សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 19, 2013

សហជីប​​ចោទ​អាជ្ញាធរ​ថា​ឲ្យ​«ភ្លើងខៀវ»ក្នុង​ការ​បង្ក្រាប​បាតុកម្ម​នៅ​ណាហ្គាវើល

សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ដ ណាហ្គាវើល នៅមាត់ទន្លេនៃរាជធានីភ្នំពេញ

ថ្នាក់ដឹកនាំសហជីព និងសកម្មជនសិទ្ធិមនុស្ស ចំនួនដប់ប្រាំបួន(១៩)នាក់ ត្រូវបានចាប់ខ្លួន ក្នុងចំ​ណោមបាតុករ​សរុប ជាងមួយពាន់(១០០០)នាក់ ដែលក្នុងនោះប៉ែតសិបភាគរយ​(៨០%)ជាស្រ្តី។

បាតុករដែលបានចាប់ខ្លួន ក្នុងបាតុកម្មអហឹង្សាមួយ នៅមុខកាស៊ីណូណាហ្គាវើល បានបញ្ជូនខ្លួន​ទៅ​ស្នងការរាជធានី​នៅ​វេលាម៉ោងបីដប់ប្រាំនាទី ហើយក៏ត្រូវបានដោះលែងមកវិញ នៅវេលាម៉ោង​ប្រាំមួយដប់ប្រាំនាទីរសៀលថ្ងៃដដែល ដោយ​មានការអន្តរាគមពីឧត្តមស្នងការអង្គការ​សហប្រជា​ជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ ការចាប់ខ្លួននេះ ក៏មាន​វត្តមានលោក ឃួង ស្រេង អភិ​បាល​រងរាជធានីភ្នំពេញ អមដោយព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ចំនួនពីរនាក់ផងដែរ។

លោក ឌឿ ដារ៉ូ ជាលេខាផ្ទាល់ប្រធានស្តីទីសហព័ន្ធសហជីព វិស័យទេសចរណ៍សេវាកម្ពុជា (C.T.S.W.S.) បានប្រាប់​មនោរម្យព័ងអាំងហ្វូតាមទូរសព្ទ័ថា ការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពនេះ ធ្វើឡើងដោយប្រធានសន្តិសុខណាហ្គាវើល​ដោយផ្ទាល់ម្នាក់ ឈ្មោះ ស៊ឹម សារ៉ាវុធ។ 

គាត់បានចាប់អ្នកណាដែលលេចមុខជាងគេ ក្នុងការធ្វើបាតុកម្មនេះ រុញចូល​ឡាន រួមទាំងទាំង​ប្រមួល​សម្ភារមួយចំនួន ដូចជាឃោសសព្ទ័ បដាជាដើម ប្រមូលដាក់ក្នុងឡាននោះដែរ។

លេខារូបនេះបន្តថា ក្រោយការចាប់ខ្លួននោះ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ អម​ដោយ​ព្រះរាជអាជ្ញារង​រាជធានីភ្នំពេញចំនួនពីរនាក់ បានមកបញ្ជាក់ប្រាប់ក្រុមបាតុករថា ឲ្យធ្វើការ​ផ្អាកបាតុកម្មនេះ និងកំណត់ពេលជួបគ្នា​ដោះស្រាយ បើមិនដូចនេះទេអ្នកដែល​ចាប់ទៅ​នោះនឹង​មិនដោះលែងទេ ហើយលោកនឹងបន្តរចាប់ទៅទៀត។ លោកដារ៉ូ​បានធ្វើការសន្និដ្ឋានថា «លោក ស៊ឹម សារ៉ាវុធ ប្រធានសន្តិសុខណាហ្គាវើល មិនហ៊ានធ្វើការចាប់លើកមនុស្ស បោះចូល​ឡាន​នោះ​ទេ បើមិនមានភ្លើងខៀវ ពីខាងសាលារាជធានីភ្នំពេញនោះ»

ឯអភិបាលរងរាជធានីភ្នំពេញលោកឃួង ស្រេង ក៏បានឲ្យដឹងថា ការចាប់មេដឹកនាំសហជីព និងបុគ្គ​លិកកាស៊ីណូណាហ្គា​នេះ ព្រោះតែការធ្វើបាតុកម្ម«ខុសច្បាប់» និងយកទី​លានសួនសា​ធារណៈធ្វើ​ទីតាំងតវ៉ា។ បាតុកម្មនេះមិនស្របច្បាប់ ដូច្នេះ​អាជ្ញាធរបាន ហាមឃាត់ឲ្យបញ្ឈប់ធ្វើការតវ៉ា នៅលើ​សួនសាធារណៈដោយធ្វើនៅទីលានប្រជាធិបតេយ្យ ដែលជាកន្លែង​ដ៏​សមស្របមួយ​សម្រាប់​ការធ្វើ​បាតុកម្ម។ លោកបន្តរថា លោកនឹងរង់ចាំទទួលសំណើ ដើម្បីពិភាក្សាការចរចាគ្នារវាងកម្មករ បុគ្គលិក​ជាមួយក្រុមហ៊ុនដើម្បីដោះស្រាយតាមផ្លូវច្បាប់។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកអភិបាលរង កញ្ញា ឈឹម ស៊ីថរ អនុប្រធានសហជីព​ប្រ​ចាំ​ណាហ្គាវើល ក៏បាន​ប្រាប់មនោរម្យព័ងអាំងហ្វូថា សមត្ថកិច្ចថា «បាតុកម្មនេះមិនស្របច្បាប់ ដោយគ្មាន​ការសុំច្បាប់ជាមុន»។ ករណីនេះកញ្ញា​បង្ហាញថា ពួកគាត់បានដាល់លិខិត ទៅក្រុមហ៊ុន​ណាហ្គាវើលនេះរួចហើយ ហើយក៏បានជូនដំណឹងទៅ​សាលារាជធានី​ដែរ។ «តាមច្បាប់​មិនមានកំ​ណត់ ឲ្យមានការសុំច្បាប់នោះទេ គ្រាន់តែជាការជូនដំណឹងប៉ុណ្ណោះ ខាងសាលារាជធានី ក៏​មិន​បាន​ចេញលិខិតអ្វីឆ្លើយតបដែរ»

កញ្ញាលើកឡើងថា ការធ្វើបាតុកម្មអហិង្សានេះ ក្រោយពេលដល់កំណត់បីខែ ដែលក្រុមហ៊ុន​ណាហ្គា​វើលបានសន្យាថា នឹងឆ្លើយតបនូវសំណូមពរបីចំណុចទាក់ទង ទៅហ្នឹងសិទ្ធិ​ក្នុងការបំ​ពេញ​ការងារ ការទទួលបានអត្ថប្រយោជន៍ផ្សេងៗ និងការតំឡើងប្រាក់ខែយ៉ាង​តិចបំផុត១៥០​ដុល្លារក្នុង​១ខែ មានការខកខានក្នុងរហូតមកដល់ពេលនេះ ហើយ​«រាល់ការ​ចចារ ពុំទទួលបាន​ដំណោះ​ស្រាយសមស្របទេ»

ផ្ទុយទៅវិញ មេធាវីការពាររបស់ក្រុមហ៊ុនណាហ្គាវើលអ្នកស្រី ម៉ៅ សុំវុទ្ធារី មិនបាននិយាយ​អ្វីច្រើន​ទេ ដោយគ្រាន់តែ​បញ្ជាក់ថា ភាគីក្រុមហ៊ុនបានយល់ព្រម តាមការស្នើររបស់បុគ្គលិកទាំងអស់ ប៉ុន្តែបុគ្គលិកទាំងនោះ​នៅតែមិនព្រមទទួល​យក។

សូមរម្លឹក​ថា បាតុកម្មនេះបានចាប់ផ្តើមធ្វើ តាំងពីឆ្នាំ២០០៧ មកម្ល៉េះក្រោយពីបុគ្គលិកទាំងអស់ មិនត្រូវបានក្រុមហ៊ុន​តំឡើងប្រាក់ឈ្នួលឲ្យ ស្របទៅនឹងស្ថានភាពអតិផរណានៃប្រទេសកម្ពុជា។ មកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ក៏បាន​ធ្ចើការទាមទារនូវលក្ខខណ្ឌ​ការងារចំនួន​ប្រាំមួយ​ចំណុច។

លក្ខខណ្ឌទាំងនោះរួមមាន៖ ទីមួយនិងទីពីរ ទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិក ដែលវបាន​បញ្ឈប់ឲ្យចូលបម្រើការងារ​នៅកន្លែងដើមវិញ ព្រមទាំងទូទាត់ប្រាក់រំលឹក។ ទីបីទាមទារ​ឱ្យក្រុម​ហ៊ុន​គោរពទៅតាមសេចក្ដីបង្គាប់ របស់ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល។ 

ទីបួនទាមទារឱ្យក្រុមហ៊ុនផ្ដល់ប្រាក់ឈ្នួលទាបបំផុត ចំនួន១៥០ដុល្លារ រួមទាំងកាំប្រាក់ម្ភៃភាគរយ​ដល់​បុគ្គលិកទាំងអស់។ ទីប្រាំផ្ដល់ប្រាក់រង្វាន់ចំនួនមួយខែដល់បុគ្គលិកទាំងអស់ ដែលកំពុងបម្រើ​ការ​ងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលនេះ និងទីប្រាំមួយសុំឱ្យក្រុមហ៊ុនពិចារណាពីវត្តមាន និងអត្ត​ចរិត​នៃថ្នាក់គ្រប់គ្រងសណ្ឋាគារ Habibur Rehman (EAM-Hotel)។ នាយកផ្នែក VIP Fanny Yong និងនាយកធនធានមនុស្ស ផ្នែកទំនាក់ទំនងបុគ្គលិកឈ្មោះ Jeremy chea រងការចោទប្រកាន់ថា កំពុងបង្កបញ្ហាជាមួយបុគ្គលិក។

នេះជាការបង្ក្រាបថ្មីមួយទៀត ទៅលើបាតុកម្មអហឹង្សានៃបុគ្គលិកកម្មករនយោជិក ក្នុងរយៈ​ពេល​មិន​ដល់មួយខែផងនេះ។ កាលពីចុងខែមុន និងដើមខែ​មិថុនាកន្លងមក ការបង្ក្រាប​ដ៏ហឹង្សាមួយ​ទៀត​របស់អាជ្ញាធរ នៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើទៅ​លើកម្មកររោងចក្រ​សាប្រ៊ីណា បង្កឲ្យ​មនុស្ស​ជាច្រើននាក់រងរបួស ក្នុងនោះស្ត្រីម្នាក់បានរលូតកូន។ អំពើទាំងនេះ សម្ដែង​ឲ្យ​ឃើញថា អាជ្ញាធរ​បានប្រើកម្លាំង និងតាមរយៈតុលាការ ដើម្បីសំពងយ៉ាងចាស់ដៃ ទៅលើជនណាក៏ដោយ ដែលនាំ​គ្នា​ងើបតវ៉ា ទាមទារឲ្យមានការគោរព ពីសិទ្ធិការងាររបស់ខ្លួន៕

No comments:

Post a Comment

yes