សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 31, 2013

កូន​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រជាជន​មិន​បាន​ឈ្នះ​អាសនៈ​ទេ

130730_05
លោកហ៊ុន ម៉ានី កូន​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ 
ក្នុង​យុទ្ធ​នា​ការ​ឃោស​នា​បោះ​ឆ្នោត​​​
 លោក ហ៊ុន ម៉ានី លោក ស សុខា លោក សាយ សំអាល់ លោក សុខ សុកាន ដែល​ជា​កូន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ របស់​គណបក្ស​កាន់​អំណាច​យូរ​អង្វែង​មួយ​នេះ សុទ្ធ​តែ​ទទួល​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ទី២៨ កក្កដា ដោយ​ការ​បែង​ចែក​អាសនៈ​ពុំ​ជាប់​ដល់​លេខ​រៀង​ដែល​បាន​ឈរ​ឈ្មោះ។
ក្រុម​អ្នក​វិភាគ​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ខណៈ​ដែល​គណបក្ស​ប្រជាជន​បាន​រៀបចំ​ក្រុម​ជា​ថ្មី ក្រោយ​ពី​ការ​បោះឆ្នោត​ កាល​ពី​ថ្ងៃ​អាទិត្យ​និង​ពិចារណា​អំពី​អនាគត​របស់​ពួក​គេ​ដែល​ជា​អ្នក​បាន​ទៅ​រៀន​សូត្រ​នៅ​ឯ​ក្រៅ​ប្រទេស។
អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លោក កែម ឡី បាន​ថ្លែង​ថា​៖«ខ្ញុំ គិត​ថា អាណត្តិ​នេះ​រដ្ឋាភិបាល ចាំ​បាច់​ត្រូវ​ដាក់​បញ្ចូល​យុវជន ដែល​មាន​សមត្ថភាព ឬ​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់ នៅ​ក្នុង​ប្រព័ន្ធ​ដឹក​នាំ​របស់​ពួក​គេ​។ នៅ​ពេល​នេះ ពួក​គេ​ដឹង​ថា ពួក​គេ​ទាំង​អស់​គ្នា​ចាស់ៗ​អស់​ហើយ ពួក​គេ ចាំ​បាច់​ត្រូវ​ប្រគល់​ការងារ ទៅ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​របស់​ពួក​គេ»។

បេក្ខជន​វ័យ​ក្មេង​លើក​ដំបូង​ទាំង​នេះ បាន​ទទួល​បរាជ័យ ដោយ​សារ​តែ​ពួក​គេ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឈរ​ចាប់​ពី​លេខ​រៀង​ទី ៤ ឡើង​ទៅ រីឯ​ យុវជន​ពាក់​កណ្តាល​នៃ​ក្រុម​ទាំង​នេះ ត្រូវ​បាន​ឲ្យ​ឈរ​ជា​បេក្ខជន​បម្រុង។ ខុស​ពី​អភិបាល​ខេត្ត ៤ រូប ដែល​មាន​វ័យ ៦០ ក្រាស់ ហើយ​ត្រូវ​ចូល​និវត្តន៍​កាល​ពី​ដើម​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ដាក់​មិន​ឲ្យ​លើស​ពី​លេខ​រៀង​ទី ៣ ទេ នៅ​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​ដែល​ក្នុង​ចំណោម​ពួក​គេ មាន ៣ នាក់ បាន​ឈ្នះ​អាសនៈ។
អ្នក​វិទ្យាសាស្រ្ត នយោបាយ​លោក Carlyle Thayer ដែល​ចូល​និវត្តន៍​ទៅ​ហើយ នៃ​បណ្ឌិត្យ​សភា កងទ័ព អូស្រ្តាលី បាន​ថ្លែង​ថា​៖«រដ្ឋាភិបាល​កម្ពុជា​ជា​រដ្ឋាភិបាល​មួយ​ដែល​មាន​វ័យ​ចាស់ ទៅ​ហើយ ដែល​ត្រូវ​ចាប់​ផ្តើម​»។ លោក​បន្ត​ថា​៖«មនុស្ស​ថ្មី​ដែល​ជា​បេក្ខជន​វ័យ​ក្មេង​ទាំង​នេះ​មាន​ប្រយោជន៍​ខ្លាំង​ដល់​ការ​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​គិត​របស់​បក្ស​កាន់​អំណាច»។
តាម​ពិត​ទៅ​ក្រុម​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​ទាំង​នេះ គឺជា​អ្នក​រៀន​សូត្រ​បាន​ច្រើន​ទាំង​ក្នុង​ស្រុក ទាំង​ក្រៅ​ស្រុក ហើយ​មាន​តំណែង​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​រួច​ហើយ។ លោក ហ៊ុន ម៉ានី វ័យ ៣១ ឆ្នាំ ជា​កូន​ពៅ​របស់​បុរស​ខ្លាំង ហ៊ុន សែន មាន​សញ្ញាបត្រ​ជាន់​ខ្ពស់​ពី​អាមេរិក​និង​អូស្រ្តាលី។ លោក ស សុខា វ័យ ៣៤ ឆ្នាំ ដែល​ជា​កូន​របស់​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក ស ខេង ក៏​ជា​ស្នងការ​រង​ប៉ូលិស​ក្រុង​ភ្នំពេញ​និង​បាន​ទៅ​សិក្សា​នៅ​បរទេស ផង​ដែរ​។ លោក​ឧត្តម​សេនីយ៍​ផ្កាយ​ពីរ ឌី វិជ្ជា ដែល​ជា​កូន​ប្រសា​របស់​លោក ហ៊ុន សែន និង​ជា​កូន​របស់​សព​អតីត​អគ្គ​ស្នងការ​ប៉ូលិស​ជាតិ​ដែល​មាន​កេរ្តិ៍​ឈ្មោះ មិន​សូវ​ល្អ លោក ហុក ឡង់ឌី ក៏​អ៊ីចឹង​ដែរ។
គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​គ្រប់​គ្រង​ប្រទេស​ជាង ៣០ ឆ្នាំ​មក​ហើយ​នោះ បាន​ចាប់​ផ្តើម​ពង្រឹង​អំណាច​តកូន​តចៅ​របស់​ខ្លួន ដោយ​តែង​តាំង​កូនៗ​របស់​ពួក​គេ​ឲ្យ​កាន់​តំណែង​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រព័ន្ធ​នៃ​គ្រួសារ​និយម និង​បក្ខពួក​និយម​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹក​នាំ​គណបក្ស​កាន់​អំណាច​មួយ​នេះ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លទ្ធផល​បឋម​សម្រាប់​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ បាន​បង្ហាញ​ថា ប្រព័ន្ធ​គ្រួសារ​និយម​ទាំង​នេះ អាច​នឹង​ចាប់​ផ្តើម​ដួល​រំលំ។
លោក កង ហ៊ាង អតីត​អភិបាល​ខេត្ត កំពង់ស្ពឺ បាន​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា លោក ហ៊ុន ម៉ានី ស្ទើរ​តែ​ប្រាកដ​ថា នឹង​ទទួល​បាន​អាសនៈ ដែល​ជា​អាសនៈ​របស់​អនុ​ប្រធាន​ព្រឹទ្ធសភា​ទី ១ លោក សាយ ឈុំ បាន​ឈ្នះ​នៅ​ក្នុង​ខេត្ត​នេះ​។ លោក បាន​បញ្ជាក់​ថា​៖ «លោក សាយ ឈុំ នឹង​លាលែង ដើម្បី​បន្ត​ការងារ​នៅ​ព្រឹទ្ធសភា»។
លោក Thayer បាន​ថ្លែង​ថា​៖«ពួក​គេ បាន​ជួយ​ប្រជាជន​ពី​របប​ខ្មែរ​ក្រហម ប៉ុន្តែ​ពលរដ្ឋ​ភាគ​ច្រើន បាន​កើត​ក្រោយ​សម័យ​នោះ។ កម្ពុជា​មាន​ស្ថិរភាព ប៉ុន្តែ​ពលរដ្ឋ​កាន់​តែ​ច្រើន ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​សារ​ជម្លោះ​ដីធ្លី​មាន​ផល​ប៉ះ​ពាល់​អាក្រក់​។ តើ​ឲ្យ​ពួក​គេ កំណត់​និយមន័យ​ខ្លួន​ឯង​បែប​ណា​?ពួក​គេ មិន​អាច​រស់​នៅ​ក្នុង​អតីតកាល​បាន​ទេ»។
លោក ស សុខា ទោះ​បី​មិន​បាន​ឈ្នះ​អាសនៈ​នៅ​ខេត្ត ព្រៃវែង ដែល​ជា​ស្រុក​កំណើត​ឪពុក របស់​លោក ក៏​ដោយ ក៏​ក្រុម​ថ្នាក់​ដឹក​នាំ​បក្ស​ជាន់​ខ្ពស់​គណបក្ស នឹង​រៀបចំ​កិច្ច​ប្រជុំ​មួយ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​អំពី​រឿង​នេះ​។
លោក សុខា បាន​បញ្ជាក់​ថា​៖ «អាទិត្យ​ក្រោយ​នេះ​យើង​នឹង​ពិភាក្សា​ថា​តើ​នរណា​នឹង​ចូល​សភា ហើយ​នរណា នឹង​ទទួល​យក​ភារកិច្ច​អី​ទៀត​។ ក្នុង​នាម​ជា​អ្នក​ចាញ់ យើង​ក៏​ចង់​បាន ​(អាសនៈ) ​ច្រើន​ជាង​ហ្នឹង​ដែរ ប៉ុន្តែ​យើង​ទទួល​យក​លទ្ធផល​នេះ ហើយ​លទ្ធផល​នេះ វា​ដូច​រំពាត់​ដែល​គេ​វាយ​មក​លើ​រូប​យើង ហើយ​យើង​ត្រូវ​តែ​ភ្ញាក់»៕ 

No comments:

Post a Comment

yes