សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 17, 2013

CCHR​ព្រួយបារម្ភ​ពី​កង្វះ​តម្លាភាព​របស់​គ.ជ.ប​ក្នុង​ការផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​​


មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ CCHR ព្រួយបារម្ភ​ពី​កង្វះ​តម្លាភាព​របស់ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ពេល​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត ក្នុង​ការដោះស្រាយ​ពាក្យបណ្តឹង​ឲ្យ​គណបក្សនយោបាយ ដែល​ធ្វើ​ឲ្យ​លទ្ធផល​បោះឆ្នោត ​មិន​អាច​បញ្ជាក់​ពី​លទ្ធ​បោះឆ្នោត​បាន។​

សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចុះផ្សាយ​នៅ​ថ្ងៃ​សៅរ៍នេះបាន​រកឃើញថា រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​១៥​ និង​១៦ ​ខែ​សីហា ដែល គ​.​ជ​.​ប ដោះស្រាយ​បណ្តឹង​ទៅ​លើ​ខេត្ត​ចំនួន​៤​គឺ  មិនបាន​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត ជាមួយ​ទម្រង់​ដើម មាន​នៅក្នុង​កញ្ចប់​សុវត្ថិភាព​(​ក​) នោះទេ ដោយ​ផ្ទៀងផ្ទាត់​តែ​ទម្រង់ ១១០២ ១១០៤ និង​១១០៩ ដែល​ខ្លួន​ទទួលបាន​ពី​ឃុំ​តែ​ប៉ុណ្ណោះ ដែល​ធ្វើឲ្យ​ការផ្ទៀងផ្ទាត់​នេះ​ខ្វះ​តម្លាភាព​។ សេចក្តីប្រកាស​ដដែល​ក៏​បាន​ជំរុញ​ឲ្យ គ​.​ជ​.​ប បើក​ទម្រង់​ដើម នៅក្នុង​កញ្ចប់​សុវត្ថិភាព ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល និង​ស៊ើបអង្កេត​លើ​ភាពមិនប្រក្រតី ក្នុងការ​រាប់​សន្លឹកឆ្នោត មុន​នឹង​មាន​ការចេញផ្សាយ​លទ្ធ​ផល​បោះឆ្នោត​នៅ​ខែក្រោយ​។​​


ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​លោក អ៊ូ វីរៈ ត្រូវបាន​ដកស្រង់​សម្តី​មក​សរសេរ ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា ការដោះស្រាយ​បណ្តឹង​របស់ គ​.​ជ​.​ប នៅពេលនេះ ធ្វើឲ្យមាន​ការព្រួយបារម្ភ​ពី​ភាព​មិន​ប្រក្រតី​នៅតែ​កើតមាន ហើយ​ភាព​មិន​ឯករាជ្យ នៃ​លទ្ធផល​បោះឆ្នោត និង  គ​.​ជ​.​ប  នៅតែ​បន្ត​ក្នុង​ភាព​មន្ទិល​។ លោក​ថា ប្រសិនបើ​គណៈកម្មាធិកា​រ​នេះ ចង់ឲ្យ​មាន​តម្លាភាព​ពិតមែននោះ ​ត្រូវបើក​ទម្រង់ដើម នៅក្នុង​កញ្ចប់​សុវត្ថិភាព ដើម្បី​ស៊ើបអង្កេត​៕

No comments:

Post a Comment

yes