ពិធីសមាធិបង្អត់អាហារ របស់សកម្មជនដីធ្លី
សកម្មជនការពារសិទ្ធិដីធ្លីនៅតំបន់បឹងកក់ និង បុរីកីឡា ៦នាក់ធ្វើសមាធិបង្កត់អាហារនៅវត្តភ្នំ ចាប់ពីល្ងាចថ្ងៃអាទិត្យនេះដល់ល្ងាចថ្ងៃចន្ទ ដើម្បីសំដែងការមិនពេញចិត្តចំពោះការប្រជុំសភាស្អែក។
ការធ្វើសមាធិចាប់ផ្តើមពីម៉ោង ៥ល្ងាចថ្ងៃអាទិត្យនេះ នៅរមណីយដ្ឋានវត្តភ្នំ។ ស្ត្រីសកម្មជនការពារសិទ្ធិដីធ្លី ទាំង៦នាក់នោះរូមមាន ឈ្មោះ ប៊ូវ សោភា ទេព វន្នី ស សន ជុំង៉ាន់ ញ៉ែម លាង សេង និង បូ ឆវី ជាដើម។
ស្ត្រីទាំងនោះ អះអាងថា ការប្រជុំសភាលើកដំបូងនៅថ្ងៃចន្ទស្អែក ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនោះ មិនអាចដោះស្រាយ បញ្ហាទុក្ខលំបាករបស់ពួកគាត់ ក៏ដូចជាប្រជាពលដ្ឋទូទៅបានទេព្រោះ រដ្ឋាភិបាលបង្កើតឡើងទាំងមិនទាន់ដោះស្រាយភាពមិនប្រក្រតីនៅពេលបោះឆ្នោត តាមសំណើរបស់ប្រជាពលរដ្ឋ។
កាលពីថ្ងៃទី២០ ខែកញ្ញានេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ ក៏បានធ្វើសមាធិ បង្អត់ព្រះស្ងោយនៅរមណីយដ្ឋានវត្តភ្នំ ដើម្បីប្រឆាំងការប្រជុំសភាដែរ តែនៅម៉ោង ១០និង៣០នាទីយប់ ថ្ងៃដដែល ត្រូវបានសន្តិសុខប្រមាណជិត ២០០នាក់ បង្ខំយ៉ាងព្រះអង្គចេញពីទីនោះ៕
No comments:
Post a Comment
yes