សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 31, 2013

ម្ចាស់​ក្សត្រិយ៍នរោត្តមវជ្ជរ៉ាសោយ​ទិវង្គត​នៅ​បារាំង

ព្រះអង្គ​ម្ចាស់ ក្សត្រិយ៍​នរោត្តម វជ្ជរ៉ា ព្រះ​អនុជ​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ ព្រះ​មាតា​ទីទៃ​គ្នា បាន​សោយ​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ ៦៨ ព្រះវស្សា ដោយ​រោគាពាធ នៅ​ប្រទេស​បារាំង កាល​ពី​យប់​ម្សិលមិញ។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​អ្នក​ស្រី សុង ស៊ីដែន ជំនួយការ​ផ្ទាល់​របស់​ព្រះអង្គ​ម្ចាស់ នរោត្តម សិរីវុឌ្ឍ ដែល​ជា​ព្រះរាម​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម វជ្ជរ៉ា។
អ្នក​ស្រី​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ព្រះ​សព​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នឹង​ត្រូវ​បាន​រៀបចំ​ដើម្បី​ដង្ហែ​យាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ។
អ្នក​ស្រី​បាន​បន្ត​ថា៖ «ពេល​នេះ​យើង​ខ្ញុំ​កំពុង​រៀបចំ​កម្មវិធី​មួយ​ចំនួន សម្រាប់​ការ​ទទួល​នូវ​ព្រះ​សព និង​កម្មវិធី​បុណ្យ​ព្រះសព​នៅ​រាជ​ដំណាក់​របស់​ព្រះអង្គ​ម្ចាស់ នរោត្តម សិរីវុឌ្ឍ»។
ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​បាន​យាង​ទៅ​សម្រាក​ព្យាបាល​រោគ​ឯ​ប្រទេស​បារាំង តាំង​ពី​ឆ្នាំ​២០០៨ ម៉្លេះ ពី​ព្រោះ​ព្រះអង្គ​មាន​ព្រះឈួន​មហារីក​សួត។
ព្រះ​អង្គ​មាន​បន្ទូល​ថា៖ «ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម វជ្ជរ៉ា បាន​ការពារ​ប្រទេស​ជាតិ​និង​ប្រជាជាតិ​ខ្មែរ ដូច​ជា ព្រះអង្គ​បាន បង្ហាត់​និង​ផ្សព្វ​ផ្សាយ​នូវ​របាំ​ប្រពៃណី​ខ្មែរ និង​របាំ​ព្រះ​រាជទ្រព្យ​។ មិន​តែ​ប៉ុណ្ណោះ ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​ទី៥​នៃ​រដ្ឋសភា​ជាតិ​អាណត្តិ​ទី២ ឆ្នាំ ១៩៩៨ និង​ជា​សមាជិក​សភា ក្នុង​ឆ្នាំ ២០០៣»។
ព្រះអង្គ មាន​បន្ទូល​ទៀត​ថា​៖«ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ គឺជា​ការ​បាត់​បង់​នូវ​ធនធាន​មនុស្ស​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា។ ក្នុង​នាម​ខ្ញុំ​ជា​សមាជិក​រាជវង្ស​ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​និង​មាន​ទុក្ខ​ក្រៀម​ក្រំ​ជា​ខ្លាំង​ចំពោះ​ដំណឹង ដ៏​ក្រៀម​ក្រំ​នេះ»។
ព្រះអង្គ​ម្ចាស់ ក្សត្រិយ៍ សមាជិក​រាជវង្សានុវង្ស​ដ៏​មាន​ឥទ្ធិពល​ជា​ច្រើន​ដែល​បាន​លាចាក​នយោបាយ​ជាច្រើន មាន​ជា​អាទិ៍ ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ អតីត​សហ នាយក​រដ្ឋ​មន្ត្រី និង​ជា​ព្រះ​ប្រធាន​គណបក្ស​រាជានិយម ហ៊្វុន​ស៊ិន​ប៉ិច និង​ព្រះអង្គ​ម្ចាស់ នរោត្តម សិរីវុឌ្ឍ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ព្រះអង្គ​ម្ចាស់ នរោត្តម ចក្រពង្ស់ អតីត​ប្រធាន​គណបក្ស​រាជានិយម «នរោត្តម​ចក្រពង្ស់​ព្រលឹង​ខ្មែរ» និង​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ជីវ័ន មុនីរក្ស អតីត​អនុ​ប្រធាន​ព្រឹទ្ធសភា​ពី​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច៕

No comments:

Post a Comment

yes