សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 8, 2013

អ្នក​ភូមិ​គាំទ្រ​បក្ស​ប្រឆាំង​ថា​មេភូមិ​គំរាម

130808_07a
ពលរដ្ឋ​​គាំទ្របក្ស​ប្រឆាំង​មក​តវ៉ា​រឿង​មិន​បាន​បោះ​ឆ្នោត​
អ្នក​ភូមិ ៤០ នាក់​រស់​នៅ​ក្នុង​ឃុំ យាង ស្រុក ជាំក្សាន្ត ខេត្ត ព្រះវិហារ មាន​ការ​ភិត​ភ័យ​នឹង​ការ​គំរាម​បណ្តេញ​ចេញ​ពី​ភូមិ​របស់​ប្រធាន​ភូមិ ដោយ​សារ​តែ​គេ​រក​ឃើញ​ថា ពួក​គាត់​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។
អ្នក​ភូមិ ឈ្មោះ ពេជ្រ វណ្ណី អាយុ ៥២​ឆ្នាំ និយាយ​ថា ពួក​អ្នក​ភូមិ ៤០ នាក់ នៅ​ភូមិ កាំប្រាក់ ឃុំ យាង ស្រុក ជាំក្សាន្ត បាន​រង​ការ​បំភិត​បំភ័យ​ពី​មេភូមិ កាំប្រាក់ ដោយ​សារ​តែ​ពួក​គេ​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ដែល​ពួកគាត់​រស់​អាស្រ័យ​លើ​ផ្លូវ​ថ្នល់​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ភូមិ ជា​សមិទ្ធផល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
លោក​ថា អ្នក​ភូមិ​បាន​ឮ​មេភូមិ កាំប្រាក់ ស្រែក​តាម​ឧគ្ឃោសនសព្ទ​ក្នុង​វត្ត​ថា អ្នក​ណា​ដែល​រក​ឃើញ​ថា បាន​បោះឆ្នោត​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​បណ្តេញ​ចេញ។
លោក​បន្ត​ថា អ្នក​ភូមិ កាំប្រាក់ រស់​នៅ​ដោយ​មាន​ការ​ភិត​ភ័យ​តាំង​ពី​ថ្ងៃ​បោះឆ្នោត​រួច​ទើប​លោក​បាន​សុំ​អន្តរាគមន៍​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត ព្រះវិហារ ជួយ​ធានា​សុវត្ថិភាព ខណៈ​អ្នក​ភូមិ​ទាំង ៤០ នាក់​សុទ្ធ​តែ​បាន​ឮ​ពី​ការ​គំរាម​កំហែង​របស់​មេភូមិ​រូប​នោះ​គ្រប់​គ្នា។

លោក ជា សារិទ្ឋ អាយុ ៤៥ ឆ្នាំ​ជា​អ្នក​ភូមិ​ម្នាក់​ដែរ​និយាយ​ថា អាជ្ញាធរ​ហាក់​ដូច​ជា​រើសអើង​និង​អ្នក​ភូមិ​នៅ​ពេល​ដែល​ពួក​គេ​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ។
លោក​ថា៖ «ពួក​គាត់​ភ័យ​ខ្លាច​ពី​សុវត្ថិភាព ពី​ព្រោះ​តំបន់​នេះ​នៅ​ក្នុង​ព្រៃដាច់​ស្រយាល​ពី​គេ។​អាជ្ញាធរ​ហាក់​ដូច​ជា​រើស​អើង​សូម្បី​តែ​ការងារ​សង្គម​ក្នុង​ភូមិ ក៏​គេ​មិន​ឲ្យ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ដែរ»។
លោក សាន់ ដេ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត ព្រះវិហារ​បាន​ឲ្យ ដឹង​ថា គណបក្ស​បាន​ទទួល​របាយ​ការណ៍​ពី​ការ​គំរាម​កំហែង​បណ្តេញ​អ្នក​ភូមិ ៤០ នាក់​ពី​មេភូមិ​នេះ​ហើយ លោក​នឹង​ចាត់​ការ​ស៊ើប​អង្កេត​ករណី​នេះ។
លោក​បន្ត​ថា៖ «ខ្ញុំ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ហើយ​នេះ​ជា​លើក​ទី​មួយ​សម្រាប់​អ្នក​ភូមិ កាំប្រាក់ ដែល​រង​ការ​គំរាម​បណ្តេញ​ពី​ភូមិ​យ៉ាង​ដូច្នេះ»។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក ចាន់ ហេង ជា​មេភូមិ កាំប្រាក់ បាន​បដិសេធ​ថា លោក​មិន​បាន​គំរាម​អ្នក​ភូមិ​នោះ​ទេ​។ តែ​លោក​ទទួល​ស្គាល់​ថា លោក​បាន​និយាយ​តាម​ឧគ្ឃោសនសព្ទ​មែន តែ​និយាយ​ពី​រឿង​ការ​អភិវឌ្ឍ​ភូមិ​ឃុំ​ទេ។
លោក​បន្ត​ថា៖ «ខ្ញុំ​មិន​បាន គំរាម​អ្នក​ភូមិ​ទេ ខ្ញុំ​គ្រាន់​តែ​និយាយ​ប្រាប់​អ្នក​ភូមិ​រឿង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន តែ​ប៉ុណ្ណោះ»។
លោក ឡោ ចាន់ អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត ព្រះវិហារ បាន​ថ្លែង​ដែរ​ថា ករណី​នេះ​ប្រសិន​ត្រូវ​រក​ឃើញ​ថា លោក​មេភូមិ​បាន​ប្រព្រឹត្ត​ដូច​អ្នក​ភូមិ​អះអាង​មែន​នោះ​គឺជា​ករណី​គំរាម​កំហែង​រំលោភ​សិទ្ធិ​អ្នក​ភូមិ​ហើយ៕

No comments:

Post a Comment

yes