លោក រ៉ុង ប្រធានសហភាពសហជីពកម្ពុជា
ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី២៩
សីហា សហភាពសហជីពកម្ពុជា បានចេញសេចក្តីថ្លែងការណ៏របស់ខ្លួនដោយសម្តែងការគាំទ្រ
និងចូលរួមធ្វើមហាបាតុកម្មអហិង្សា ជាមួយគណបក្ស សង្គ្រោះជាតិ
ដើម្បីជំរុញឲ្យមានការបង្កើតគណៈកម្មការពិសេសមួយ ធ្វើការដោះស្រាយដោយតម្លាភាព
និងយុត្តិធម៌នូវភាពមិនប្រក្រតីពាក់ព័ន្ធ និងការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្ត
នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ។
អ្វីទាំងនេះក៏ដោយសារតែសហភាពសហជីពកម្ពុជា
បានកត់សម្គាល់ឃើញថា គជប និងក្រុម ប្រឹក្សាធម្មនុញ្ញ
គឺមិនបានផ្តល់ដំណោះស្រាយដោយតម្លាភាព និងយុត្តិធម៌តាមការស្នើសុំរបស់
គណបក្សសង្គ្រោះជាតិឡើយ។ ហើយម្យ៉ាងវិញទៀតគណបក្សប្រជាជន ពុំមានឆន្ទៈពិតប្រា
កដក្នុងការចូលរួមបង្កើតគណៈកម្មការពិសេស ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី
ចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោត ហើយមហាបាតុកម្មអហិង្សានេះ
គឺជាជម្រើសចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីគ្មានដំណោះស្រាយ ។
ជាមួយគ្នានោះលោក រ៉ុង មានជំនឿងថា
សមាជិ សមាជិការ សហភាពសហជីពកម្ពុជា កម្មករ គ្រូបង្រៀន យុវជន និស្សិតបញ្ញវ័ន្ត និងចូលរួមមហាបាតុកម្មអហិង្សាដែលរៀបចំដោយគណបក្សសង្គ្រោះជាតិ
នៅថ្ងៃទី៧ កញ្ញា មានចំនួនច្រើនលើសលុប ។
ក្នុងនោះលោក រ៉ុង ឈុន
បានធ្វើការបញ្ជាក់បន្ថែមថា ប្រសិនបើមានកម្លាំងសមត្ថកិច្ច ធ្វើការបិទផ្លូវ
រារាំងដល់សមាជិ សមាជិការ សហភាពសហជីពកម្ពុជា គ្រូបង្រៀន កម្មករ យុវជន
និស្សិតបញ្ញវ័ន្ត គឺមិនអាចធ្វើទៅរួចបានឡើយដោយសារតែការចូលរួមនេះមិនមានការខុសច្បាប់ទេ
ព្រោះរបបប្រជាធិបតេយ្យត្រូវបានធានា ក្នុងការប្រមូលផ្តុំសម្តែងមតិក្នុងការចង់បានយុត្តិធម៌
។
ព្រមជាមួយគ្នានេះសហភាពសហជីពកម្ពុជា
ក៏បានធ្វើការអំពាវនាវដល់សហគមន៏អន្តរជាតិ ជួយឃ្លាំមើលឲ្យបានដិតដល់បំផុត
ក្នុងអំឡុងពេលមហាបាតុកម្មអហិង្សា ដែលនិងចាប់ផ្តើម នៅថ្ងៃសៅរ៏ ទី០៧ ខែកញ្ញា
ខាងមុខនេះ និងជួយជំរុញឲ្យមានដំណោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌
ស្របតាមឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ ៕
No comments:
Post a Comment
yes