សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 7, 2013

បណ្តាញ​កសិករតវ៉ា​ប្រឆាំង​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តីពី​ដី​កសិកម្ម

Farmer2
farmer1

ប្រជាកសិករ និង​បណ្តាញ​សហគមន៍​ដែល​ធ្វើ​ការ​លើ​ការងារ​កសិកម្ម​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅ​មុខ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​លើក​ទី១ ស្តីពី​ការ​គ្រប់​គ្រង និង​ប្រើ​ប្រាស់​ដី​កសិកម្ម ថា​អាច​បង្ករ​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវិត​រស់​នៅ​ពលរដ្ឋ​តាម​មូល​ដ្ឋាន។
សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម(FAO) គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ។
នៅ​ក្នុង​ញត្តិ​ទាមទារ​ដែល​ត្រូវ​ដាក់​ជូន​ក្រសួង​កសិកម្ម​នៅ​ព្រឹក​នេះ បាន​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​និង​លុប​ចោល ចំនួន​៦​ចំណុច នូវ​បទ​បញ្ញត្តិ​អំពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ និង​សូម​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​និយម​ន័យ ពាក្យ​ពេចន៍ និង​ខ្លឹមសារ​ដែល​មាន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ...។ល។

ជា​ឧទាហរណ៍ មាត្រា​មួយ​នៃ​សេចក្តី​ព្រាង​ច្បាប់ បាន​តម្រូវ​ឲ្យ​គ្រប់​បុគ្គល​ឯក​ជន ដែល​ជា​ម្ចាស់​ដី​ត្រូវ​ធ្វើ​សកម្មភាព​ក្នុង​ការ​ការពារ ឬ​កែប្រែ ការ​ខ្សោះ​ជីវជាតិ ឬ​បាត់​បង់​គុណ​ភាព​ដី។ ប្រសិន​បើ​សកម្មភាព​នោះ ធ្វើ​ឡើង​មិន​ទាន់​ដល់​កម្រិត​ដែល​ក្រសួង​ពេញ​ចិត្ត ច្បាប់​ក៏​បាន​ផ្តល់​នូវ​អំណាច​ដល់​ក្រសួង​កសិកម្ម ដើម្បី​ធ្វើ​ការ​ដាក់​ទោស​មក​លើ​ម្ចាស់​ដី។ លើស​ពី​នេះ​ទៅ​ទៀត​បញ្ជា​របស់​ក្រសួង​កសិកម្ម អាច​ត្រូវ​បាន​ចេញ​ឲ្យ​ធ្វើ​ការ​បំផ្លាញ​ដំណាំ​ដោយ​គ្មាន​សំណង​សមរម្យ ឬ​ក៏​អាច​ផ្តល់​ដល់​ក្រសួង​កសិកម្ម​នូវ ការ​គ្រប់​គ្រង ដែល​គ្មាន​អ្នក​កំណត់ ទៅ​លើ​ដី​ដែល​ល្មើស។
ញ្ញត្តិ​ទាមទារ បាន​តវ៉ា​ថា «ការ​ខ្សោះ​ជីវជាតិ ឬ បាត់​បង់​គុណភាព​ដី» និង​ទាំង​សកម្មភាព ដែល​តម្រូវ​ឲ្យ​មាន​ការ​ការពារ ឬ​ដោះ​ស្រាយ មិន​ត្រូវ​បាន​គេ​ផ្តល់​និយម​ន័យ ឬ​កំណត់​ទម្ងន់​នៃ​ការ​ខូច​ខាត​របស់​ម្ចាស់​ដី។

No comments:

Post a Comment

yes