សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 17, 2013

បក្ស​ប្រឆាំង​នឹង​បង្ហាញ​ពី​ការរកឃើញ​ល្បិចបន្លំ​សន្លឹកឆ្នោត​​


គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ ​ទី​១៨​ស្អែក គ្រោងនឹង​បើក​សិក្ខាសាលា បង្ហាញ​ភស្តុតាង និង​ដំណោះស្រាយ​នៃ​ភាពមិនប្រក្រតី ថ្ងៃបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥​នេះ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប បដិសេធបើក​ប្រអប់​សុ​វត្ថិ​ភាព ឲ្យ​ផ្ទៀផ្ទាត់ពី​តួលេខ​ពិតតាម​ការទាមទារ​។​

សេចក្តីប្រកាស​ព័ត៌មាន របស់​គណបក្ស​សង្គ្រោះ​ជាតិ ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ បានសរសេរថា ក្រុម​ការងារ​បច្ចេកទេស​រ​បស់គណបក្ស​នេះ និង​បង្ហាញ​ភស្តុតាង នៃ​ភាពមិនប្រក្រតី​នៅ​ថ្ងៃ​បោះឆ្នោត និង​អំឡុងពេល​ដំណើរការ​សវនាការ​។ សេចក្តីប្រកាស​ដដែល​បន្ថែមថា នៅក្នុង​សិក្ខាសាលា​នេះ គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ដាក់​អនុសាសន៍​ដើម្បី​រក​ដំណោះស្រាយ ចំពោះ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​លទ្ធផល​បណ្តោះអាសន្ន​ដែល​ចេញ​ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​ជាដើម​។​


​គួរ​រំលឹក​ដែរ​ថា ការគ្រោង​បើក​សិក្ខាសាលា​របស់​គណបក្ស​ប្រឆាំង​នេះ ធ្វើឡើង បន្ទាប់ពី​ពួកគេ បដិសេធចំពោះ​ការដោះស្រាយ​លើ​ពាក្យបណ្តឹង របស់​គណបក្ស​នេះ​ប្តឹង​ជំទាស់​ទៅនឹង​លទ្ធផល​បោះឆ្នោត​ បណ្តោះអាសន្ន​របស់ គ​.​ជ​.​ប ដោយ​ចោទ​ថា គណៈកម្មាធិការ​នេះ ​ដោះស្រាយ​ដោយ​មិន​ឈរលើ​និតិ​វិធី​ច្បាប់​៕​​

No comments:

Post a Comment

yes