សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 5, 2013

អាជ្ញាធរ​កំពុង​ជួយ​ជម្លាស​ពលរដ្ឋជិត​៥០០​គ្រួសារ​នៅ​បន្ទាយ​មាន​ជ័យ​ចេញ​ពី​ទឹក​ជំនន់

6-flooding
ទឹកជំនន់ដែលបន្តជន់លិច
អា​ជ្ញា​ធរ​និង​កម្លាំង​​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចុះ​ទៅ​ដល់​មូល​ដ្ឋាន​ស្ថិត​នៅ​ក្នុង​ភូមិ​ពីរ​គឺ​ភូមិ​ប៉ោយ​ប៉ែត​និង​ភូមិ​ក្បាល​កោះ​ដែល​មាន​ប្រជា​ពលរដ្ឋ​ជិត​៥០០​គ្រួសារ​ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​ដើម្បី​ជន្លៀស​ប្រជា​ពលរដ្ឋ​ខណៈ​ដែល​ពួក​គេ​នៅ បន្ត​រង​គ្រោះ​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​និង​ជំនន់​មក​ពី​ប្រទេស​ថៃ​អស់​រយៈ​ពេល​ជា​ច្រើន​ថៃ​ចាប់​ផ្តើម​ពី​ដើម​ខែ​សីហា​នេះ​។​
លោក ​ង៉ោ ម៉េង​ជ្រួន​ អភិបាល​ក្រុង​ប៉ោយ​ប៉ែត​បាន​ថ្លែង​ឲ្យ​ដឹង​ថា​មាន​ប្រ​ជា​ពលរដ្ឋ​ជិត​ ៥០០ ​គ្រួសារ​រស់​​នៅ​ក្នុង​ភូមិ​ពីរ​គឺ​ភូមិ​ប៉ោយ​ប៉ែត​និង​ភូមិ​ក្បាល​កោះ​ត្រូវ​បាន​ជួយ​ជន្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព​​នៅ​ថ្ងៃ​នេះ ​ខណៈ​ដែល​ទឹក​នៅ​តំបន់​មួយ​ចំនួន​នៅ​មិន​ទាន់​ស្រក​នៅ​ឡើយ​នោះ​ទេ​តែ​​បែរ​ជា​ឡើង​វិញ​ដោយ​សារ​បូក​រូម​នឹង​ទឹក​ជំនន់​មក​ពី​ប្រទេស​ថៃ។​

No comments:

Post a Comment

yes