សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 19, 2013

កម្មករ​ប្រមាណ​៤០០​នាក់នៅ​រោងចក្រ​SLបិទផ្លូវ​៣៧១​


កម្មករ​ប្រមាណ​៤០០​នាក់ មកពី​រោងចក្រ ​SL១ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​រោងចក្រ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​៨​ចំណុច ពី​ថៅកែ​រោងចក្រ​។​
​អ្នកយក​ព័ត៌មាន​របស់​VOD ​ដែល​កំពុង​តាមដាន​ស្ថានការណ៍​នេះ លោក តាំង វីដា រាយការណ៍​មក​ថា ចំណុច​ទាំង​៨ ដែល​កម្មករ​ទាមទារ​នោះ មានដូចជា ស្នើ​ឲ្យ​ក្រុមហ៊ុនបែង​ចែកវេន​ធ្វើការ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ការឯកភាព កម្មករ​កម្មការិនី ស្នើ​ឲ្យ​ក្រុមហ៊ុន ដក​កម្លាំង​ប្រដាប់​អាវុធ ចេញពី​បរិវេណ​របស់​ក្រុមហ៊ុន ស្នើ​ឲ្យ​ក្រុមហ៊ុន បើក​ប្រាក់​ឈ្នួល​នៅ​ថ្ងៃ​ទី​០៧​ជា​រៀងរាល់​ដើមខែ ស្នើ​ឲ្យ​ក្រុមហ៊ុន ផ្តល់​ប្រាក់​ថ្លៃ​​បាយ​ចំនួន​៣​ដុល្លារ ស្នើ​ឲ្យ​ក្រុមហ៊ុន ពិភាក្សា​ឡើងវិញ​រាល់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​ម៉ោង​ការងារ​ថ្មី (​ពី​១២​ម៉ោង​មក​ត្រឹម​១០​ម៉ោង​៣០​នាទី​វិញ​) និង​សំណើ​រលើ​ចំណុច​ផ្សេងៗ​ទៀត​។​
​កម្មករ បាន​បិទផ្លូវ​៣៧១ ធ្វើឲ្យ​ចរាចរណ៍​មានការក​ក​ស្ទះ​។ រហូតមកដល់​ពេលនេះ មិនទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ទេ​៕

No comments:

Post a Comment

yes