប្រទេស​នានា​នៅក្នុង​ប្រទេស​វៀតណាម ដើម្បី​ជម្រាប​ពី​បញ្ហា​ដែល​វៀតណាម​រំលោភបំពាន​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នាពេល​ថ្មីៗ​នេះ ។​
​ជា​អនុសាសន៍​សម្រាប់​រដ្ឋាភិបាល​វៀតណាម​នៅក្នុង​សេចក្ដីថ្លែងការណ៍​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​រំឭក​ឡើង វិញ នូវ​មាត្រា​ដែល​វៀតណាម​បាន​ពាន​លើ​សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ និង​បាន​សំណូមពរ ដល់​សហរដ្ឋអាមេរិក ឲ្យ​ដាក់​វៀតណាម​ចូលក្នុង​បញ្ជី នៃ​ប្រទេស​ដែលមាន​ការរំលោភ​សិទ្ធិ​សេរីភាព​សាសនា​ធ្ងន់ ជាងគេ​ក្នុង​ពិភពលោក ឬ ប្រទេស​ដែលមាន​ក្ដីកង្វល់​ពិសេស (Country of Particular Concern) ដែល​ហៅ​កាត់ ថា CPC  ៕

No comments:

Post a Comment

yes