ដោយៈវីរជន
វាពិតជារឿងមហាសែនស្រណោះ ចំពោះគ្រួសារលោក អ៊ុក
ពេជ្រសំណាង សកម្មជនគណបក្ស សង្គ្រោះជាតិ ឪពុកជាប់គុក កូនប្រុសបង្គោលគ្រួសារទទួលមរណ
ៈភាព ។
លោក ហេង មេត្តា អាយុ៣០ឆ្នាំ
គឺជាកូនប្រុសច្បងក្នុងគ្រួសារលោក អ៊ុក ពេជ្រសំណាង ទទួល មរណៈភាពថ្ងៃដែលឪពុកត្រូវតុលាការក្រុងភ្នំពេញ
សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៧ឆ្នាំ ក្នុងហេតុផលនយោបាយ
ដោយភ្ជាប់ជាមួយនិងអំពើហិង្សានៅទីលានប្រជាធិបតេយ្យ ។
លោក ហេង មេត្តា លាចាកលោកទៅ
ដោយមិនបានលាឪពុកបណ្តូលចិត្តសូម្បីតែមួយម៉ាត់ រីឯ
ឪពុកក៏មិនបានមើលមុខកូនប្រុសសំណព្វជាលើកចុងក្រោយ ដោយព្រហ្មលិខិតឥតមេត្តា
តុលាការចិត្តអប្រិយ បានកាត់ផ្តាច់មនោសញ្ចេតនាលើកចុងក្រោយរវាងឪពុកនិងកូនអ្នកទាំងពីរ
។
ហេង មេត្តា ត្រូវបានមច្ចុរាជឆាបឆក់យកជិវិត
នៅវេលាម៉ោង៩និង៣០នាទីព្រឹក នាមន្ទីរពេទ្ររុស្ស៊ី
ធ្វើឲ្យក្រុមគ្រួសារយំសោកបោកប្រាណ អាឡោះអាល័យជាទីបំផុត ដែលត្រូវស្លាប់ទាំងវ័យ
ក្មេង ដោយជំងឺមហារីកបោះថ្លើម ។
ក្នុងពេលដំណាលគ្នានេះ លោក អ៊ុក ពេជ្រសំណាង
ដែលជាឪពុក បន្ទាប់ពីបានទទួលដំណឹងនៃ មរណៈភាពរបស់កូន ស្ទើរធ្លាក់ថ្លើម ស្លុតស្មារតីយ៉ាងខ្លាំង
ដោយមិនបានស្តាប់សំដីកូនប្រុសជា លើកចុងក្រោយ ព្រោះខ្លួនត្រូវបំពេញកាតព្វកិច្ចចូលខ្លួនក្នុងសវនាការ
ដោយសង្ឃឹមថា និងបាន មើលមុខកូនក្នុងពិធីបុណ្យសព ពេលបញ្ចប់សវនាការ នាវេលាល្ងាច ។
ចុងបញ្ចប់អ្វីៗដែលលោក អ៊ុក ពេជ្រសំណាង
គិតទាំងនោះត្រូវរលាយសូន្យទៅវិញ ហើយវាកាន់តែធ្វើឲ្យរូបលោកស្លុតចិត្តធ្វេរឡើង
ស្ទើរតែសន្លប់ នៅពេលប្រធានអង្គជំនុំជម្រះលោក លឹម ម៉ុកការ៉ុន សម្រេចផ្តន្ទាទោសមកលើរូបលោកយ៉ាងអយុត្តិធម៌
ឲ្យជាប់ពន្ធនាគារចំនួន៧ឆ្នាំ និងបង់ ប្រាក់ចំនួន៨លានរៀល ទៅក្រុមបាតដៃទី៣
ដែលជាសន្តិសុខក្រៅក្រមខណ្ឌរបស់សាលាក្រុង ដែលអ្នកណាក៏ដឹងដែរថា ពួកគេទាំងនោះ គឺជាជនបង្ករហឹង្សាមកលើក្រុមបាតុករ
ដែលបានឈរទាមទារ និងបំពាក់ក្រឡាត់លើរបងលួស ដោយអហិង្សា សុំឲ្យមានការបើកទីលានប្រជាធិបតេយ្យ
ដែលត្រូវបានបិតតាំងពីដើមខែមករា ឆ្នាំ២០១៥នោះ ។
លោក អ៊ុក ពេជ្រសំណាង ជាលើកទី២ហើយ
ដែលត្រូវជាប់ពន្ធនាគារព្រៃស ក្នុងហេតុផលនយោ បាយ ករណីនៅស្ពាននាគ
ក្បែរទីលានប្រជាធិបតេយ្យ ដែលរូបលោក ទើបតែត្រូវបានតុលាការ ដោះលែងឲ្យនៅក្រៅឃុំ
កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ មុន១ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ។
លោក អ៊ុក ពេជ្រសំណាង ជាមេគ្រួសារ
ទទួលបន្ទុករកស៊ីចិញ្ចឹមប្រពន្ធកូន ដែលមានជីវភាពខ្វះ ខាត ហើយក្នុងនោះបើលោកជាប់ពន្ធនាគារ
ហេង មេត្តា ដែលជាកូនប្រុសច្បងជាអ្នករាប់រងការ ងារទាំងនោះ ជំនួស
ដែលត្រូវចិញ្ចឹមម្តាយ និងប្អូន៣នាក់ទៀត ។
តែពេលនេះ គ្រួសារលោក អ៊ុក ពេជ្រសំណាង
កាន់តែលំបាកថែមទៀត ព្រោះកូនប្រុសដែលជា បង្គោលគ្រួសារនោះ បានលាចាកលោកទៅហើយ ដោយជំងឺមហារីកបោះថ្លើម
កាលពីថ្ងៃទី២១ ខែកក្កដា វេលាម៉ោង៩និង៣០នាទីព្រឹក ដែលសពបានបូជាចប់សព្វគ្រប់ផងដែរ
នៅវត្តទឹកថ្លា នាព្រឹកថ្ងៃទី២២ ខែកក្កដា ដែលមិនអាចឲ្យគ្រួសារដ៏កំសត់ទីទាល់មួយនេះ
អាចតម្កល់សពកូនបានយូរឡើយ ។
ពិធីបុណ្យសព៧ថ្ងៃ របស់លោក ហេង មេត្តា
និងប្រារព្វធ្វើ ចាប់ពីវេលាម៉ោង៣ល្ងាច ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ នៅវត្តទឹកថ្លា
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្គាល់រាប់អានគ្រួសារ លោក អ៊ុក ពេជ្រសំណាង អញ្ជើញចូលរួមក្នុងពិធីបុណ្យទាំងអស់គ្នា
ឲ្យបានច្រើនកោះករ ដើម្បីផ្តល់ និងជាកាលើកទឹកចិត្តដល់គ្រួសារលោក អ៊ុក
ពេជ្រសំណាង ដែលជួបទុក្ខជាន់លើទុក្ខ ឪពុកជាប់គុក កូនមរណៈភាព ៕
No comments:
Post a Comment
yes