សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 8, 2013

ហ៊្វុនស៊ិនប៉ិចគាំទ្រ​ឲ្យ​អន្តរជាតិ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះឆ្នោត

130808_05
លោក ញឹក ប៊ុន​ឆៃ អគ្គ​លេខាធិការគណបក្ស​ហ៊្វុន​ស៊ិនប៉ិច​​
ក្នុងយុទ្ធ​នាការឃោសនា​បោះ​ឆ្នោត​
គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ដែល​ជា​គណបក្ស​រាជានិយម​បាន​ចូល​រួម​ជាមួយ​នឹង គណបក្ស​ប្រឆាំង ដោយ​ស្នើ​សុំ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អន្តរជាតិ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា។
លោក ញឹក ប៊ុនឆៃ អគ្គ​លេខាធិការ​នៃ​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​ថ្លែង​ពី​ម្សិលមិញ​ថា៖ «ខ្ញុំ​បាន​ស្នើ​សុំ​បង្កើត​គណៈកម្មការ​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី»។
លោក​បន្ត​ថា គណបក្ស​នេះ​បាន​បរាជ័យ​ក្នុង​ការ​ឈ្នះ​អាសនៈ​មួយ ប៉ុន្តែ ការ​គណនា​ផ្អែក​លើ​លទ្ធផល​ជុំ​ទី១ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ បង្ហាញ​ថា គណបក្ស​អាច​ឈ្នះ​មួយ​អាសនៈ​ក្នុង​ខេត្ត បន្ទាយ​មាន​ជ័យ ខណៈ​ដែល​តួលេខ​ពេញ​លេញ​ដែល​ចេញ​ផ្សាយ​កាល​ពី​មួយ​សប្តាហ៍​មុន បង្ហាញ​ថា គណបក្ស​ខ្វះ​តែ​ប្រហែល ២ ពាន់​សំឡេង​ប៉ុណ្ណោះ។

លោក Shiro Harada សាស្រ្តាចារ្យ នៅ​សាកល​វិទ្យាល័យ តូក្យូ ដែល​មាន​មូលដ្ឋាន​នៅ​សាកល​វិទ្យាល័យ នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច ដែល​បាន​សិក្សា​ពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​គណបក្ស ហ៊្វុនស៊ិនប៉ិច ទទួល​បាន​សំឡេង ២.២២៦ ថែម​ទៀត ឬ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង ៤.៤៥២ តិច​ជាង​មុន​នោះ​អាសនៈ ទី៦ នឹង​ត្រូវ​បែង​ចែក​ទៅ​ឲ្យ​គណបក្ស ហ៊្វុនស៊ិនប៉ិច»។
លោក​បន្ត​ថា៖ «ចំនួន​លម្អៀង​បែប​នេះ​មាន​លក្ខណៈ​ប្រកែក​គ្នា ក្នុង​ខេត្ត​ខ្លះ ដែល​នោះ​ជា​មូលហេតុ​ដែល​ផ្អែក​ទៅ​តាម​ទស្សន​វិស័យ​បច្ចេកទេស ដែល​យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន»។
បើ​ទោះ​ជា​ការ​ស្រាវជ្រាវ​របស់​លោក Harada បង្ហាញ​ថា ខេត្ត​បន្ទាយ​មាន​ជ័យ ជា​ខេត្ត​មួយ​ដែល​គណបក្ស ហ៊្វុនស៊ិនប៉ិច មាន​ឱកាស​ឈ្នះ​អាសនៈ​ក៏​ដោយ​ក៏​ប៉ុន្តែ លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​ថា គេ​ជឿ​ជាក់​ថា ភាព​មិន​ប្រក្រតី​ជា​លក្ខណ​ប្រព័ន្ធ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​អាសនៈ​ផង​ដែរ នៅ​ក្នុង​ខេត្ត សៀមរាប ហើយ​និង​ខេត្ត កំពង់ចាម។
លោក ញឹក ប៊ុនឆៃ បាន​បន្ត​ថា៖ «ប្រសិន​បើ​យើង​ដោះស្រាយ​ភាព​មិន​ប្រក្រតី យើង​នឹង​ទទួល​បាន​អាសនៈ​។ នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដោយ មាន​ការ​ចូល​រួម​ពី​សហគមន៍​អន្តរជាតិ»។
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) នៅ​តែ​ទទូច​ថា អ្នក​ឃ្លាំ​មើល​ក្នុង​ស្រុក ឬ​អន្តរជាតិ​មិន​អាច​ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេត​បាន​ទេ ជាមួយ​គ្នា​នឹង​មន្រ្តី​រដ្ឋាភិបាល​ជាច្រើន លើក​ឡើង​ថា ការ​ចូល​រួម​នោះ​គឺ​ខុស​ច្បាប់។
គណៈកម្មការ​ចម្រុះ​ដែល​ត្រូវ​ចូល​រួម​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា និង​មន្រ្តី គ.ជ.ប ជួប​បរាជ័យ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ ដោយ​សារ​តែ​អវត្តមាន​ពី​ភាគី​អន្តរជាតិ។
ក្នុង​ការ​បោះឆ្នោត​កន្លង​មក ហ៊្វុនស៊ិនប៉ិច បាន​សំឡេង​ឆ្នោត​ជាង ២៤២ ០០០ នៃ​សំឡេង​ឆ្នោត​ជាង ៦,៦ លាន​នាក់ នេះ​បើ​យោង​តាម​តួលេខ​ចុង​ក្រោយ​បង្អស់​របស់ គ.ជ.ប ដែល​ចំនួន​នេះ គឺ​ស្មើ​នឹង ៣,៥ ភាគរយ។
លោក ញឹក ប៊ុនឆៃ បាន​ចង្អុល​បង្ហាញ​ថា៖ «វា​មិន​មែន​សូន្យ​ទេ​។ បើ​ទោះ​ជា​ភាព​មិន​ប្រក្រតី​បាន​ប៉ះពាល់​ដល់​លទ្ធផល​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច ក៏​ដោយ យើង​នៅ​តែ​ទទួល​បាន​សំឡេង​ឆ្នោត​ជាង ២៤ ម៉ឺន។ ដូច្នេះ​បើ​គិត​អំពី​ភាព​មិន​ប្រក្រតី យើង​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​នេះ»៕ 

No comments:

Post a Comment

yes