សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 7, 2013

សភា​អនុម័ត​ច្បាប់​ប្រឆាំង​ការ​​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ខ្មែរ​​ក្រហម

6_story_1
ពលរដ្ឋមកអុជធូប រម្លឹកវិញ្ញាណក្ខន្ធនៅវាលពិឃាតជើងឯក
សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​ការ​​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ខ្មែរ​​ក្រហម​ដែល​​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​សមាជិក​សភា​អនុម័ត​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ជាមួយ​សំឡេង ៨៦​លើ​៨៦ ដោយ​គ្មាន​សមាជិក​សភា​បក្ស​ប្រឆាំង​​ចូល​រួមឡើយ។
សេចក្តី​ព្រាង​ច្បាប់​ថ្មីនេះ​មាន ៥មាត្រា បានកំណត់​ ដាក់ទោស​លើ​ជន​ណា​ដែល​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម ក្នុង​របប​ខ្មែរក្រហម​​ ត្រូវ​ដាក់​ពន្ធនាគារ​ពី ៦ ខែ​ទៅ ២ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ១លាន​រៀលទៅ ៤​លាន​​រៀល។
កាល​ពី​ម្សិល​មិញ​ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នៅ​កម្ពុជា គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា រដ្ឋសភា​បច្ចុប្បន្ន​ ​អធម្មនុញ្ញ​ភាព ដែល​គណៈកម្មាធិ​ការ​អចិន្រ្តៃយ៍​រដ្ឋសភា កាល​ពី​ថ្ងៃពុធ បាន​សម្រេច​ហាម​ឃាត់​ពួកគេ មិន​ឲ្យ​ជជែក​ពិភាក្សា រាប់​ទាំង​ការ​ពិភាក្សា​អំពី​ច្បាប់​​ប្រឆាំង​​កា​រ​​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ខ្មែរ​​ក្រហម និង​បាន​បង្កក​ប្រាក់​បៀវត្សរ៍ ក្រោយ​ពី​ពួកគេ​បាន​លាលែង រួច​រួម​គ្នា​ទៅ​ចូល​ជា​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​ថ្មី។

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ ទី២៨ ខែឧសភា​ គាំទ្រ​ការ​បង្កើត​ច្បាប់​ស្តីពី​ការ​ដាក់​ទោស​លើ​បុគ្គលិក​ណា​ដែល​និយាយ​ថា គ្មាន​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជានេះដែរ​។ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី លោកនាយករដ្ឋមន្ត្រី បាន​ប្រកាស​​​ជំរុញ​ឲ្យ​សមាជិក​​សភា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច​បង្កើត​ច្បាប់​ដាក់​ទោស​ចំពោះ​អ្នក​និយាយ​ថា របប​ខ្មែរ​ក្រហម​គ្មាន​អំពើ​ប្រល័យ​ពូជ​សាសន៍។
ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​បាន​ឡើង​ថា ច្បាប់​នេះ​គឺជា​ច្បាប់​នយោបាយ និង​អធម្មនុញ្ញ​ភាព។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា «វាជា​មូល​ហេតុ បាន​ព្រាង​ឡើង បន្ទាប់​ពី​សំឡេង​លោក កឹម សុខា និង​សុន្ទរកថា​លោក ហ៊ុន​ សែន។ មូល​ហេតុ​នេះ គឺ​ច្បាស់​លាស់​ថា គឺជា​ច្បាប់​នយោបាយ»។
លោក ជាម យៀប សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា សេចក្តីស្នើច្បាប់​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ឲ្យ​ប្រជាពលរដ្ឋ មាន​ការចងចាំ មិន​ភ្លេច​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​ពី​អតីតកាល និង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ។
នៅ​ក្នុង​សុន្ទរកថា​កាល​ពីសប្តាហ៍មុន​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ និង​បាន​និយាយ​វាយ​ប្រហារ លោក កឹម សុខា ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ដៃគូរ​ប្រជែង​របស់​លោក ទាក់​ទង​នឹង​សំណុំ​រឿង​មន្ទីរ ស-២១ នៃ​របប​ខ្មែរ​ក្រហម ថា​ជា​កន្លែង​សិប្បនិម្មិតដែលត្រូវបាន អង្គភាព​ព័ត៌មាន​និង ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី កាលពី​ថ្ងៃ​ទី​២០ ឧសភា​បាន​បង្ហោះ​ឯកសារ​សំឡេង​នៅ​ក្នុង​គេហ​ទំព័រ​ខ្លួន។
មហា​បាតុកម្ម​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ខាន​ស្អែក​នេះ​ដោយ​មានការចូលរួម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ទាម​ទារ​ឲ្យ​លោក កឹម សុខា​ចេញ​មក​សុំ​ទោស​ជា​សាធារណៈ លើ​អ្វី​ដែលលោក​​បាន​និយាយ ប៉ុន្តែ​លោក​កឹម សុខា បាន​ធ្វើ​ការ​អះអាង​ថា ឯកសារ​ថត​ជា​សំឡេង​នោះ​ត្រូវ​គេ​កាត់​ត​យក​ពាក្យ​សម្តី​របស់​លោក​​ឲ្យ​នៅ​​ក្រៅ​បរិបទ​។

No comments:

Post a Comment

yes