សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 4, 2013

អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រមាណ​៤០​គ្រោង​ស្រាវជ្រាវ​បញ្ហា​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត

សង្គម​ស៊ីវិល បោះ​ឆ្នោត ៣០៥
ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​រួម​គ្នា​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៃ​បន្ទប់​ស្ថានការណ៍​
ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) 
នៅ​ថ្ងៃ​២៩ កក្កដា ឆ្នាំ​២០១៣

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រមាណ ៤០​ស្ថាប័ន បាន​ដាក់​សំណើ​រួម​គ្នា​មួយ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដើម្បី​បាន​សិទ្ធិ​ថត​ចម្លង​ឯកសារ​ចាំបាច់​មួយ​ចំនួន ដែល​ក្រុម​នេះ​ចាត់​ទុក​ថា​ជា​ប្រភព​ក្នុង​ការ​ស្រាវជ្រាវ​ពី​ភាព​សង្ស័យ​មួយ​ចំនួន​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត។ ករណី​នេះ គ.ជ.ប អះអាង​ថា ពុំ​ទាន់​មាន​ពេល​នឹង​ពិនិត្យ​ពិចារណា​នៅ​ឡើយ ប៉ុន្តែ​បង្ហើប​ថា ទំនង​ថា​នឹង​មិន​អាច​បាន​ការ​អនុញ្ញាត​ឡើយ។

ក្រុម​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល ដែល​រួម​គ្នា​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត គ្រោង​នឹង​សិក្សា​ស្រាវជ្រាវ​អំពី​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ បន្ទាប់​ពី​បាន​រក​ឃើញ​ថា ការ​បោះ​ឆ្នោត​នោះ​មាន​បញ្ហា​មិន​ប្រក្រតី​ជា​ច្រើន ដែល​ទាមទារ​អោយ​មាន​ការ​បញ្ជាក់​ពី​ការ​ពិត។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត ដែល​បង្កើត​ឡើង​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ៤១​ស្ថាប័ន ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី២ ខែ​សីហា បាន​អោយ​ដឹង​ថា បញ្ហា​ដែល​ក្រុម​នេះ​នឹង​ស្រាវជ្រាវ​នោះ រួម​មាន បញ្ហា​ទាក់ទិន​នឹង​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត បញ្ជី​បោះ​ឆ្នោត លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ ព្រម​ទាំង​គុណភាព​នៃ​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​អោយ​ការ​បោះ​ឆ្នោត។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​អោយ​ដឹង​ទៀត​ថា ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល តាម​រយៈ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ខុមហ្រ្វែល (Comfrel) បាន​ស្នើ​អោយ គ.ជ.ប ផ្ដល់​បញ្ជី​បោះ​ឆ្នោត​ដែល​បាន​ប្រើប្រាស់​ក្នុង​ថ្ងៃ​បោះ​ឆ្នោត និង​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ពី​កញ្ចប់​សុវត្ថិភាព និង​ថត​ចម្លង ឬ​ថត​ដោយ​ម៉ាស៊ីន​ថត​រូប​នូវ​គល់​បញ្ជី​លិខិត​បញ្ជាក់​អត្តសញ្ញាណ បម្រើ​អោយ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៧ រួម​មាន កំពង់ចាម កណ្ដាល បាត់ដំបង សៀមរាប ព្រៃវែង និង​រាជធានី​ភ្នំពេញ។
នាយក​ប្រតិបត្តិ​គណៈកម្មការ ខុមហ្រ្វែល លោក គល់ បញ្ញា មាន​ប្រសាសន៍​បន្ថែម​ថា ឯកសារ​ដែល​ក្រុម​លោក​បាន​ស្នើ​ទាំង​នោះ គឺ​មាន​ប្រយោជន៍​សម្រាប់​ការ​ធ្វើ​សវនកម្ម ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​នៃ​ដំណើរ​ការ​បោះ​ឆ្នោត។ លោក​បន្ត​ថា គ.ជ.ប គួរ​អនុញ្ញាត​អោយ​មាន​ការ​ថត​ចម្លង​ឯកសារ​ទាំង​នោះ​នៅ​ពេល​ដែល​ស្ថាប័ន​នេះ​អះអាង​ថា បាន​បំពេញ​ការងារ​ដោយ​តម្លាភាព។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ថា គ.ជ.ប នៅ​មិន​ទាន់​មាន​ពេល​វេលា​ដើម្បី​ពិភាក្សា​ពី​សំណើ​នេះ​នៅ​ឡើយ។ ប៉ុន្តែ លោក​បាន​បញ្ជក់​ថា គ.ជ.ប ធ្លាប់​បាន​បដិសេធ​សំណើ​ដូច​គ្នា​នេះ​ម្ដង​រួច​មក​ហើយ​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត។
ក្នុង​ការ​បោះ​ឆ្នោត​ដែល​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ខុមហ្រ្វែល បាន​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ជាង ២០០​ករណី។ ក្នុង​នោះ​មាន​ដូចជា ការ​បាត់​ឈ្មោះ​ប្រជាពលរដ្ឋ​ពី​បញ្ជី​បោះ​ឆ្នោត ឈ្មោះ​ប្រជាពលរដ្ឋ​ត្រូវ​គេ​បោះ​ឆ្នោត​ជំនួស ទឹក​ខ្មៅ​ជ្រលក់​ដៃ​លាង​ជ្រះ និង​ករណី​ជា​ច្រើន​ទៀត៕

No comments:

Post a Comment

yes