ប៉ុន្តែលោកសមរង្ស៊ីមិនមានឈ្មោះជាបេក្ខជនតំណាងរាស្រ្តនៅ ក្នុងបញ្ជីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេ ដោយសារតែលោកសមរង្ស៊ីធ្លាប់មានពិរុទ្ធភាពមុនព្រះមហាក្សត្រព្រះ រាជប្រទានការលើកលែងទោស។
លោកសម រង្ស៊ីបានអះអាងថារូបលោកក៏កំពុងតែចរចាដើម្បីឲ្យលោកមានសិទ្ធិឈរ ឈ្មោះជាបេក្ខជនបោះឆ្នោតស្របច្បាប់ម្នាក់។ ប៉ុន្តែពេលវេលានៅសល់តែមួយសប្ដាហ៍ប៉ុណ្ណោះមុនថ្ងៃបោះឆ្នោត។
ក្នុង បទសម្ភាសន៍ជាមួយកម្មវិធីអាស៊ីប៉ាស៊ីហ្វិករបស់វិទ្យុអូស្រ្តាលី កាលពីយប់ថ្ងៃពុធនេះលោកថ្លែងថា មានតែរូបលោកប៉ុណ្ណោះតែដែលជាគូប្រកួតពិតប្រាកដជាមួយលោកនាយក រដ្ឋមន្រ្តីហ៊ុន សែន ដែលកាន់អំណាចអស់រយៈពេល២៨ឆ្នាំមកហើយនោះ។
គួររំឭកថាក្រោយការនិរទេសខ្លួនទៅក្រៅប្រទេសអស់រយៈពេល៤ឆ្នាំដើម្បី គេចវេសពីទោសដកបង្គោលព្រំដែន និងប្រឈមមុខការជាប់ពន្ធធនាគារ ១១ ឆ្នាំនោះ លោកសមរង្ស៊ីបានត្រូវព្រះមហាក្សត្រខ្មែរព្រះរាជទានការលើកលែង ទោសនៅថ្ងៃសុក្រមុន ដោយបានត្រួសត្រាយផ្លូវឲ្យលោកអាចវិលចូលប្រទេសកម្ពុជាវិញនៅថ្ងៃសុក្រនេះ ៕
No comments:
Post a Comment
yes