សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 4, 2013

អាដហុក​នឹង​ចុះ​ស៊ើប​អង្កេត​ករណី​កាប់​ឈើ​ខុស​ច្បាប់

DSC04067
ឈើដែលត្រូវកាប់កន្លងមក នៅស្រុកលំផាត់ ខេត្ត​​រតនគិរី
សមាគមអាដហុក​ប្រចាំ​ខេត្ត​រតនគិរី​គ្រោង​នឹង​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ស្រុក​អូរយ៉ាវ ​បន្ទាប់​ពី​ប្រជាសហគមន៏​ជន​ជាតិ​ដើម​ភាគ​តិច​បាន​រាយ​ការណ៏​មក​ថា ជនជាតិ​វៀត​ណាមបាន​នឹង​កំពុង​បន្ត​ឆ្លង​ដែន​ចូល​មក​កាប់​ឈើក្នុ​ងដី​ខ្មែ​រឥត​ឈប់​ឈ។
លោក​ឆាយ ធីមន្រ្តី​ស៊ើប​អង្កេត​របស់​សមាគមសិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ប្រជាសហគមន៏​ជន​ជាតិ​ដើម​ភាគ​តិច​ភូមិ​តេន ​ឃុំ​យ៉ាទុង ​និង​ភូមិ​ឡំ ឃុំប៉ក់​ញ៉ៃ​ក្នុង​ស្រុក​អូរ​យ៉ាដាវ​ បាន​រាយការណ៏​មក​អាដហុក​ជាបន្តបន្ទាប់​ពី​ករណីដែ​ល​ជន​ជាតិវៀត​ណាម​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​កាប់​ឈើ​ខុស​ច្បាប់​ចាប់​តាំង​ពី​ខែ​មុន​មក។
លោក​ឆាយ ធី​បាន​បញ្ជាក់​ថា៖«ពួក​វៀត​ណាម​ចូល​មក​កាប់​ពេល​យប់ ​និង​ដឹក​ចេញ​ទាំង​យប់​ទៅ​ប្រទេសគេ ​ដោយ​គ្មាន​ការ​ទប់​ស្កាត់​ទេ។យើង​នឹង​ចុះ​អង្កេត​ពី​រឿងនេះ​នៅ​សប្តាហ៏​ក្រោយ​នេះ ​ដើម្បី​ប្រមូល​យក​ភ័ស្តុតាង»។

No comments:

Post a Comment

yes